no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Republic of Gamers បង្ហាញនូវភាពច្នៃប្រឌិតជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា AI និងជាច្រើនទៀតក្នុងព្រឹត្តិការណ៍ Computex 2024

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS Republic of Gamers (ROG) ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលមានការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Computex 2024 ។ នៅក្នុងព្រឹត្តិការណ៍សន្និបាតដ៏ធំប្រចាំឆ្នាំនេះដែលចាត់ទុកថាជាព្រឹត្តិការណ៍ធំបំផុតនៅក្នុងឧស្សាហកម្មកុំព្យូទ័រនោះ ក្រុមហ៊ុន ROG បានរៀបចំដាក់តាំងបង្ហាញនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លយនជាច្រើននៅក្នុងការលេងហ្កេម ឧបករណ៍ handheld កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ (Desktop PC) ដែលពិតជាតម្រូវការដ៏ចាំបាច់សម្រាប់អ្នកលេងហ្គេម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឧបករណ៍លេងហ្គេម ROG Ally X gaming handheld ក៏មានការ upgrade ដែលគួរអោយកត់សម្គាល់ផងដែរជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ Z1 Extreme processor និង RDNA 3 Graphics សម្រាប់ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ។ ជាមួយនឹងការពង្រឹងទៅលើថាមពលថ្មកាន់តែប្រសើរឡើង និងការឌីស្សាញយ៉ាងល្អឥតខ្ចោះទៀតនោះ ឧបករណ៍ Ally X នេះអាចផ្តល់នូវភាពងាយស្រួលក្នុងការចល័ត និងល្អបំផុតក្នុងការលេងហ្គេមគ្រប់ទីកន្លែងបានថែមទៀត។

 

ទន្ទឹមនឹងនេះផងដែរ សម្រាប់កុំព្យូទ័រលេងហ្គេម ROG Zephyrus G16 បំពាក់នូវបន្ទះឈីប AMD ក៏មានប្រើប្រាស់នូវអាលុយមីញ៉ូមកម្រិតខ្បស់ និងអេក្រង់ ROG Nebula Display OLED ដ៏ខ្លាំងក្លា ក៏ដូចជា AMD Ryzen 9 processor ដែលសក្តិសមបំផុតសម្រាប់ការដំណើរការច្រើនជាង 50 TOPs ជាមួយនឹងល្បឿនដែលគ្មានគូប្រៀបនោះទេ។

 

បន្ថែមពីឧបករណ៍លេងហ្គេមនេះ ក្រុមហ៊ុន ROG ក៏ប្រកាសបង្ហាញនូវផលិតផល cutting-edge peripherals ជាច្រើនដែលគួរអោយពេញនិយមផងដែរដែលមានការឌីស្សាញយ៉ាងពិសេសសម្រាប់ការលេងហ្គេមថែមទៀត។ ROG Azoth Extreme keyboard មានគុណភាពរឹងមាំក្នុងការប្រើប្រាស់ និងមុខងារជាច្រើនទៀត ខណៈពេលដែល ROG Harpe Ace Extreme នេះគឺមានទម្ងន់ស្រាលត្រឹមតែ 47g និងធន់ជាមួយនឹងការប្រើប្រាស់នូវ carbon fiberហើយវាក៏មានបំពាក់នូវបច្ចេកវិទ្យាឈានមុខគេនៅក្នុងឧស្សាហកម្មនេះដើម្បីធានាទៅលើការជឿជាក់ និងការគ្រប់គ្រងបានយ៉ាងល្អថែមទៀត។

 

សម្រាប់កាសស្តាប់ ROG Delta II headset នេះក៏ធានាដល់ការធ្វើបដិវត្តន៍ថ្មីនគុណភាពសំឡេង និងសមត្ថភាពដ៏ខ្លាំងក្លាក្នុងការលេងហ្គេមផងដែរ ខណៈពេលដែលកៅអី ROG Destrier Core ក៏មានភាពសក្តិសមបំផុតនៅក្នុងការលេងហ្គេម និងការកម្សាន្តនៅផ្ទះផងដែរ។ បើនិយាយអំពីកាបូបស្ពាយ ROG Archer ErgoAir backpack ក៏មានភាពងាយស្រួលក្នុងការស្ពាយ និងចល័តនៅក្នុងពេលធ្វើដំណើរ ហើយវាក៏ផ្តល់អោយអ្នកលេងហ្គេមនូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យផងដែរគ្រប់ទីកន្លែងដែលអ្នកទៅដល់។

 

ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតទាំងនេះ ក្រុមហ៊ុន ROG នៅតែបន្តក្នុងការពង្រីកទៅលើវិសាសភាពនៃការលេងហ្គេមតាមរយៈបច្ចេកវិទ្យាជំនាន់ថ្មី និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតថែមទៀត។

 

បើនិយាយអំពី Next-Gen ROG Maximus Hero BTF motherboard ក៏បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ក្នុងការផ្តលនូវបទពិសោធន៍អស្ចារ្យបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់។ វាមានការប្រើប្រាស់នូវ PCIe® Slot Q-Release Slim និងស្តង់ដារថ្មីសម្រាប់បង្គុំនៃកុំព្យូទ័រ DIY PC ថែមទៀត។ ចាប់ពីថ្ងៃទី 27 ខែឧសភាដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ 2024 នេះ ក្រុមហ៊ុន ASUS ក៏នឹងរៀបចំនូវព្រឹត្តិការណ៍ចែករង្វាន់ Ultimate Simplicity gaming PC hardware giveaway contest ដែលអ្នកចូលរួមអាចនឹងមានឱកាសក្នុងការឈ្នះទៅលើឧបករណ៍ BTF ecosystem គុណភាពខ្ពស់ថេមទៀត។ អ្នកលេងហ្គេមនៅជុំវិញពិភពលោកក៏ត្រូវបានអញ្ជើញអោយចូលរួមផងដែរនៅក្នុងព្រឹត្តិការណ៍នេះ។

 

អ្នកទស្សនានៅក្នុងព្រឹត្តិការណ៍នេះក៏ត្រូវបានស្វាគមន៍ក្នុងការទស្សនាទៅលើលើបច្ចេកវិទ្យានៃការលេងហ្គេមថ្មីនេះ។ កុំភ្លេចចូលរួមនៅក្នុងព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញនសផលិតផល ASUS ចុងក្រោយបំផុតនេហនៅក្នុងសន្និសីទ ASUS Always Incredible និងការចូលទៅកាន់ស្តង់របស់ក្រុមហ៊ុន ASUS និង ROG នៅមជ្ឈមណ្ឌលតាំងពិពរណ៍ Nangang Exhibition Centerចាប់ពីម៉ោង 9:30am- 5:30pm នៅថ្ងៃទី 4 ខែមិថុនាដល់ថ្ងៃទី 7 ខែមិថុនានេះ។

 

ក្រុមហ៊ុន Republic of Gamers (ROG) គឺជា sub-brand របស់ក្រុមហ៊ុន ASUS ដែលផលិតនូវឧបករណ៍ hardware និង software ក្នុងការលេងហ្គេមដ៏ល្អបំផុតរបស់ពិភពលោក។ នៅក្នុងការបង្កើតឡើងនៅក្នុងឆ្នាំ 2006 នោះ ក្រុមហ៊ុន ROG ក៏ផ្តល់នូវផលិតផលជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាំងទៅលើគុណភាព និងសមត្ថភាពរបស់វាដែលរួមមាន motherboards, graphics cards, system components, laptops, desktops, ម៉ូនីទ័រ ស្មាតហ្វូន ផលិតផល audio equipment, routers, peripherals និង accessories ជាច្រើនទៀត។ ក្រុមហ៊ុន ROG ក៏បានចូលរួម និងឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតហ្គេមធំៗជាច្រើនរបស់ពិភពលោកផងដែរ។ ផលិតផលជាច្រើនរបស់ក្រុមហ៊ុន ROG ក៏បានប្រើប្រាស់ក្នុងការបំបែកទៅលើកំណត់ត្រានៃការប្រកួតជាច្រើន ហើយវាក៏បានក្លាយជាជម្រើសរបស់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពី ROG សូមចូលទៅកាន់គេហទំព័រ http://rog.asus.com 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន