no-alternative title
no-alternative title

Bose បង្ហាញចេញនូវផលិតផលថ្មីៗចំនួន 4 ប្រភេទ នៅលើទីផ្សារកម្ពុជា ដែលមានការបំពាក់នូវបច្ចេកវិទ្យាថ្មី និងទំនេីបចុងក្រោយបំផុត

ដោយសារតែវិស័យបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ ជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យមាន ការកែប្រែខ្លាំង មែនទែន ជុំវិញការ ប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិច នាពេលបច្ចុប្បន្ន ពិសេសក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ជាច្រើនបានខិតខំច្នៃប្រឌិតរកគំនិតថ្មីៗ សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារ ដើម្បីដាក់លក់ ផលិតផលខ្លួនឲ្យឈ្នះគូប្រជែងជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនោះ ក្នុងចុងឆ្នាំ 2023 នេះ Bose បានបង្ហាញខ្លួនជាមួយផលិតផលថ្មីចំនួន 4 ប្រភេទដែលជាបច្ចេកវិទ្យាថ្មីទំនេីបចុងក្រោយសម្រាប់អ្នកចូលចិត្តប្រេីប្រាស់កាសត្រចៀក និងមេីលកុនក្នុងគេហដ្ឋាន។ លោក តាំង គួងអ៊ា ប្រធានទីផ្សារផ្នែកលក់នៃហាង BOSE showroom Monivong  បានមានប្រសាសន៍ថា ៖ ផលិតផល BOSE ថ្មីរបស់យើង ៤ ប្រភេទរួមមាន ៖

1. Bose Smart Ultra Soundbar សេរីថ្មីចុងក្រោយបង្អស់ ប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយទូរទស្សន៍មើលកុន ឬស្តាប់ចំរៀងក្នុងគេហដ្ឋាន ជាមួយបច្ចេកវិទ្យាDolby Atmos & True Space Processing ផ្តល់នូវសំលេងពិរោះខ្លាំង ប្រៀបបានដូចជាមានរោងកុនតូចមួយក្នុងគេហដ្ឋានដ៍ប្រណិតរបស់លោកអ្នក! ជាមួយ Bose Smart Ultra Soundbar បានបន្ថែមនៅបច្ចេកវិទ្យាA.I. Dialoge ដែលជួយបន្ថែមសំលេងសន្ទនាកាន់តែលឺច្បាស់ជាងមុន រូបរាងSlim សំលេងបាសខ្លាំង ជាប្រភេទ5.1 Surround Speaker អាចភ្ជាប់បន្ថែមជាមួយBass module 700 និងSurround Speaker ដើម្បីបង្កើនគុណភាពសំលេងពិរោះទ្វេដង ដោយមិនបាច់ប្រើខ្សែភ្ជាប់ឡើយ ។  

2.កាសត្រចៀកសេរីថ្មី Bose QuietComfort Ultra Headphones ប្រភេទកាសក្តោបត្រចៀក រូបរាងថ្មីស្រឡាង គុណភាពសំលេងពិរោះ រឹតតែពិសេសជាមួយបច្ចេកវិទ្យាថ្មីរបស់Bose Immersive Audio សំលេងដែលលោកអ្នកមិនធ្លាប់បានស្តាប់ពីមុនមក សំលេង3Dប្រៀបដូចជាអ្នកចំរៀងកំពុងច្រៀងនៅពីមុខអ្នកយ៉ាងដូច្នោះ! មុខងារកាត់សំលេងរំខានកាន់តែល្អជាងមុន មានមុខងារWinds Block Mode ដែលកាត់សំលេងខ្យល់បកពីខាងក្រៅ កាន់ថ្មបានយូររហូតដល់24ម៉ោង មាន២ពណ៌ស និងខ្មៅសម្រាប់ជ្រើសរើស!

3.កាសត្រចៀក Bose QuietComfort Ultra Earbuds  ប្រភេទកាសត្រចៀកWirelessថ្មីរូបរាងប្រណិត ទម្ងន់ស្រាល ប្រេីប្រាស់Touch Controlបញ្ជារលេីកាសផ្ទាល់ មានមុខងារកាត់សំលេងរំខានបានល្អ សំលេងBose Immersive Aduioសំលេងប្រៀបដូចកំពុងស្តាប់ Speakerពីរ នៅពីខាងមុខ កាន់ថ្មបាន6ម៉ោង សាកថ្មជាមួយប្រអប់បាន18ម៉ោងបន្ថែម មាន២ពណ៌ស និងខ្មៅសម្រាប់ជ្រើសរើស។

4.Bose QuietComfort Headphones  ប្រភេទកាសក្តោបសេរីថ្មីមានNoise canceling, គុណភាពសំលេងពិរោះបាសខ្លាំងជាងមុន  ទម្ងន់ស្រាលស្រួលពាក់ កាន់ថ្មរហូតដល់24hour ស្តាប់ចំរៀងពេញមួយថ្ងៃ មានMicអាចនិយាយទូរស័ព្ទបានសំលេងច្បាស់ល្អ។ 

សូមបញ្ជាក់ផងដែរថា ៖ ផលិតផល Bose ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1964 ជាPremium Speaker brand មួយមកពីសហរដ្ឋអាមេរិក ដែលមានផលិតផលបំពងសំលេងគ្រប់ប្រភេទពីតូចដល់ធំ គុណភាពសំលេងពិរោះរណ្តំជាប់ចិត្ត ដែលមានដូចជាកាសត្រចៀក, Bluetooth Speaker, Soundbar Home Theater 5.1 Surround Sound System រូបរាងតូចស្លីម សំលេងខ្លាំងលើសពីការរំពឹងទុក។ ក្នុងឱកាសកម្មវិធីសម្ពោធផលិតផលBoseថ្មី ភ្ញៀវកិត្តិយសជាច្រេីនបានអញ្ជេីញចូលរួម និងបង្ហាញការពេញចិត្តជាខ្លាំងនូវសំលេងSoundbar របស់Boseពិតជាពិរោះ ជាពិសេសសំេលងបច្ចេកវិទ្យាថ្មី Bose Immersive Audio សំលេងពិតៗនៅពីខាងមុខលោកអ្នក!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន