MSI Raider GE77 HX កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីសមត្ថភាពខ្លាំងក្លាគ្មានព្រំដែន

ជាមួយនឹងបទពិសោធន៍ ការលេងហ្គេមលឿន និងរលូនក្នុងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ MSI 17.3" Raider GE77 HX Gaming Laptop នោះ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 1.5 GHz Intel Core i7 16-core processor និងរ៉េមទំហំ 16GBDDR5 RAM អ្នកប្រើប្រាស់ទទួលបាននូវសមត្ថភាពដ៏ខ្លាំងក្លាមនៅក្នុងការលេងហ្គេម PC ដែលអ្នកពេញចិត្ត និងការដំណើរការ Apps បានយ៉ាងរលូនថែមទៀត។ សម្រាប់ថាសរឹង 1TB M.2 NVMe PCIe SSD ក៏អនុញ្ញាតអោយអ្នកអាចធ្វើការ boot និង load បានលឿនជាងមុនផងដែរ។ វាក៏មានក្រាហ្វិកកាត GeForce RTX 3080 Ti ជាមួយនឹង 16GB GDDR6 VRAM ដែលអនុញ្ញាតអោយអ្នកទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងអេក្រង់ទំហំ 17.3" ដែលមានកម្រិតភាពច្បាស់  Full HD 1920 x 1080 និង 360 Hz refresh rate ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការលេងហ្គេមច្រើនគ្នា (multiplayer games) ជាមួយនឹងការតភ្ជាប់ 2.5 GbE Ethernet Killer E3100G នោះ អ្នកនឹងទទួលបាននូវល្បឿនលឿនមែនទែនក្នុងការប្រើប្រាស់។ អ្នកក៏អាចភ្ជាប់ wireless ទៅកាន់ Wi-Fi 6E (802.11ax) ផងដែរ។វាក៏មានរន្ធផតជាច្រើនទៀតដូចជា Thunderbolt 4, HDMI 2.1, USB Type-C, USB Type-A និងជាច្រើនទៀត។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 Home ផងដែរ។

 

សមត្ថភាពខ្លាំងជាមួយនឹងបន្ទះឈីប 12th Gen Intel Core 

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 12th Gen Intel Core i7-12800HX processor ដែលមាន 8 performance cores និង 8 efficiency cores ដែលផ្តល់នូវល្បឿនពី  1.5 ទៅដល់ 4.8 GHz ។

ក្រាហ្វិកកាត NVIDIA GeForce RTX 30-Series

ជាមួយនឹងក្រាហ្វិកកាត  NVIDIA GeForce RTX ត្រូវបានឌីស្សាញដើម្បីផ្តល់នូវកម្រិត high-frame rates និងមុខងារកម្រិតខ្ពស់ជាច្រើនទៀតដូចជា real-time ray tracing, artificial intelligence និងជាច្រើនទៀតដែលផ្តល់អោយការកម្សាន្តកាន់តែអស្ចារ្យ និងបទពិសោធន៍នៃការប្រើប្រាស់កាន់តែរំភើបជាងមុនថែមទៀត។

អេក្រង់ទំហំ 17.3" 1920 x 1080, 360 Hz

ជាមួយនឹងអេក្រង់ 17.3" ដែលមានកម្រិតភាពច្បាស់ 1920 x 1080 និង  16:9 aspect ratio ។ បន្ថែមពីនេះទៀតនោះ វាក៏មានកម្រិត 360 Hz refresh rate ដែលផ្តល់អោយអ្នកលេងហ្គេមបានយ៉ាងរលូនគ្មានព្រំដែន!

ប្រព័ន្ធប្រតិបត្តិការ Window 11 Home

ប្រព័ន្ធប្រតិបត្តិការ Windows 11 ត្រូវបានឌីស្សាញរូបរាងថ្មីបើធៀបជាមួយនឹង version ចាស់ដែលផ្តោតទៅលើផលិតភាពការងារ គំនិតច្នៃប្រឌិត និងភាពងាយស្រួលក្នុងការប្រើប្រាស់។ សម្រាប់Start Menu ថ្មីនេះអនុញ្ញាតអោយអ្នកអាចធ្វើការស្វែងរកបានកាន់តែលឿនជាងមុន និងអាចចូលទៅកាន់ Files បានកាន់តែរលូន។ វាក៏មាន Snap Layouts និង Snap Groups ដែលអ្នកអាចធ្វើការរៀបចំនូវ Layouts បានច្រើនទម្រង់ផងដែរទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។

បន្ថែមពីនេះទៀតនោះ សម្រាប់ Microsoft Teams Chat ក៏អាចភ្ជាប់ទំនាក់ទំនងជាមួយនឹង Windows 11 taskbar ដែលងាយស្រួលក្នុងការភ្ជាប់ទៅកាន់ contacts របស់អ្នកតាមរយៈ text, voice និង videos មិនថាអ្នកប្រើប្រាស់នូវ Windows, Android ឬ iOS នោះទេ។ សម្រាប់មុខងារ Adaptive Input ក៏ងាយស្រួលក្នុងការប្រើប្រាស់នៅលើ mouse, keyboard, touch, voice និង handwriting ផងដែរ។ 

កាន់តែអស្ចារយជាងនេះទៀតនោះ ដើម្បីផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យ និងរលូននោះ DirectX 12 Ultimate p បានផ្តល់នូវកម្រិតក្រាហ្វិកframe ratesខ្ពស់ជាមួយនឹងAuto HDR ដែលអាចធ្វើការកែប្រែទៅលើ in-game lighting និង contrast high-dynamic rangeផងដែរ។ បច្ចេកវិទ្យា DirectStorage ក៏បង្កើនល្បឿនក្នុងការប្រើប្រាស់នៅលើកុំព្យូទ័រនេះផងដែរតាមរយៈ NVMe SSDs និងក្រាហ្វិកកាត។

សម្រាប់ Xbox Games Pass  ក៏អាចផ្ទុកនូវហ្គេមជាច្រើននៅក្នុងពេលដែលអ្នកធ្វើការ subscription ជាមួយនឹងសេវាកម្មនេះផងដែរ។ វាក៏មានការឌីស្សាញថ្មីទៅលើ Microsoft Store  ដែលផ្តល់នូវបទពិសោធន៍ថ្មីនៅក្នុងការស្វែងរកនូវ content ជាច្រើនទៀតដូចជា Apps, Game, ខ្សែភាពយន្ត និងកម្មវិធីជាច្រើនទៀត។

ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅពេលនេះ MSI 17.3" Raider GE77 HX កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី សមត្ថភាពខ្លាំងក្លាគ្មានព្រំដែន មានលក់នៅកម្ពុជាហើយ!៕ 

 

ព័ត៌មានពាណិជ្ជកម្ម