no-alternative title
no-alternative title
no-alternative title

ASUS ROG Ally ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅលើទីផ្សារជាមួយតម្លៃ $699

ក្រុមហ៊ុន ASUS Republic of Gamers (ROG) មានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ ROG Ally ដែលនេះគឺជាឧបករណ៍ Windows 11 gaming handheldដ៏អស្ចារ្យ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប cutting-edge AMD Ryzen™ Z1 Extreme processor នោះ ឧបករណ៍ Ally នេះក៏អាចលេងហ្គេមប្រភេទ AAA games ជាច្រើនបាននៅក្នុងកម្រិតដល់ទៅ 1080p បានយ៉ាងងាយស្រួលមិនថាអ្នកលេងហ្គេមនោះលេងជាម្នាក់ឯង ឬជាមួយនឹងមិត្តភក្តិនោះទេ។ ឧបករណ៍ Ally នេះដាក់លក់ហើយនៅក្នុងតម្លៃ $699 ហើយអ្នកអាចធ្វើការ pre-order បានចាប់ពីថ្ងៃទី 1 ខែមិថុនានេះ។ ជាមួយនឹងការគាំទ្រយ៉ាងរឹងមាំ និងភាពជាដៃគូពេញទំហឹងនោះ Ally នឹងក្លាយជាឧបករណ៍លេងហ្គេមដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការលេងហ្គេមប្រភេទ Full HD AAA បានយ៉ាងងាយស្រួលនៅក្នុងបាតដៃរបស់អ្នក

ROG Ally នេះគឺជាឧបករណ៍ handheld ជំនាន់ថ្មីដ៏អស្ចារ្យដែលមានកម្រិតនៃការលេងហ្គេមដល់ទៅ Full HD (FHD) ហើយវាអាចប្រើប្រាស់បានជាមួយនឹងហ្គេមប្រភេទ AAA titles បានលឿនជាងមុន និងរលូនជាងឧបករណ៍ handheld ជាច្រើនទៀតដែលមាននៅលើទីផ្សារ។ ចាប់តាំងពីឧបករណ៍នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 នោះ វាអាចលេងហ្គេមបាននៅលើ platform នេះ ហើយអ្នកលេងហ្គេមក៏អាចប្រើប្រាស់បានជាមួយនឹង Xbox Game Pass Ultimateបានរយៈពេល 3 ខែថែមទៀត។ អ្នកលេងហ្គេមជាច្រើនក៏អាចភ្ជាប់ទៅកាន់ទូរទស្សន៍ជាមួយនឹងការកម្សាន្តជាមួយនឹងមិត្តភក្តិបានដោយក្តីរីករាយបំផុត។

 

ឧបករណ៍ Ally នេះកឺប្រើប្រាស់នូវបន្ទះឈីប Ryzen Z1 Series processor ថ្មីរបស់ក្រុមហ៊ុន AMD ។ ជាមួយនឹងការប្រើប្រាស់នូវស្ថាបត្យកម្ម "Zen 4" architecture ជាមួយនឹង AMD RDNA 3 architecture នោះ បន្ទះឈីប Ryzen Z1 Extreme processor នេះអាចប្រកួតប្រជែងជាមួយនឹង game consoles ជាច្រើនទៀតដែលមាន 8 cores, 16 threads និង 8.6 teraflops ។ សម្រាប់បន្ទះឈីប AMD Ryzen Z1 នេះអាចនឹងបង្ហាញខ្លួននៅឆ្នាំ 2023 នេះជាមួយនឹង 6 cores និង 12 processing threads ហើយម៉ូឌែលទាំង 2 នេះទ្រទ្រង់នូវ AMD FidelityFX™ Super Resolution និង AMD Radeon Super Resolution ដែលល្អបំផុតនៅក្នុងការលេងហ្គេមប្រភេទ AAA ថែមទៀត។

លោក Renato Fragale ប្រធានជាន់ខ្ពស់ផ្នែកផលិតផលរបស់អាជីវកម្ម Consumer and Gaming Client Business នៅក្នុងក្រុមហ៊ុន AMD និយាយថា “ក្រុមការងាររបស់យើងបានចំណាយពេលជាង 1 ទសវត្សន៍ក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាសំខាន់ៗជាច្រើនក្នុងការដំណើរការទៅលើបន្ទះឈីប  Ryzen Z1 Series processors នេះ។ នៅក្នុងការសហការជាមួយនឹង ROG យើងក៏បានឌីស្សាញនូវ platform មួយដែលធ្វើការកែច្នៃឡើងវិញទៅលើបទពិសោធន៍នៃការលេងហ្គេមនេះ។ យើងពិតជាមានក្តីរំភើបណាស់សម្រាប់អ្នកលេងហ្គេមក្នុងការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងបន្ទះឈីប Ryzen Z1 Series processors  នេះតាមរយៈវត្តមានរបស់ឧបករណ៍ ROG Ally ។ ” 

 

បន្ថែមពីនេះទៀតនោះ សម្រាប់ប្រព័ន្ធ  ROG Zero Gravity thermal system នេះគឺប្រើប្រាស់នូប្រព័ន្ធ  dual-fan system ជាមួយនឹង ultrathin heatsink fins និង high-friction heat pipes ដើម្បីធានាថាឧបករណ៍ Ally នេះគឺមានភាពត្រជាក់ជានិច្ច។ សម្រាប់ឧបករណ៍ Ally នេះបំពាក់នូវរ៉េមទំហំ 16GB LPDDR5 6400 MHz memory, 512 GBPCIe® Gen 4 storage nig UHS-II microSD card slot ដើម្បីបន្ថែមទៅលើទំហំម៉េមូរីផងដែរ។ ឧបករណ៍នេះក៏ទ្រទ្រង់នូវ  WiFi 6E ហើយវាក៏អាចផ្តល់នូវល្បឿនលឿននៅក្នុងការលេងហ្គេម streaming តាមរយៈ  Xbox Cloud Gaming ឬ AMD Link ។

ឧបករណ៍ Ally នេះបំពាក់នូវអេក្រង់ 120 Hz FHD (1080p) touchscreen ជាមួយនឹងបច្ចេកវិទ្យា AMD FreeSync™ Premium technology ដែលអនុញ្ញាតអោយអ្នកលេងហ្គេមនេះរីករាយជាមួនឹង supreme motion បានលឿនដោយគ្មានបញ្ហានោះទេ។ អេក្រង់នេះមានកម្រិតពន្លឺ 500 nits ដែលអនុញ្ញាតអោយអ្នកលេងហ្គេមនេះរីករាយនៅក្នុងការលេងហ្គេមជាច្រើននៅខាងក្រៅថែមទៀត។ អេក្រង់ Touchscreen នេះក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរតាមរយៈ  Windows 11 នេះ។

តម្លៃខ្លាំងក្លាសក្តិសមជាមួយនឹងតម្លៃ 

ឧបករណ៍ ROG Ally នេះជា handheld gaming ដែលបំពាក់នូវអេក្រង់ 1080p ជាមួយនឹង 60 FPS ។ ROG Ally នេះក៏ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យក្នុងការប្រើប្រាស់។ បើធៀបជាមួយនឹងអេក្រង់ 720p នេះ Ally នេះក៏ផ្តល់នូវរូបភាពច្បាស់ និង motion clarity កាន់តែអស្ចារ្យនៅលើអេក្រង់ FHD touchscreen និងបច្ចេកវិទ្យា AMD FreeSync Premium technology នេះ។ ជាមួយនឹង ROG Gaming Charger Dock នេះ អ្នកលេងហ្គេមជាច្រើនអាចភ្ជាប់នូវ Ally នេះទៅកាន់ទូរទស្សន៍ និងសាកថ្មនៅក្នុងពេលតែមួយថែមទៀត។ ឧបករណ៍ Ally នេះអាចលេងបានយ៉ាងល្អជាមួយនឹងហ្គេមជាច្រើនទៀតដូចជា NBA 2K23, Moving Out និង Street Fighter V កាន់តែងាយស្រួល។

នៅពេលដែលភ្ជាប់ទំនាក់ទំនងជាមួយនឹង XG Mobile external GPU នេះទៅកាន់ NVIDIA® GeForce RTX™ 4090 Laptop GPU ឧបករណ៍ Ally នេះបានក្លាយជាឧបករណ៍លេងហ្គេមដ៏អស្ចារ្យក្នុងការលេងហ្គេម ហើយវាក៏មានបទពិសោធន៍កម្រិតខ្ពស់ថែមទៀតនៅក្នុងការប្រើប្រាស់ជាមួយនឹង mouse/ keyboard ។ អ្នកលេងហ្គេមជាច្រើនអាចលេងហ្គេម AAA នៅក្នុងកម្រិត4K ជាមួយនឹងបច្ចេកវិទ្យា ray tracing និង DLSS 3 ។ 

 

លេងហ្គេមទាំងអស់របស់អ្នកបានយ៉ាងងាយស្រួល

ឧបករណ៍  ROG Ally នេះត្រូវបានឌីស្សាញឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows។ ក្រុមហ៊ុន ROG ក៏បានសហការជាមួយនឹងក្រុមហ៊ុន Microsoft, game publishers និង  studios ជាច្រើនទៀតដើម្បីធានាថាអ្នកលេងហ្គេមនឹងប្រើប្រាស់នូវ Ally នេះដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។ វាក៏អាចប្រើប្រាស់ជាមួយនឹង  Steam, the EA App, Xbox Game Pass Ultimate and PC Game Pass, the Epic Games Store, GOG Galaxy 2.0, Android apps និង  game platforms ជាច្រើនទៀត។

 

ឧបករណ៍Ally នេះក៏មានភ្ជាប់ជាមួយនឹង Xbox Game Pass Ultimate រយៈពេល 3 ខែដែលផ្តល់អោយអ្នកលេងហ្គេមជាច្រើនអាចចូលទៅកាន់  game library របស់ក្រុមហ៊ុន Microsoft ។ លោក Roanne Sones ដែលជា CVP ប្រធានផ្នែក  Xbox Hardware និយាយថា “សមាជិករបស់ Xbox Game Pass Ultimate នេះអាចចូលទៅកាន់ហ្គេមជាច្រើនរួមមាន  Minecraft Legends, Grounded, Age of Empire IV និងជាច្រើនទៀត។”ក្រុមហ៊ុន ROG ក៏មានមោទនភាពក្នុងការសហការចាមួយនឹង Xbox Game Studios, Capcom, HoYoverse, Level Infinite, 505 Games, Team 17, Nacon, Techland, Squanch Games និង  Fatshark ដើម្បីផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យជាមួយនឹងឧបករណ៍ Ally នេះ។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

ឧបករណ៍ASUS ROG Ally នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃចាប់ពី $699 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS នៅជិតអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន