no-alternative title
no-alternative title
no-alternative title
no-alternative title

ដ្រូនជំនាន់ថ្មី DJI Mini 4 Pro សមត្ថភាពខ្ពស់ជាងមុន និងដំណើរការជាមួយមុខងារច្រើនជាងមុន

 

ក្រុមហ៊ុន DJI ត្រូវបានគេមើលឃើញថា នៅតែបន្តក្នុងការពង្រីកទៅលើផលិតផលរបស់ខ្លួន។ ផលិតផលថ្មីរបស់ក្រុមហ៊ុននេះដែលនឹងមានវត្តមាននៅពេលដ៏ខ្លីៗនេះគឺមានឈ្មោះហៅថា Mini 4 Pro។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនអំពីដ្រូនថ្មីនេះ ដោយបាននិយាយថា DJI Mini 4 Pro នេះគឺមានកម្រិតសុវត្ថិភាពខ្ពស់បំផុត។ នៅពេលនេះ មានរូបភាពផ្លូវការជាច្រើនអំពីដ្រូននេះ ត្រូវបានគេទម្លាយចេញនៅមុនការប្រកាសជាផ្លូវការផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការជូនដំណឹងចុងក្រោយនេះ បានបញ្ជាក់ថា ដ្រូន Mini 4 Pro នេះអាចនឹងបង្ហាញខ្លួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះហើយ នឹងមានតម្លៃចាប់ផ្តើមពី $849 ដែលមានតម្លៃទាបជាងដ្រូន Air 3។ សម្រាប់នៅក្នុងអ៊ឺរ៉ុប ដ្រូននេះ ប្រើថាមពលថ្មរទំហំ 2590mAh មានសមត្ថភាអាចហោះហើរបានរយៈពេល 34 នាទី ខណៈពេលដែលដ្រូនដែលបំពាក់នូវថាមពលថ្ម 3850mAh អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃតំបន់ផ្សេងទៀត ដែលនឹងមានរយៈពេលនៃការហោះហើរបានយូរជាងមុន។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ដ្រូន Mini ថ្មីរបស់ក្រុមហ៊ុន DJI នេះក៏មានមុខងារពិសេសៗជាច្រើនផងដែរ។ 

 

ដ្រូន Mini 4 Pro នេះ មានការបំពាក់នូវសិសន័រកាមេរ៉ាទំហំ 48-megapixel គាំទ្រជាមួយនូវមុខងារ Gimbal។ ខុសប្លែកពីម៉ូដែលជាច្រើនមុននេះ មានសមត្ថភាពអាចហោះបានចម្ងាយដល់ទៅ 20 គីឡូម៉ែត្រ ជាមួយនឹងកម្រិត Full HD video transmission។ ក្រុមហ៊ុន DJI ក៏នឹងមានគម្រោងបន្ថែមនូវសមត្ថភាពក្នុងការថតកម្រិត 100fps នៅក្នុង 4K video recording ផងដែរ។ កាមេរ៉ាសេនស័រថ្មីនេះ នៅលើតួខ្លួនរបស់ដ្រូននេះក៏មានមុខងារ  omnidirectional obstacle avoidance ថែមទៀតផង។

ក្រុមហ៊ុន DJI ក៏មានគម្រោងក្នុងការបង្ហាញនូវវត្តមានរបស់ដ្រូន Mini 4 Pro នេះ ជាមួយនឹង controller ផ្សេងគ្នាផងដែរ។ ជាមួយគ្នានេះនៅលើឈុតនេះ ក៏មាន RC-N1 controller, DJI RC-2 controller និង Fly-More combos ផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍នេះ ថាមពលថ្មធំជាងមុននេះ អាចនឹងជាជម្រើសមួយសម្រាប់ទីផ្សាររបស់អ៊ឺរ៉ុបផងដែរ។ ដ្រូននេះមានទម្ងន់ 249g។ ដ្រូនMini 4 Pro នេះនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន