no-alternative title
no-alternative title
no-alternative title
no-alternative title

Garmin vivoactive 5 បង្ហាញខ្លួនជាមួយនិងអេក្រង់ AMOLED មុខងារ NFC និងមានថ្មប្រើបាន 11 ថ្ងៃ

នៅថ្ងៃនេះ ក្រុមហ៊ុន Garmin បានប្រកាសចេញនូវនាឡិកាឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivoactive 5 ដែលមានការឌីស្សាញជាមួយនិងទម្ងន់ស្រាល និងមានការរចនាមុខនាឡិកាជាមួយនិងស៊ុមលោហៈ aluminum bezel ហើយនិងមានកាសរប្រើប្រាស់នូវមុខងារ និងបច្ចេកវិទ្យាថ្មីដូចអ្វីដែលមាននៅលើនាឡិការបស់ Garmin ដែលចេញលក់មុនៗអញ្ចឹងដែរ។ Vivoactive 5 មានអេក្រង់ទំហំ 1.2-អ៊ីងកញ្ចក់ AMOLED touchscreen បង្ហាញចេញបានកម្រិត 390x390px ហើយនិងមានការការពារដោយកញ្ចក់ Corning Gorilla Glass 3 រួមជាមួយនិងមុខងារ 5 ATM waterproof ថែមទៀតផង។ នាឡិកាឆ្លាតវៃនេះមានទម្ងន់ត្រឹមតែ 23 ក្រាមប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានបញ្ជាក់ថា នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ គឺមានសមត្ថភាពអាចធ្វើការវាស់ស្ទង់ទៅលើចង្វាក់បេះដូងរបស់អ្នកប្រើប្រាស់ ក៏ដូចជាអុកស៊ីសែនក្នុងឈាម និងមុខងារត្រួតពិនិត្យ stress ហើយនិងការគេងថែមទៀត។ ចាមួយនិងមុខងារតាមដាន Sleep tracking នេះ ក៏បាននាំមកជាមួយនូវ personalized sleep insights និង nap tracking ផងដែរ។ នៅលើនាឡិកាឆ្លាតវៃនេះ មានការទ្រទ្រង់ជាមួយនិងមុខងារហាត់ប្រាណបានជាច្រើនជាង 30 sport-tracking apps និងមានភ្ជាប់នូវ GPS ទៀតផង។ Vivoactive 5 ក៏មានសមត្ថភាពអាចធ្វើការតាមដានត្រួតពិនិត្យទៅលើ ការហាត់កីឡា និងសកម្មភាពជាច្រើនទៀតផងដែរ។ ជាមួយគ្នានេះ នៅលើនាឡិកាឆ្លាតវៃនេះ ក៏មានមុខងារ NFC ដែលអាចធ្វើការជាមួយនិង Garmin Pay រួមនិងការប្រើប្រាស់ចាមួយនិងឧបករណ៌ iOS និង Android បានទៀតផង។

ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមថា នាឡិកាជំនាន់ថ្មីនេះ មានការបំពាក់មកជាមួយនូវអង្គចងចាំទំហំ 4GB ដែលអនុញាតិអោយអ្នកប្រើប្រាស់អាចធ្វើការទាញយកនូវបទចំរៀងនៅលើហាង Spotify, Amazon Music និង Deezer បានផងដែរ។ ជាមួយគ្នានេះ នាឡិកានេះក៏មានមុខងារគ្រប់គ្រងការជូនដំណឹង និងអាចផ្ញើរសារចេញពីអេក្រង់នេះបានផងដែរ នៅពេលដែលវាភ្ជាប់ជាមួយនិង Android device។ បន្ថែមបពីនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការទាញយកនូវមុខនាឡិកា watch faces ក៏ដូចជាកម្មវិធីនានានៅលើ Garmin Connect IQ Store បានទៀតផង។ 

នាឡិកាថ្មីនេះ មានថ្មអាចប្រើប្រាស់បានដល់ទី 11 ថ្ងៃ។ Garmin vivoactive 5 មានជម្រើសពណ៌ black, white, orchid និង navy colors ហើយនិងមានដាក់លក់នៅលើហាង Garmin និងដៃគូរជាច្រើនទៀតជាមួយតម្លៃ $300/€300/£260។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន