no-alternative title
no-alternative title
no-alternative title
no-alternative title

Asus ប្រកាសចេញម៉ូដែលពិសេស Vivobook S15 Oled Bape Edition នៅ Asus Exclusive Store ក្រោមវត្តមាន KOL និងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូប!

កាលពីថ្ងៃទី 17 ខែកញ្ញាម្សិលមិញនេះ ក្រុមហ៊ុន Asus ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំឡើងនូវព្រឹត្តិការណ៌ថ្មីមួយនៅហាង Asus Exclusive Store ឬកាត់ថា AES ដែលមានទីតាំងស្ថិតផ្លូវផ្សារដេប៉ូ។ នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Asus បានធ្វើការបង្ហាញចេញនូវផលិតផលថ្មីរបស់ខ្លួនមួយម៉ូដែល មានឈ្មោះថា Asus Vivobook S15 Oled Bape Edition ដែលជាម៉ូដែលពិសេសមួយរបស់ក្រមហ៊ុននេះ ដែលមានការរចនារូបរាងឡើង ដោយមានកិច្ចសហការជាមួយនិង A Bathing Ape ដែលក្រុមហ៊ុនឌីស្សាញសម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលពិសេសសម្រាប់ព្រឹត្តការណ៌ដាក់បង្ហាញនូវផលិផលថ្មី Asus Vivobook S15 Oled Bape Edition នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ KOL និងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូប រួមទាំងបណ្តាញសារតព័ត៌មានបច្ចេកវិទ្យាដែលជាដៃគូររបស់ក្រុមហ៊ុន Asus រួមមានដូចចជា ពូជ្រួញ ឬ រៀនថត, កំលោះសង្ហា Alan, Fong Seanter និង Ream Angkor, លោកគ្រូ Jerry Thai, ពូដុំហ្វីល និងកញ្ញាដ៏ស្រស់ស្អាត Nichnavani ជាដើម។ 

នៅកម្មវិធីនេះ ក្រុមហ៊ុន Asus ក៏បានដាក់អោយមានការធ្វើតេស្តផ្ទាល់ទៅលើ Asus Vivobook S15 Oled Bape Edition ថ្មីនេះ ផងដែរ។ គ្រប់ៗបានលាន់មាត់ថា ឡែបថបម៉ូដែលថ្មីនេះ មិនត្រឹមតែស្អាតទេ តម្លៃវិញ គឺពិតជាពិសេសថែមទៀត។ សម្រាប់ការជាវ Asus Vivobook S15 Oled Bape Edition ថ្មីនេះ គឺនឹងទទួលបាននូវ Accessories ស្អាតៗជាច្រើន។ អ្វីដែលអស្ចារ្យនោះ គឺក្រុមហ៊ុនបានផ្តល់នូវការធានា Perfect Warranty ទៀតផង។

សូមជំរាបថា Asus Vivobook S15 Oled Bape Edition ថ្មីនេះ គឺមានការតម្លើងមកជាមួយលក្ខណៈសម្បតិខ្ពស់បំផុត ដែលមិនត្រឹមតែមានការឌីស្សាញជាមួយនិងរូបរាងខាងប្រណិត ហើយនិងមានការភ្ជាប់មកនូវ Accessories ដែលមានលក្ខណៈឃ្ជូតៗជាច្រើននោះទេ នៅលើឡេបថបនេះ គឺមានការបំពាក់នូវអេក្រង់ OLED ដែលមានកម្រិតខ្ពស់ មានល្បឿន refresh rate 120Hz ជាមួយល្បឿនសំគាល់ 0.2 millisecond ហើយនិងគាំទ្រកម្រិតបង្ហាញដល់ 2.8K ថែមទៀតផង។

បើមើលទៅលើកម្លាំងម៉ាស៊ីនវិញរឹតតែពិសេស ដោយនៅលើ Asus Vivobook S15 Oled Bape Edition ថ្មីនេះ គឺមានការដំណើរការនៅលើប្រព័ន្ធខួរក្បាលជំនាន់ចុងក្រោយរបស់ Intel គឺ Intel Core-i9 Processor លេខ 13900H ដែលមាន 14-core CPU និង 20 Threads និង 24MB Cache មានល្បឿន Over-clock  2.6GHz ហើយអាច Boost បង្កើនល្បឿនបានខ្ពស់បំផុតដល់ 5.4GHz តម្រូវទៅតាមទំហំការងារជាក់ស្តែង…CPU របស់ Laptop មួយនេះ មានភ្ជាប់មកជាមួយអង្គ GPU ស៊េរី Intel® Iris Xe Graphics ផងដែរ…

ជាមួយគ្នានេះ Vivobook S15 OLED BAPE Edition ក៏មានភ្ជាប់មកជាមួយរ៉េម On-board ទំហំ 16GB LPDDR5 និងអាចដាក់បន្ថែមបានទំហំ 16GB មួយដើមទៀត ប្រសិនបើយើងត្រូវការ… សម្រាប់អង្គផ្ទុកទិន្នន័យវិញ គឺជាប្រភេទ M.2 SSD NVMe PCIe 4.0 ទំហំធំដល់ 1TB ដែលផ្តល់នៅទំហំផ្ទុកទូលាយក្នុងការទុកដាក់ទិន្នន័យ និងឯកសារសំខាន់ៗរបស់យើង… សរុបមក Asus Vivobook S15 OLED BAPE Edition មួយនេះ មិនត្រឹមតែផ្តោតសំខាន់ទៅលើរចនាបថបែប Fashion ទាន់សម័យ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្តោតសំខាន់ទៅលើសមត្ថភាពសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការទូទៅប្រចាំថ្ងៃផងដែរ…

ឡេបថបម៉ូដែលពិសេសនេះ មានតម្លៃ $1299 និងមានជម្រើសពីរពណ៌ គឺពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ សម្រាប់ទឹកប្រាក់អាចរកជាវបាននៅគ្រប់ហាងលក់កំព្យូទ័រទូទាំងប្រទេស ខណៈដែលពណ៌ខ្មៅមានលក់ផ្តាច់មុខនៅ Asus Exclusive Store នៅផ្សារដេប៉ូតែមួយប៉ុណ្ណោះ។  ឡែបថបម៉ូដែលពិសេសនេះ មានធានារយៈពេល 2 ឆ្នាំ ហើយនិងមាន Perfect Warranty ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន