no-alternative title
no-alternative title

Apple និង Canon សហការគ្នាអភិវឌ្ឍន៍លែនកាមេរ៉ា mirrorless ថ្មីសម្រាប់ការថតមាតិកា Spatial Video

ក្រុមហ៊ុន Apple និង Canon បានប្រកាសពីការចាប់ដៃសហការគ្នាក្នុងអភិវឌ្ឍន៍លែនកាមេរ៉ាថ្មីប្រភេទ Mirrorless Camera lens ដែលរចនាឡើងសម្រាប់ការថតវីដេអូប្រភេទ Spatial video នៅលើ Vision Pro។ សម្រាប់លែនកាមេរ៉ាប្រភេទ RF-S7.8mm F4 STM DUAL lens របស់ Canon គឺមានការឌីស្សាញសម្រាប់ការប្រើប្រាស់ក្នុងការថតវីដេអូមាតិកាបែប Spatial video ជាមួយនឹងឧបករណ៍ Vision Pro Headset។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យាលែនកាមេរ៉ាថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ភ្ជាប់ជាមួយនឹងម៉ាស៊ីនថតស៊េរី Canon EOS R7 ដែលមានភ្ជាប់នូវមុខងារ dual optics។ RF-S7.8mm F4 STM DUAL lens គាំទ្រនូវមុខងារពិសេស high-speed autofocus mechanism ក្នុងការកំនត់ភាពជាក់លាក់នៃកម្រិតពន្លឺបានគ្រប់កាលៈទេសៈ ដែលធ្វើឲ្យអ្នកផលិតវីដេអូមានលទ្ធភាពក្នុងការផលិតវីដេអូបានក្នុងគុណភាពខ្ពស់ច្បាស់ជាមួយនឹង Spatial video។ ក្រោយពីការថតវីដេអូរួចរាល់ វីដេអូ Footage អាចដំណើរការដោយប្រើលកម្មវិធី Canon EOS VR Utility ដើម្បីបំលែងវីដេអូទៅជា spatial content សម្រាប់ដំណើរការនៅលើ Vision Pro។

ការប្រកាសពីភាពចាប់ដៃសហការគ្នានេះ គឺបង្ហាញយ៉ាងសំខាន់ក្នុងការខិតខំបង្កើតមាតិកាបន្ថែមទៀតសម្រាប់ឧបករណ៍ Vision Pro។ សម្រាប់លែនស៊េរីថ្មី RF-S7.8mm F4 STM DUAL lens  ដែលត្រូវបានបង្កើតឡើងពីការសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន និងម៉ាស៊ីនថតរូបដ៏មានសក្តានុពលបំផុតនៅលើពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងប្រកាសចេញផ្លូវការណ៍នៅរដូវក្តៅឆ្នាំនេះ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិត និងតម្លៃមិនទាន់ត្រូវបានប្រភពបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ដោយ ប៉េងលីន
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន