no-alternative title
no-alternative title
no-alternative title

ASUS Vivobook 15 OLED (X1505) បំពាក់អេក្រង់ថ្មីផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ និងចេញលក់នៅកម្ពុជា តម្លៃចាប់ពី $749

ស្វាគមន៍នៃវត្តមានរបស់កុំព្យូទ័រថ្មី Vivobook ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងអេក្រង់ OLED NanoEdge PANTONE® Validated ដែលមានកម្រិតភាពច្បាស់ដល់ទៅ 3.2K resolution និង 120 Hz refresh rate ។ កុំព្យូទ័រ Vivobook 15 OLED នេះមាន 16:9 aspect ratio ។ អេក្រង់នេះទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland សម្រាប់កាត់បន្ថយពន្លឺពណ៌ខៀវដែលផ្តល់នូវការទស្សនាបានយូរថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះក៏មានបំពាក់នូវ webcam shield នៅលើ HD 3DNR webcam សម្រាប់ការពារទៅលើឯកជនភាព ក្តារចុច ASUS ErgoSense keyboard និង touchpad ដែលមានទំហំធំងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងម្រាមដៃ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើ Touchpad ថែមទៀត។ បន្ថែមពីនេះ វាក៏មាន ASUS Antibacterial Guard អាចការពារទៅលើបាក់តេរីថែមទៀត។

 

កុំព្យូទ័រស៊េរីថ្មីនេះមានរូបរាងស្លីមទាក់ទាញ និងទម្ងន់ស្រាលដែលមាន ២ ពណ៌នោះគឺ Indie Black ឬ Transparent Silver ។ បន្ថែមពីនេះ វាក៏មានបំពាក់នូវ 180° lay-flat hinge ដែលអនុញ្ញាតអោយអ្នកងាយស្រួលក្នុងការសហការគ្នា ហើយវាក៏មានរន្ធ I/O ជាច្រើនដូចជា USB-C® 3.2 Gen 1 port, 2x USB 3.2 Gen 1 Type-A ports, USB 2.0 port និង HDMI® port រួមជាមួយនឹងរន្ធដោតកាសស្តាប់ audio combo jack ថែមទៀត។

កុំព្យូទ័រនេះមានបន្ទះឈីប 13th Gen Intel® Core™ processors ជាមួយនឹងរ៉េមទំហំ 16 GB RAM និង 1 TB SSD ។ កុំព្យូទ័រនេះក៏មានបំពាក់នូវប្រព័ន្ធ dual-vented cooling system ជាមួយនឹង IceBlade fan ផ្តល់នូវភាពត្រជាក់ដ៏ម៉ាស៊ីនថែមទៀត។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 70 Wh និងបំពាក់នូវ WiFi 6 ថែមទៀត។ កុំព្យូទ័រនេះក៏មានបំពាក់នូវបច្ចេកវិទ្យា ASUS AI noise-canceling audio technology ចុងក្រោយបំផុតដែលផ្តល់នូវសំឡេងច្បាស់ពិរោះ ហើយវាក៏មានកម្មវិធី ASUS apps សម្បូរបែបជាច្រើនដូចជា GlideX, MyASUS និង ScreenXpert 3 ថែមទៀត។

បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ

កុំព្យូទ័រ Vivobook 16 OLED នេះមានអេក្រង់ 3.2K OLED HDR three-sided NanoEdge displays ដែលមានភាពច្បាស់ និងពណ៌ cinema-grade 100% DCI-P3 color gamut ថែមទៀត។ បន្ថែមពីនេះ វាក៏ទទួលស្គាល់នូវវិញ្ញាបនបត្រ PANTONE® Validated និង TÜV Rheinland សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវថែមទៀត។ អេក្រង់នេះទ្រទ្រង់នូវ 120 Hz refresh rate និង 0.2 ms response time ដែលល្អសម្រាប់ការងារប្រចាំថ្ងៃ ការលេងហ្គេម និងការកម្សាន្តថែមទៀត។ បន្ថែមពីនេះ វាក៏មានវិញ្ញាបនបត្រ VESA DisplayHDR True Black 600 ដែលមានកម្រិត 1,000,000:1 contrast ratio ។ កុំព្យូទ័រ Vivobook 14 OLED និង 16 OLED នេះមានកម្រិត 16:10 aspect ratio ដែលធំកាត់បន្ថយនូវការ scroll បានយ៉ាងល្អ ខណៈពេលដែលកុំព្យូទ័រ Vivobook 15 OLED នេះគឺមាន 16:9 aspect ratio ថែមទៀត។

បច្ចេកវិទ្យាឈានមុខគេ

កុំព្យូទ័រ Vivobook, 15 OLED នេះមានបំពាក់នូវមុខងារ និងបច្ចេកវិទ្យាពិសេសៗជាច្រើន។ សម្រាប់ HD webcam នេះមានបច្ចេកវិទ្យា ASUS 3D Noise-Reduction (3DNR) technology ហើយវាក៏មាន function keys ក្នុងការបើក និងបិទទៅលើ Webcam & mic បានថែមទៀត។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើ Touchpad សម្រាប់ការ login ដោយមិនប្រើប្រាស់នូវ password តាមរយៈ Windows Hello ។ សម្រាប់ក្តារចុច ASUS ErgoSense keyboard នេះមាន 19.05 mm key pitch, 0.2 mm key-cap dish និងគម្លាត 1.4 mm key ដែលផ្តល់នូវភាពងាយស្រួលក្នុងការចុចនៅលើ Key ។ ដើម្បីការពារទៅលើសុខភាពរបស់អ្នកប្រើប្រាស់ និងកាត់បន្ថយទៅលើការរីករាលដាលនៃបាក់តេរីដែលគ្រោះថ្នាក់នោះ កុំព្យូទ័រ Vivobook series នេះក៏មានបំពាក់នូវ ASUS Antibacterial Guard ដែលអាចរារាំងទៅលើការរីករាលដាលនៃបាក់តេរីបានជាង 99% លើស 24 ម៉ោងថែមទៀត។

ការឌីស្សាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់

កុំព្យូទ័រ Vivobook 16 OLEDនេះក៏មានភាពទាក់ទាញជាមួយនឹងការឌីស្សាញយ៉ាងស្រស់ស្អាតជាមួយនឹង ២ ពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌ទឹកប្រាក់ Transparent Silver និងពណ៌ខ្មៅ Indie Black ។ បន្ថែមពីនេះ វាក៏មាន lay-flat 180° hinges ដែលផ្តល់នូវភាពងាយស្រួលក្នុងការចែករំលែកនូវមាតិកាជាមួយនឹងអ្នកដទៃជាច្រើនទៀត។ សម្រាប់Webcam នេះក៏មានបំពាក់នូវ shield សម្រាប់ការពារឯកជនភាព និងសុវត្ថិភាពផងដែរ។ កុំព្យូទ័រនេះក៏មានរន្ធផត I/O ports ជាច្រើនដូចជា 1x USB-C® 3.2 Gen 1 port, 2x USB 3.2 Gen 1 Type-A ports, USB 2.0 port, HDMI® output និងរន្ធដោតកាសស្តាប់ 3.5 mm audio combo jack ថែមទៀត។

កុំព្យូទ័ររលូនក្នុងការប្រើប្រាស់

កុំព្យូទ័រ Vivobook 15 OLED នេះជួយអោយអ្នកប្រើប្រាស់អាចបំពេញការងារជាច្រើនបានយ៉ាងរលូនលឿនជាងមុន។ ជាមួយនឹងការបំពាក់នូវក្រាហ្វិកកាត 13 th Gen Intel® Core™ processors រ៉េមទំហំ 16 GB 3200 MHz DDR4 memoryនិង 1 TB GB នោះ កុំព្យួទ័រ Vivobook 15 OLED អាចជំនះបានគ្រប់ស្ថានភាព។ វាក៏មានប្រព័ន្ធត្រជាក់ថ្មីជាមួយនឹង heat pipe, IceBlade fan និង 87 blades ដែលធានាទៅលើលំហូរនៃខ្យល់បានយ៉ាងល្អថែមទៀត។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 70 Wh ហើយវាក៏មាន ultrafast connectivity ដែលមានប្រព័ន្ធ WiFi 6 ជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master technology សម្រាប់ការតភ្ជាប់បានលឿនជាងមុន និងស្ថេរភាពជាងមុន។ កុំព្យូទ័រ Vivobook 15 OLED ក៏មានបំពាក់នូវបច្ចេកវិទ្យា ASUS AI noise-canceling technology សម្រាប់កាត់បន្ថយទៅលើសំឡេងរំខានថែមទៀត។ កុំព្យូទ័រ Vivobook series នេះក៏មានផ្តល់ជូននូវការប្រើប្រាស់កម្មវិធី Adobe® Creative Cloud® រហូតដល់ទៅ 3 ខែ ហើយវាក៏មានកម្មវិធី ASUS apps ដែលមានដូចជា GlideX, MyASUS និង ScreenXpert 3 ថែមទៀត។ 

កាលបរិច្ឆេទនៃការលក់ និងតម្លៃ 

កុំព្យូទ័រ ASUS Vivobook 15 OLEDនេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃចាប់ពី $749 ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ASUS ដែលនៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន