no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

Epsonដែលជាម៉ាកម៉ាស៊ីនបញ្ចាំងរូបភាពលក់ដាច់លំដាប់ថ្នាក់លេខមួយនៅលើពិភពលោក បានបញ្ចេញលក់ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ 3LCDម៉ូឌែលEB-PU2216B ដែលជាម៉ាកលេចធ្លោជាងគេមួយ។ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបញ្ចាំងរូបភាពធំ និងគុណភាពខ្ពស់។ ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរម៉ូឌែលនេះ ផ្តល់នូវរូបភាពច្បាស់មិនគួរឱ្យជឿ ពណ៌មានភាពរស់រវើកនិងការបញ្ចាំងដូចរូបពិតជាក់ស្តែងអ៊ីចឹងដែលស័ក្តិសមឥតខ្ចោះសម្រាប់ការបង្ហាញក្នុងកម្រិតវិជ្ជាជីវៈនិងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យហាក់ដូចជាស្ថិតក្នុងទីតាំងពិតយ៉ាងដូច្នេះដែរ។

 

ក្រុមហ៊ុនEpsonតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនូវការច្នៃប្រឌិតបង្កើតថ្មី ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនិងតម្រូវការខ្ពស់របស់ទីផ្សារ។ ក្រោយពីជំងឺកូវីដ បានថមថយ ក្នុងរយៈកាលចុងក្រោយនេះសហគ្រាសជាច្រើនបានកែសម្រួលរបៀបរបបការងាររបស់ខ្លួនតាមរបៀបមួយដែលអនុញ្ញាតឱ្យមានភាពបត់បែនកាន់តែច្រើនជាងមុន។ តម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់មាតិកាកម្សាន្តតាមអ៊ីនធឺណិតដែលអាចមើលនៅតាមគេហដ្ឋានបាន មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ និន្នាការនេះ ឃើញមានការកើនឡើងច្រើន ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាហេតុធ្វើឲ្យតម្រូវការម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ ក៏មានការកើនឡើងដែរ។ ក្រុមហ៊ុនEpson បានអភិវឌ្ឍបច្ចេកវិទ្យា 3LCDសម្រាប់ម៉ាស៊ីនបញ្ចាំងឡាស៊ែររបស់ខ្លួនជាបន្តបន្ទាប់។ មកទល់នឹងពេលនេះក្រុមហ៊ុនEpsonបានចេញលក់laser-projector ជាច្រើនម៉ូឌែលទៅកាន់ទីផ្សារដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់ម៉ូឌែល ដែលចេញលក់ក្នុងទីផ្សារកម្ពុជានៅថ្ងៃនេះរួមមាន៖ ម៉ូឌែលEB-PU2216B ម៉ូឌែល EB-770Fi ម៉ូឌែលEB-760W ម៉ូឌែលEB-L210SW ម៉ូឌែលEB-L210W និង ម៉ូឌែល EB-L260F

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្នុងចំណោមម៉ូឌែល ដែលទើបនឹងដាក់បង្ហាញEB-PU2216B គឺជាម៉ាកដ៏លេចធ្លោមួយដែលលើកយកមកបង្ហាញក្នុងពេលនេះ។មានទំហំតូចល្មម ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ 3LCD ដែលមានទម្ងន់ស្រាលបំផុតនេះ មានបាច់ពន្លឺ 16 000 lumens ។ បំពាក់ដោយបច្ចេកវិទ្យា 4K Enhancement និង HDR វាផ្តល់នូវគុណភាពបង្ហាញកម្រិត WUXGA ។ ដូច្នេះ រូបភាពនិងវីដេអូ ដែលបាញ់ចេញពីម៉ាស៊ីនម៉ូឌែលនេះមានភាពច្បាស់ល្អ និងមានពណ៌ធម្មជាតិរស់រវើក។ EB-PU2216B ភ្ជាប់មកជាមួយភាពបត់បែនដែលងាយស្រួលដំឡើង និងមានភាពធន់ប្រើប្រាស់បានយូរ។ វាអាចដំណើរការបានយ៉ាងល្អទោះបីស្ថិតនៅក្នុងតំបន់ដែលមានរំញ័រ ដូចជាក្នុងឆាកប្រគំតន្ត្រីជាដើម។ ជាងនេះទៅទៀត Lens របស់វា អាចប្រើប្រាស់បានជាមួយនឹង LensនៃProjectorស្រដៀងគ្នាផ្សេងទៀតបានផងដែរ។ វាអាចដាក់ម៉ាស៊ីនបញ្ចាំងរូបភាពពីររួមគ្នាបាន ដែលអាចបង្កើនពន្លឺទ្វេដង ដោយមិនចាំបាច់ប្រើកុំព្យូទ័របន្ថែមខាងក្រៅ(external computerware)។ កាន់តែប្រសើរជាងនេះទៅទៀតវាមានភាពធន់ទៅនឹងធូលីនិងផ្សែង ដោយសារតែសមាសធាតុសំខាន់ៗរបស់វាត្រូវបានបិទភ្ជិតយ៉ាងមានសុវត្ថិភាពជាទីបំផុត។ អ្នកប្រើប្រាស់អាចជឿជាក់បានថា ពន្លឺរបស់ឧបករណ៍នេះនឹងមានស្ថិរភាពក្នុងរយៈពេលយូរទោះបីជានៅក្នុងបរិយាកាសដែលមានធូលីច្រើនយ៉ាងណាក៏ដោយ។

អតិថិជនគោលដៅរបស់ម៉ូឌែលEB-PU2216B គឺគ្របដណ្ដប់លើគ្រប់អ្នកប្រើប្រាស់ម៉ាស៊ីនបញ្ចាំងរូបភាពទាំងអស់ពីព្រោះ ម៉ូឌែលនេះ ជាមួយនឹងលក្ខណៈពិសេសៗ អាចបម្រើមុខងារផ្សេងៗបានជាច្រើន និងមានប្រសិទ្ធភាពខ្ពស់គួរជាទីទុកចិត្ត។ ឧបករណ៍នេះ រំពឹងថានឹងទទួលបានការពេញចិត្តពេញថ្លើម និងគាំទ្រយ៉ាងខ្លាំងពីបណ្តាសហគ្រាស ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ អាជីវកម្មជួលម៉ាស៊ីនបញ្ចាំងរូបភាព និងអ្នករៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ដោយសារទំហំតូច និងទម្ងន់ស្រាលរបស់វា EB-PU2216B ស័ក្តិសមឥតខ្ចោះសម្រាប់បន្ទប់ប្រជុំ សាលប្រជុំធំ សាលប្រគំតន្ត្រី សារមន្ទីរ កន្លែងទេសចរណ៍ និងទីតាំងផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន Epson ជឿជាក់ថា និន្នាការ និងតម្រូវការថ្មីៗ នឹងបន្តលេចឡើងនៅលើទីផ្សារ។ ជាឧទាហរណ៍ កម្រិតរូបភាពទំហំ21:9ថ្មី(ultra-wide21:9) ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងគួរឱ្យរំភើប បានចាប់ផ្តើមដំណើរការរួចហើយ។បណ្តាសហគ្រាស និងគ្រឹះស្ថានអប់រំជាច្រើនបានទទួលយកឧបករណ៍ដែលមានមុខងារពិសេសនេះ ដើម្បីជួយដល់ការប្រជុំ ឬថ្នាក់រៀនកូនកាត់(hybrid classes) របស់ពួកគេ។ ការបញ្ចាំងរូបភាពមិនត្រឹមតែមានលក្ខណៈធំទូលាយ និងច្បាស់ត្រជាក់ភ្នែកប៉ុណ្ណោះទេវាក៏ថែមទាំងអាចឲ្យយើងជជែកគ្នាបានក្នុងពេលធ្វើបទបង្ហាញផងដែរ។ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ ចង់បានបទពិសោធន៍ទស្សនាភាពយន្តនៅផ្ទះដូចបានទស្សនានៅរោងកុនផ្ទាល់ដែរ ខណៈដែលអ្នកលេងហ្គេមវិញ ចង់បានបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យហាក់ដូចបានស្ថិតនៅក្នុងទីតាំងជាក់ស្តែងយ៉ាងដូច្នេះដែរ។ នៅក្នុងការលេងហ្គេម ការបង្ហាញរូបភាពកាន់តែធំ គុណសម្បត្តិក៏កាន់តែច្រើនដែរ។ មកដល់ពេលនេះ បច្ចេកវិទ្យាទំនើបជាច្រើនរបស់Epson បានយកឈ្នះលើឧបសគ្គចំពោះទំហំស៊ុម(frame size)នៃរូបភាព ដែលក្នុងនោះមានដូចជា៖ ម៉ាស៊ីនបញ្ចាំងរូបភាពម៉ូឌែល ultra-short-throw EB-770Fi និង ម៉ូឌែល EB-760W ក៏ដូចជា ម៉ូឌែល EB-L210SW ម៉ូឌែល EB-L210W និង ម៉ូឌែល EB-L260F ជាដើម។ ម៉ូដែលទាំងអស់នេះដំណើរការក្នុងរូបភាពកម្រិតFull HD ជាមួយនឹងទំហំរូបភាពសមាមាត្រ 16:9 និង 21:9 ។

ម៉ាស៊ីនបញ្ចាំងរូបភាព laser-projectorទាំងប្រាំមួយម៉ូឌែល ដែលត្រូវបានចេញលក់នៅថ្ងៃនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាក្រុមហ៊ុនEpson បានអភិវឌ្ឍការច្នៃប្រឌិតដោយជោគជ័យដែលអាចរួមបញ្ចូលគ្នានូវអ្វីៗគ្រប់យ៉ាងដែលអតិថិជនកំពុងស្វែងរក ដោយរាប់ទាំងពីការដំឡើងដែលមានភាពងាយស្រួល ភាពងាយស្រួលនៃការប្រើប្រាស់ ការបញ្ចាំងប្រកបគុណភាពខ្ពស់ភាពធន់ប្រើប្រាស់បានយូរ និងមានទម្ងន់ស្រាល ជាមួយនឹងប្រភពពន្លឺដែលដំណើរការបានរហូតដល់ 20 000 ម៉ោងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតថ្មីទាំងនេះ មិនតម្រូវឱ្យមានការថែទាំ ឬការផ្លាស់ប្តូរប្រភពពន្លឺនោះទេ។ឧបករណ៍ទាំងអស់នេះ សន្សំសំចៃទាំងថាមពល សន្សំសំចៃទាំងកន្លែងទុកដាក់។

 

កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់សម្រាប់ក្រុមហ៊ុនEpsonព្រោះ វាមានសក្តានុពលខ្ពស់។ វិស័យទេសចរណ៍វិស័យសេវាកម្មនិងឧស្សាហកម្មផលិតកម្មរបស់ប្រទេសមួយនេះ ត្រូវបានពង្រីកជាលំដាប់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ ក្នុងរយៈពេលក្រោយវិបត្តិនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ដោយសារនិន្នាការឌីជីថល កាន់តែមានសម្ទុះដូច្នេះហើយទាំងផ្នែកអាជីវកម្ម និងមនុស្ស ចាំបាច់ត្រូវតែទទួលយកនូវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់។ ដោយទទួលស្គាល់ថា ប្រទេសកម្ពុជា កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលយ៉ាងរឹងមាំ ក្រុមហ៊ុន Epson បានកត់សម្គាល់ឃើញពីកត្តាវិជ្ជមានចំពោះតម្រូវការម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។ ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា តាមរយៈបច្ចេកវិទ្យាទំនើបលេខ 1 របស់ Epsonម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែររបស់ខ្លួន នឹងបន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗបន្ថែមទៀតពីអតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

 

សូមជំរាបថា Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅនិងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះនិងការិយាល័យពាណិជ្ជកម្មនិងឧស្សាហកម្មការផលិតរូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុនEpsonគឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេងនិងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.global.epson.com/ ។ 

 

គួរបញ្ជាក់ថា ក្រុមហ៊ុន Epson Singapore ចាប់តាំងពីឆ្នាំ ១៩៨២ មកក្រុមហ៊ុនEpson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះតាម រយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួនរួមមានហាងបម្រើសេវាកម្មជាង៥០០ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយចំនួន៧និងរោងចក្រផលិតកម្មចំនួន ៧។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.epson.com.sg/  

 

 

សម្រាប់ Epson Thailand វិញ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន១៩៩នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរនិងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.epson.co.th ។

  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន