no-alternative title

ASUS ROG Strix Scar 16 និង Scar 18 ប្រកាសដាក់លក់នៅលើទៅផ្សារឥណ្ឌាហើយបន្ទាប់ពីបង្ហាញវត្តមាននៅ CES 2024

នៅថ្ងៃនេះ ASUS បានប្រកាសចេញនូវឡេបថបជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារប្រទេសឥណ្ឌា ដែលរួមមានដូចជា ម៉ូដែល Zephyrus G16 និងម៉ូដែល ROG Gaming Desktop រួមនិងផលិតផលថ្មីៗជាច្រើនថែមទៀតផង។ ជាមួយគ្នានៅក្នុងឆ្នាំនេះ ក្រុមហ៊ុនរបស់តៃវាន់មួយនេះ ក៏បាននាំមកនូវម៉ូដែល ROG Strix Scar ជំនាន់ថ្មី ដែលទើបនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ CES 2024 សម្រាប់ទីផ្សារប្រទេសនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់កន្លងមក បានបង្ហាញថា ហ្គេមមីងឡេបថបថ្មីៗទាំងនេះ គឺត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវ hardware ជំនាន់ចុងក្រោយ និងមានអនុភាពខ្លាំង ហើយនិងមានការឌីស្សាញថ្មីស្អាតខ្លាំងមែនទែន សម្រាប់អ្នកនិយមចូលចិត្តលេងហ្គេម។  ASUS ROG Strix Scar 16 និង Scar 18  គឺមានការឌីស្សាញជាមួយអេក្រង់ទំហំ 16 អ៊ីង និងទំហំ 18-អ៊ីង ដែលជាបន្ទះអេក្រង់ ROG Nebula HDR displays មានសមត្ថភាពបង្ហាញចេញបានកម្រិត WQXGA resolution។ 

អេក្រង់ទាំងពីរមានកម្រិតល្បឿន 240Hz refresh rate និងមានកម្រិតឆ្លើយតបអេក្រង់ 3ms response time ហើយនិងមានការគាំទ្រនូវ G-sync, Pantone Validation ព្រមទាំង Dolby Vision HDR ថែមទៀតផង។ សម្រាប់ប្រព័ន្ធសម្លេងវិញ នៅលើហ្គេមមីងឡែបថបនេះ គឺមានការបំពាក់នូវ 4-speaker system គាំទ្រដោយបច្ចេកវិទ្យា Dolby Atmos, AI noise-canceling technology ហើយនិង Hi-Res certification ជាដើម។

 

ASUS ROG Strix Scar 16 និង 18 គឺមានការឌីស្សាញរូបរាងថ្មី មានភាពប្រណិត ប្រកបដោយភាពទាក់ទាញខ្លាំងមែនទែន។ នៅលើហ្គេមមីងឡេបថបនេះ គឺមានការតម្លើងនូវអំពូលភ្លើង aura sync light bar និង aura sync logo ហើយក៏មានការ aura sync rear glow ថែមទៀតផង។ សម្រាប់ក្តាចុចនៅលើហ្គេមមីងឡែបថប់នេះ គឺមានការប្រើប្រាស់នូវ a backlit chiclet keyboard ហើយក៏មាន touchpad ដែលភ្ជាប់ជាមួយនូវ number pad ផងដែរ។ ហ្គេមមីងឡែបថបនេះ គឺមានកាមេរ៉ាវិបខេមកម្រិត 720p HD webcam។

និយាយពីកម្លាំងម៉ាស៊ីនរបស់ ASUS ROG Strix Scar 16 និង 18 គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើ CPU 14th-generation Intel Core i9 processor ហើយនិងមានការគាំទ្រនូវក្រាហ្វិកាត Nvidia GeForce RTX 4080 និង 4090 GPU រួមនិង 175W TGP។ ឡែបថប់ទាំងពីរនេះ គឺមានរ៉េមទំហំ 64GB RAM និង 4TB SSD។ បន្ថែមពីនេះនៅលើហ្គេមីងឡែបថប់នេះ ក៏មានការទ្រទ្រង់នូវ MUX switch សម្រាប់គាំទ្រដល់ក្រាហ្វិក Nvidia Advanced Optimus នៅលើដំណើរការនៃ true power របស់ GPU បានថែមទៀតផង។ ជាមួយគ្នានេះនៅលើម៉ាស៊ីននេះ ក៏មានការបំពាក់នូវមុខងារ ROG TriFan technology សម្រាប់ជួយដល់ការទប់ការឡើងកំដៅផងដែរ។

 

ASUS ROG Strix Scar 16 និង 18 មានថ្ម 4-cell កម្រិត 90WHrs ហើយនិងមានការតភ្ជាប់ដោយមុខងារជាច្រើន WiFi-6E, Bluetooth 5.3 ជាដើម។ ហ្គេមមីងឡេបថប់នេះ រតល់នៅលើ Windows 11 Pro ចេញពីប្រអប់តែម្តង។ ASUS ROG Strix Scar 16 មានតម្លៃ Rs 2,89,990 ខណៈដែល ROG Strix Scar 18 មានតម្លៃ Rs 3,39,990។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន