no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Matebook GT14 ប្រើឈីប Intel-core Ultra 9 និងមានអេក្រង់ 2.8K OLED ដាក់លក់នៅចិនតម្លៃជាង 1 ពាន់ដុល្លារ

កាលពីដើមខែសីហានេះ Huawei បានធ្វើការប្រកាសចេញ Laptop ស៊េរីថ្មីម៉ូដែល Matebook GT14 ដែលបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Display កម្រិត 2.8K និងប្រើបន្ទះឈីបកំពូលជំនាន់ថ្មីរបស់ Intel ស៊េរី Core-Ultra 9-185H នៅក្នុងប្រទេសចិន។ ហើយឥលូវនេះ Huawei បានធ្វើការប្រកាសចេញលក់ Laptop ស៊េរីថ្មីរបស់ខ្លួននៅទីផ្សារក្នុងស្រុកតាមរយះបណ្តាញលក់ទំនិញអនឡាញធំបំផុតរបស់ចិន គឺ jd.com។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Matebook GT14 គឺជា Ultra-Thin Notebook ដែលមានការឌីស្សាញប្រណិតជាមួយភាពរឹងមាំដោយបានស្រោបតួរខ្លួនដោយលោហៈ។ Laptop ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Panel ទំហំ 14.2-inch គាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 2.8K ជាមួយផ្ទៃបង្ហាញចេញសរុប 91.2% screen-to-body ratio និងមានកម្រិតពន្លឺខ្ពស់ដល់ 1,000nits ជាមួយប្រព័ន្ធចាក់ពណ៌ wide color gamut, ប្រព័ន្ធការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV Rheinland Eye Comfort Certification ក៏ដូចជាប្រព័ន្ធ Delta E<1 accuracy ថែមទៀតផង។

Matebook GT14 មានជម្រើសកំលាំងម៉ាស៊ីន 3 ផ្សេងគ្នា គឺ Intel-core Ultra 5, Core Ultra 7 និង Core Ultra 9 ដែលមានភ្ជាប់មកជាមួយរ៉េមទំហំធំដល់ 32GB on-board RAM និងថាសរឹងផ្ទុកទិន្នន័យទំហំ 2TB ជាប្រភេទ PCIe 4.0។ Ultra-Thin Notebook ស៊េរីថ្មីពី Huawei មួយនេះមានថ្មទំហំ 70Wh គាំទ្របច្ចេកវិទ្យាសាកភ្លើង GaN កំលាំង 140W  Fast Charging ជាមួយមុខងារ reverse charging កំលាំង 40W សម្រាប់ការសាកភ្លើងទៅកាន់ឧកបរណ៍អេឡិចត្រូនិចផ្សេងដូចជាស្មាតហ្វូន និង Tablet ជាដើម។

 

ប្រព័ន្ធក្នុងម៉ាស៊ីនរបស់ Matebook GT14 មានភ្ជាប់នូវប្រព័ន្ធ Huawei Uranus Cooling System ជាមួយ metallic graphene technology និង dual Shark Fin fans ក្នុងការទប់ការលើកកម្តៅខ្លាំងរបស់ម៉ាស៊ីនដែលមានសមត្ថភាពក្នុងការបំភាយកម្តៅ airflow បានល្អប្រមាណ 45% និងកាត់បន្ថយការឡើងកម្តៅបានល្អប្រសើរជាងមុនប្រមាណ 3.3 ដង។

បន្ថែមពីនេះ Matebook GT14 នៅមានភ្ជាប់មកជាមួយមុខងារ External GPU dock, មុខងារ Hi GT Cube ដែលគាំទ្រជាមួយឆ្នាំងសាក GaN កំលាំង 100W។ សម្រាប់រន្ធដំណរភ្ជាប់សំខាន់ៗនៅលើ Matebook GT14 មានដូចជា HDMI 2.1, USB 3.2 Gen 1, SD card slot, USB-C និង Thunderbolt 4 ជាដើម។

 

ជាងនេះទៅទៀត Matebook GT14 ក៏មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារឆ្លាតវៃ AI Space 2 របស់ Huawei ដែលមានភ្ជាប់មកជាមួយមុខងារជំនួយការប្រើប្រាស់កាន់តែឆ្លាតវៃ និងដំណើរការលឿនរហ័សផងដែរ។ Matebook GT14 មានទំងន់សរុប 1.49Kg និងកាមេរ៉ាសរុប 15.3mm ជាមួយកម្រាស់នៃ Lid ស្តើងត្រឹម 6mm ប៉ុណ្ណោះ។ ជាមួយគ្នានេះនៅលើផ្ទៃខ្នង Lid បង្កប់ជាមួយនិមិត្តសញ្ញា HUAWEI ជាប្រភេទភ្លើង luminous ដ៏ស្រស់ស្អាតថែមទៀតផង។

សម្រាប់តម្លៃ Huawei Matebook GT14 វិញ៖

-ម៉ូដែល Intel-core Ultra 5 ជាមួយរ៉េម 16GB និងថាសរឹងទំហំ 1TB តម្លៃខ្ទង់ $1,045,

-ម៉ូដែល Intel-core Ultra 5 ជាមួយរ៉េម 32GB និងថាសរឹងទំហំ 1TB តម្លៃខ្ទង់ $1,142

-ម៉ូដែល Intel-core Ultra 7 ជាមួយរ៉េម 32GB និងថាសរឹងទំហំ 1TB  តម្លៃខ្ទង់ $1,282

-ម៉ូដែល Intel-core Ultra 9 ជាមួយរ៉េម 32GB និងថាសរឹងទំហំ 2TB តម្លៃខ្ទង់ $1,533៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ដោយ ប៉េងលីន
   ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ដោយ ប៉េងលីន
Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន