no-alternative title
no-alternative title
no-alternative title
no-alternative title

ជាវកុំព្យូទ័រ ASUS ម៉ូដែល Zenbook Pro 14 Duo OLED នឹងទទួលបានដបទឹកដ៏ស្រស់ស្អាត ដែលជាការសហការជាមួយ Artist ដ៏ល្បីល្បាញ Lisa Mam- លីសា ម៉ម

នៅថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសចេញនូវប្រូសិនថ្មីមួយទៀតហើយសម្រាប់ ASUS Zenbook Pro 14 Duo OLED ម៉ូដែល UX8402VV-P1018W និង UX8402ZE-M3086W ដោយនៅរាល់ការជាវម៉ូដែលថ្មីទាំងពីរនេះ ពីតាមបណ្តាហាងទាំងអស់នៅទូទាំងប្រទេសនោះ អតិថិជនទាំងអស់ នឹងទទួលបានដបទឹកដ៏ស្រស់ស្អាតដែលជាការសហការជាមួយ Mrs LIsa MAM (Limited Edition)។ ក្រុមហ៊ុន ASUS បានបន្តថា ចំពោះដៃគូសហការទាំងអស់ ដែលមានស្តុកម៉ូដែលថ្មីៗទាំងនេះ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ASUS ដើម្បីទទួលបានដបទឹកសំរាប់ភ្ញៀវ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Zenbook Pro 14 Duo OLED (UX8402) គឺកុំព្យូទ័រម៉ូឌែលថ្មី មានសមត្ថភាពខ្លាំងក្លា និងរូបរាងតូចយ៉ាងទាន់សម័យ។ កុំព្យូទ័រអេក្រង់ភ្លោះ (dual-screen creator) នេះបំពាក់នូវ ScreenPad™ Plus ជំនាន់ថ្មីដែលជាអេក្រង់ Touchscreen ទី 2 ដែលរួមបញ្ចូលជាមួយនឹងការឌីស្សាញទម្រង់ជា Active Aerodynamic System Ultra (AAS Ultra) auto-tilting ដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែន។ កុំព្យូទ័រស៊េរីថ្មី Zenbook Pro 14 Duo OLED នេះទទួលនេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ Intel® Evo™ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវគំនិតច្នៃប្រឌិតរបស់ខ្លួនបានយ៉ាងខ្លាំងក្លាថែមទៀតផង។ 

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9-13900H Processor 2.6 GHz (24MB Cache, up to 5.4 GHz, 14 cores, 20 Threads) និងក្រាហ្វិកកាត NVIDIA® GeForce® RTX4060 8GB GDDR6 ដែលធ្វើអោយម៉ាស៊ីននេះកាន់តែខ្លាំងក្លារហូតដល់ទៅ 85-watt រួមបញ្ចូលជាមួយនឹង TDP នៃបច្ចេកវិទ្យា ASUS IceCool Plus និង AAS Ultra mechanism ដែលធ្វើអោយកុំព្យូទ័រនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ ។ វាក៏បំពាក់នូវអេក្រង់ទី ២ ScreenPad™ Plus ជំនាន់ថ្មីដែលងាយស្រួលក្នុងការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពបំផុត។

 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រដ៏ឆ្លាតវៃនេះក៏បំពាក់នូវអេក្រង់ 2.8K OLED HDR 16:10 main Dolby Vision® touchscreen ដែលមានកម្រិតអេក្រង់ដល់ទៅ 120Hz refresh rate, PANTONE® Validated color accuracy និង cinema-grade 100% DCI-P3 gamut រួមជាមួយនឹងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ការពារភ្នែកផងដែរ។ កុំព្យូទ័រ Zenbook Pro 14 Duo OLED នេះក្លាយជាកុំព្យូទ័រ compact OLED ដែលសក្តិសមនិងជាដៃគូរយ៉ាងជិតស្និទ្ធិសម្រាប់ Creator ។ សម្រាប់ ScreenPad Plus ជំនាន់ថ្មីនៅលើកុំព្យូទ័រ Zenbook Pro 14 Duo OLED នេះមានទំហំដល់ទៅ 12.7-inch ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិចបានដូចជា ASUS Pen 2.0 ។ វាមានកម្រិតបើកបានដល់ទៅ 12° ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ កុំព្យូទ័រនេះក៏មានការពង្រឹងទៅលើប្រព័ន្ធលំហូរនៃខ្យល់ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ជាងមុនដល់ទៅ 38% ថែមទៀត។

ASUS ScreenPad Plus ជាមួយនឹង AAS Ultra គឺប្រើប្រាស់ដោយកម្មវិធីថ្មីហៅថា ScreenXpert 3 software ដែលងាយស្រួលសម្រាប់ការងារ cross-screen multitaskingនិង creative workflows ដែលជាការងារប្រកបដោយភាពច្នៃប្រឌិតបានយ៉ាងមានប្រសិទ្ធិភាព។ វាក៏មានកម្មវិធី built-in apps ជាច្រើនដូចជា App Switcher និង App Navigator ដែលបង្កើនប្រសិទ្ធិភាពការងារបានបានយ៉ាងរលូន និងទ្រទ្រង់ជាមួយនឹងអេក្រង់ខាងក្រៅថែមទៀត។ Control Panel app ផ្តល់អោយអ្នកប្រើប្រាស់នូវការគ្រប់គ្រងទៅលើ Apps ទាំងនេះបានយ៉ាងងាយស្រួល។ វាមានមុខងារក្នុងការគ្រប់គ្រងចំនួន 4 គឺ Dial, Button, Sliderនិង Scroll — ។ នៅលើ Control Panel អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Adobe® Photoshop®, Illustrator®, Lightroom Classic®, Premiere® Pro និង After Effects® — ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធីជាច្រើនទៀតផងដែរ។

 

កុំព្យូទ័រ Zenbook Pro 14 Duo OLED នេះផ្តល់នូវកម្រិតនៃការទស្សនាកាន់តែអស្ចារ្យជាមួយនឹងអេក្រង់ ScreenPad Plus ជំនាន់ថ្មីជាមួយនឹងអេក្រង់ 14.5-inch 2.8K 120 Hz OLED NanoEdge touchscreen នាំមុខគេរបស់ពិភពលោក។ វាមានកម្រិតអេក្រង់ 16:10 aspect ratio រួមជាមួយនឹងវិញ្ញាបនបត្រ Dolby Vision និង PANTONE Validated ដើម្បីធានាទៅលើពណ៌ដូចទៅនឹងអ្វីដែលបាន render ។ វាក៏មានវិញ្ញាបនបត្រ VESA DisplayHDR™ True Black 500 ដែលផ្តល់នូវភាពច្បាស់ក្នុងការទស្សនាបានយ៉ាងល្អបំផុត។ វាក៏បំពាក់នូវអេក្រង់ cinema-grade DCI-P3 color gamut ជាមួយនឹងកម្រិត 120 Hz refresh rate និង 0.2 ms response time ដែលពិតជាមានល្បឿនលឿនមែនទែននៅក្នុងការទស្សនា។ វាក៏ប្រើប្រាស់នូវ TÜV Rheinland c សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវប៉ះពាល់ដល់ភ្នែកផងដែរ។

កុំព្យូទ័រ Zenbook Pro 14 Duo OLEDនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9-13900H Processor 2.6 GHz (24MB Cache, up to 5.4 GHz, 14 cores, 20 Threads) ដែលអាចធ្វើការជាច្រើនបានយ៉ាងរលូន។ វាមានល្បឿន Turbo Boost រហូតដល់ទៅ 5.0 GHz ។ CPU នេះគឺសក្តិសមបំផុតក្នុងការប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce® RTX4060 8GB GDDR6 ដែលងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹង 3D rendering និង video editing ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់ជាមួយនឹង NVIDIA Studio drivers ដើម្បីធានាទៅលើស្ថេរភាពនៃការប្រើប្រាស់ដ៏ខ្លាំងនេះផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធត្រជាក់ ASUS IceCool Plus cooling system ជាមួយនឹង 2x IceBlades fans ដែលផ្តល់នូវសំឡេងស្ងាត់ក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានរ៉េមទំហំ 32GB និងថាសរឹង 1TB PCIe® 4.0 x4 SSD ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។ 

លោកអ្នកអាចរកជាវបានតាមរយៈនៃការចូល Link ខាងក្រោមនេះ

where to buy: https://www.asus.com/kh/content/buy/  

វេបសាយ ASUS KH: https://www.asus.com/kh/    

ASUS Cambodia: https://www.facebook.com/ASUSKH.Cambodia    

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន