ក្រុមហ៊ុន Fujifilm ទើបតែបានប្រកាសចេញកាមេរ៉ាស៊េរីថ្មីម៉ូដែល GFX100S II ដែលជាប្រភេទ Medium Format Camera។ កាមេរ៉ាស៊េរីថ្មី នឹងត្រូវចាប់ផ្តើមចេញលក់នៅថ្ងៃទី 16 ខែមិថុនា ស្អែកនេះ។ Fujifilm GFX100S II បំពាក់នូវប្រព័ន្ធសែនស័រ GFX 102MP CMOS II Sensor ជាមួយនឹងកម្រិតភិចសែល 102 million effective pixels ដែលគាំទ្រដំណើរការដោយបន្ទះឈីបកម្រិតខ្ពស់ X-Processor 5 image processing engine។ កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់តម្លៃលក់ខ្ទង់ប្រហែល $5,430 នៅទីផ្សារប្រទេសចិន។
Fujifilm GFX100S II បំពាក់នូវប្រព័ន្ធ G-mount ដែលមានការឌីស្សាញឡើងមានទំហំតូចល្មម និងទម្ងន់ស្រាលងាយស្រួលកាន់ប្រើក្នុងការថត។ កាមេរ៉ាស៊េរីថ្មីនេះ មានកម្ពស់ប្រមាណ 104mm និងទទឹង 87mm ជាមួយទម្ងន់ 802 ក្រាម (ទម្ងន់មិនគិតបញ្ចូលជាមួយថ្ម និងម៉េមូរីកាត) ដែលធ្វើឲ្យ GFX100S II ជាកាមេរ៉ាដែលមានទម្ងន់ស្រាល និងទំហំតូចល្មមនៅក្នុងត្រកូលកាមេរ៉ា GFX-Series របស់ Fujifilm។ GFX100S II ប្រើប្រាស់នូវប្រព័ន្ធសែនស័រខ្នាត 43.8mm×32.9mm ជាប្រភេទ GFX 102MP CMOS II sensor ជាមួយមុខងារ primary color filter ដែលមានសមត្ថភាពក្នុងការផលិតរូបភាពជាមួយកម្រិត 102 million effective pixels។ សម្រាប់ការផលិតសាច់រូបភាពបានក្នុងកម្រិតគុណភាពខ្ពស់ដូច្នេះ ដោយសារតែនៅលើ GFX100S II បានបំពាក់នូវបន្ទះឈីបស៊េរីខ្ពស់ X-Processor 5 image processing engine។
ចំពោះកម្រិតពន្លឺ ISO វិញ Fujifilm GFX100 II អាចធ្វើបានក្នុងកម្រិត 80-12800 និងអាចបង្កើនឡើងដល់កម្រិត 40-102400 ដើម្បីតម្រូវទៅតាមកាលៈទេសៈនៃពន្លឺ។ បន្ថែមពីនេះ Fujifilm GFX100S II នៅគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI-intelligent subject tracking និង focus system ដើម្បីជួយសម្រួលដល់ការចាប់យករូបភាពបានលឿនរហ័សច្បាស់ស្អាតក្នុងគុណភាពខ្ពស់បំផុត។ នៅលើកាមេរ៉ាស៊េរីថ្មីនេះមាននូវកញ្ចក់ electronic viewfinder (EVF) កម្រិត 5.76 million pixel ជាមួយនិងកម្រិត 0.84x magnification។ សម្រាប់ល្បឿនដំណើរការថតរូប continuous shooting speed គឺអាចធ្វើបាន 7.0 fps សម្រាប់ capture fleeting moments។ ជាមួយគ្នានេះ GFX100S II គាំទ្រនូវប្រព័ន្ធទប់លំនឹងកម្រិត 8.0-stop five-axis image stabilization system ថែមទៀតផង។
Fujifilm GFX100 II អាចផលិតសាច់វីដេអូបានក្នុងកម្រិត 4K ល្បឿន 30fps ខ្នាត 4:2:2 ក្នុងកម្រិតទឹកពណ៌ 10-bit។ ហើយក៏អាចថតវីដេអូប្រភេទ ProResRaw និង Braw បានថែមទៀតផង។ សម្រាប់អង្គផ្ទុកទិន្នន័យរូបភាព និងវីដេអូវិញ GFX100S II អាចប្រើប្រាស់បានជាមួយប្រភេទម៉េមូរីដូចជា SD, SDHC, SDXC ជាមួយម៉េមូរីស្តង់ដារ UHS-I និង UHS-II។ ក្រៅពីនេះ GFX100S II នៅមានប្រើជាមួយថ្មប្រភេទ NP-W235 Lithium, មានបច្ចេកវិទ្យា Bluetooth 4.2 LE, Wi-Fi 6, រន្ធ USB-C3.2 និង HDMI ហើយកាមេរ៉ាស៊េរីថ្មីនេះ ក៏មានមុខងារការពារទឹក dust-and-splashproof ផងដែរ។ សម្រាប់តួររបស់កាមេរ៉ាស៊េរីថ្មីនេះ ក៏មានស្រោបជាមួយសារធាតុ BISHAMON-TEX ដែលផ្តល់នូវភាពស្និត និងផាសុខភាពក្នុងការកាន់ថែមទៀតផង៕