no-alternative title
no-alternative title
no-alternative title
no-alternative title

Canon EOS R100 ម៉ាស៊ីនថតស៊េរីថ្មីកម្រិត Entry-Level បានប្រកាសចេញលក់ផ្លូវការណ៍ក្នុងតម្លៃ $480

ក្រុមហ៊ុន Canon ទើបតែបានប្រកាសចេញកាមេរ៉ាស៊េរីថ្មីដែលមានតម្លៃធូរថ្លៃស្ថិតក្នុងស្រឡាយ EOS R-Series ម៉ូដែល EOS R100។ កាមេរ៉ា Canon ស៊េរីថ្មីនេះមានតម្លៃធូរថ្លៃជាងម៉ូដែល EOS R50 ប៉ុន្តែ វាបានប្រើប្រាស់នូវសែនស័រជាប្រភេទ Crop Sensor។

Canon EOS R100 បានប្រើប្រាស់សែនស័រស៊េរី APS-C CMOS sensor ដែលមានទំហំ 24.2MP និងដំណើរការដោយប្រើអង្គគណនា DIGIC 8 Processor ដូចគ្នាទៅនឹងម៉ូដែល EOS M50 Mark II ដែរ។ ប្រព័ន្ធសែនស័ររបស់ EOS R100 គាំទ្រជាមួយប្រព័ន្ធមុខងារ Dual Pixel AF រួមជាមួយ 143 AF zones, face detection, ហើយនិងមានសមត្ថភាពក្នុងការចាប់ប្លង់ថតបានកម្រិត 6.5fps burst capture ថែមទៀតផង។ សមត្ថភាពកាមេរ៉ាស៊េរីថ្មីនេះអាចធ្វើការផលិតសាច់វីដេអូបានកម្រិត 1080px ក្នុងល្បឿន 30fps និងដល់ 4K ក្នុងល្បឿន 24fps ប៉ុន្តែបានសម្រាប់តែជាមួយនឹងមុខងារ Crop និង contrast-based AF តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ហើយអ្វីដែលថ្មីពិសេសបំផុតសម្រាប់ Canon EOS R100 គឺវាមានភ្ជាប់មកជាមួយមុខងារ Scene Intelligent Auto mode ដែលដំណើរការជាមួយ Creative Filters និង Hybrid Auto mode ដែលវានឹងដំណើរការក្នុងការចាប់សកម្មភាពវីដេអូ 2-4 វិនាទីជាមុនរៀងរាល់មុនការចាប់យក។ បន្ថែមពីនេះអ្នកប្រើប្រាស់ក៏អាចធ្វើការថតវីដេអូបែប vertical video សម្រាប់បង្ហោះចូលទៅក្នុងបណ្តាញសង្គមបានថែមទៀតផង។ ជាមួយគ្នានេះ Canon EOS R100 ក៏មានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា Bluetooth និង Wi-Fi ដែលផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយស្មាតហ្វូនដើម្បីចែករំលែកទិន្នន័យថែមទៀតផង។

 

Canon EOS R100 មានអេក្រង់ Viewfinder ប្រភេទ OLED EVF ដែលមានកម្រិតភាពច្បាស់ 2.36M Dot រួមនឹងអេក្រង់ LCD សម្រាប់មើលសកម្មភាព និងកំនត់មុខងារទូទៅទំហំ 3.0 អ៊ីង ដែលមានកម្រិតច្បាស់ 1.04M Dot ផងដែរ។ ម៉ាស៊ីនថតកម្រិតថវិកាស៊េរីថ្មីនេះ គាំទ្រការប្រើប្រាស់ជាមួយម៉េមូរីប្រភេទ UHS-I SD card ហើយគួរឲ្យស្តាយដោយសារតែវាមិនមានរន្ធដោតកាស និងម៉ាយក្រូហ្វូន ក៏ដូចជាមុខងារ Stabilization ភ្ជាប់នៅលើខ្លួនរបស់វានោះទេ។

Canon EOS R100 គាំទ្រការប្រើប្រាស់ជាមួយ EOS R mount ដែលជាលែនតដែលមានតម្លៃថ្លៃវាទៅទៀត។ ហើយ Canon ក៏បានផ្តល់នូវជម្រើសប្រភេទ RF-S18-45mm F4.5-6.3 IS STM and RF-S55-210mm F5-7.1 IS STM សម្រាប់ការភ្ជាប់ប្រើជាមួយកាមេរ៉ាកម្រិតថវិកាស៊េរីថ្មីនេះ។ ជាងនេះទៅទៀត Canon ក៏បានធ្វើការប្រកាសចេញលែនស៊េរីថ្មីជាប្រភែត RF28mm F2.8 STM pancake lens ផងដែរ។

សម្រាប់តម្លៃខ្លួនរបស់ Canon EOS R100 គឺខ្ទង់ $480 ចំនែកលែនសម្រាប់ប្រើភ្ជាប់ជាមួយមានតម្លៃខ្ទង់ $600 ឡើងទៅ។ EOS R100  នឹងមានចេញលក់ផ្លូវការណ៍នៅក្នុងខែកក្តដា ឆ្នាំនេះ រីឯលែនស៊េរីថ្មី RF28mm F2.8 STM ក៏នឹងមានលក់នៅក្នុងខែកក្ដដាផងដែរ ដែលអាចមានតម្លៃខ្ទង់ $300៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន