no-alternative title
no-alternative title
no-alternative title

ASUS Zenbook DUO អេក្រង់ភ្លោះ 14 អ៊ីង (Dual-Screen OLED) ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2024

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានយកឆាកនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2024 ដើម្បីប្រកាសបង្ហាញនូវផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួននោះគឺកុំព្យូទ័រអេក្រង់ភ្លោះ dual-screen Zenbook DUO ។កុំព្យូទ័រ Zenbook DUO (2024) UX8406 នេះមានទម្ងន់ត្រឹមតែ 1.35 kg ហើយវាគឺជាកុំព្យូទ័របំពាក់នូវបច្ចេកវិទ្យា AI និងអេក្រង់ភ្លោះដំបូងបំផុតរបស់ពិភពលោកថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការប្រើប្រាស់នូវក្តារចុច wireless keyboard ដែលអាចផ្តាច់ចេញបាន និង kickstand សម្រាប់បញ្ឈរទៅលើកុំព្យូទ័រនេះបានយ៉ាងងាយស្រួលនោះ កុំព្យូទ័រនេះគឺពិតជាងាយស្រួលក្នុងការប្រើប្រាស់ ហើយវាត្រូវការផ្ទៃទំនេរត្រឹមតែ 19.8 inch ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Zenbook series នេះក៏ជាកុំព្យូទ័រដែលងាយស្រួលក្នុងការចល័តថែមទៀត។ កុំព្យូទ័រ Zenbook 14 OLED (UX3405) បំពាក់នូវបន្ទះឈីប intel ដែលអាចប្រើប្រាស់ទៅលើការងារបានយ៉ាងរលូន និងសមត្ថភាពខ្លាំងក្លាលើសពីការរំពឹងទុក។ 

 

សម្រាប់ការអាប់ដេតឆ្នាំនេះទៅលើកុំព្យូទ័រ ASUS Vivobook series នោះមាននៅលើកុំព្យូទ័រ 15-inch ASUS Vivobook Pro 15 OLED (N6506) សម្រាប់អ្នកលេងហ្គេម និងអ្នកបង្កើតនូវគំនិតច្នៃប្រឌិតថ្មីផងដែរ។ កុំព្យូទ័រ ASUS Vivobook S series ថ្មីនេះមានទម្ងន់ស្រាល និងស្តើង ហើយវាមានម៉ូឌែល 14-, 15.6- និង 16-inch ជាមួយនឹងបន្ទះឈីប Intel® (S5406 / S5506 / S5606) ឬ AMD (M5406 / M5506 / M5606) processors ដែលបង្កើនទៅលើសមត្ថភាពកាន់តែខ្លាំងក្លា និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់ថែមទៀត។

 

កុំព្យូទ័រថ្មីនេះបំពាក់នូវបន្ទះឈីប Intel® Core™ Ultra ជាមួយនឹងបច្ចេកវិទ្យា AI ចុងក្រោយបំផុត និងបន្ទះឈីប AMD Ryzen 8040 Series processors ដែលផ្តល់នូវល្បឿនក្រាហ្វិកកាន់តែលឿនជាងមុន ការឆ្លើយតបបានលឿនជាងមុន និងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅកាន់ការងារ multitask បានច្រើនជាមួយនឹងបច្ចេកវិទ្យា AI ថែមទៀត។ គ្រប់កុំព្យូទ័រ ASUS Vivobook S series នឹងមានតម្លើងមកស្រាប់ជាមួយនឹង Windows Copilot នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 ហើយហើយវាក៏មាន taskbar icon ជាមួយនឹងជំនួយការ AI ថែមទៀត។

ប្រែក្លាយសមត្ថភាពកាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ  ASUS Zenbook DUO (2024) UX8406

សម្រាប់ការធ្វើទៅលើបដិវត្តនៃកុំព្យូទ័រ Zenbook DUO (2024) នេះគឺជាកុំព្យូទ័រប្រភេទអេក្រង់ភ្លោះ 14-inch dual-screen បំពាក់នូវបច្ចេកវិទ្យា AI ដំបូងបំផុតរបស់ពិភពលោក។ ជាមួយនឹងការប្រើប្រាស់នូវក្តារចុច full-size Bluetooth® ASUS ErgoSense keyboard និង touchpad ដែលអាចផ្តាច់ចេញបាននោះ ឧបករណ៍ដ៏អស្ចារ្យនេះមានការឌីស្សាញយ៉ាងពិសេសដែលងាយស្រួលក្នុងការយកតាមខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត។  ជាមួយនឹងការទទួលស្គាល់ចេញពី  Intel Evo™ Edition នោះ កុំព្យូទ័រនេះអាចដំណើរការទៅលើមុខងារ multitasking បានយ៉ាងល្អ និងទម្ងន់ត្រឹមតែ 1.35 kg ថែមទៀត។ 

 

កុំព្យូទ័រនេះ មានអេក្រង់  3K 120 Hz ASUS Lumina OLED 16:10 display ជាមួយនឹងត្រចៀកបត់  lay-flat 180° hinge ដែលត្រូវការផ្ទៃត្រឹមតែ  19.8 inches ប៉ុណ្ណោះក្នុងការប្រើប្រាស់ទៅលើកុំព្យូទ័រនេះ ដោយសារតែវាមាន kickstand និង keyboard ដែលអាចផ្តាច់ចេញបាននោះ។ សម្រាប់ទម្រង់នៃការប្រើប្រាស់ទៅលើកុំព្យូទ័រនេះអាចជា Laptop, Dual Screen, Desktop ឬ Sharing បានហើយវាក៏អាចបញ្ជាតាមកាយវិការតាមរយៈកម្មវិធី ASUS ScreenXpert software ថែមទៀត។

 

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ  Zenbook DUO នេះអាចបង្កើនទៅលើប្រសិទ្ធិភាពការងារ និងការកម្សាន្តយ៉ាងសម្បូរបែបជាមួយនឹងបន្ទះឈីប  Intel Core Ultra 9 processor ជាមួយនឹង  Neural Processing Unit (NPU)សម្រាប់ AI acceleration, 32 GB LPDDR5x memory, 2 TB PCIe® 4.0 SSD ជាមួយនឹងថាមពលថ្មទំហំ 75 Wh និងប្រព័ន្ធសំឡេង Harman Kardon-certified Dolby Atmos® audio system ថែមទៀត។ អេក្រង់នេះងាយស្រួលក្នុងការទស្សនា ភ្លឺច្បាស់ និងការប្រើប្រាស់ទៅលើ Apps បានយ៉ាងសម្បូរបែបផងដែរ។

 

កុំព្យូទ័រ Zenbook DUO នេះត្រូវបានឌីស្សាញឡើងប្រកបដោយនិរន្តរភាព និងភាពធន់ក្នុងការប្រើប្រាស់បំផុត។ វាក៏មានការប្រើប្រាស់នូវវត្ថុធាតុដើមឡើងវិញ និងការតេស្តទៅលើភាពធន់របស់វាជាមួយនឹងស្តង់ដារ MIL-STD-810H military-grade ដើម្បីធានាទៅលើអាយុកាលនៃការប្រើប្រាស់ឧបករណ៍នេះថែមទៀត។

ប្រណិតភាពជាមួយនឹងកុំព្យូទ័រ ASUS Zenbook 14 OLED (UX3405) 

ជាមួយនឹងទម្ងន់ត្រឹមតែ 1.2 kg និងកម្រាស់ស្តើង 14.9 mm របស់កុំព្យូទ័រ Zenbook 14 OLED នេះបានធ្វើអោយវាមានភាពងាយស្រួលក្នុងការចល័តមែនទែន។ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប  Intel Core Ultra 9 និង  Intel Arc™ graphicsvi (UX3405) ថែមទៀត។ បន្ថែមពីនេះ វាក៏មានប្រើប្រាស់នូវបច្ចេកវិទ្យា  AI acceleration ជាមួយនឹង AI engines ក្នុងការបង្កើនទៅលើប្រសិទ្ធិភាពប្រើប្រាស់ និងថាមពលថែមទៀត។ កុំព្យូទ័រ Zenbook 14 OLED នេះក៏មានបំពាក់នូវថាមពលថ្មទំហំ 75 Wh និងរន្ធ connectivity ជាច្រើនទៀតដូចជា 2 x Thunderbolt™ 4 (UX3405) USB 3.2 Gen 1 Type-A, HDMI® 2.1 (TMDS) និង  3.5 mm audio jack។ 

 

សម្រាប់បទពិសោធន៍នៃប្រព័ន្ធសំឡេងរបស់វាគឺពិតជាអស្ចារ្យមែនទែន ហើយវាក៏មានអេក្រង់ដល់ទៅ 3K ASUS Lumina OLED 120 Hz និងប្រព័ន្ធសំឡេង super-linear speakers និងកាមេរ៉ា  FHD IR ថែមទៀត។ កនា់តែពិសេសទៀតនោះ វាក៏មាន ASUS ErgoSense keyboard ជាមួយនឹង ErgoSense touchpad ផងដែរ។ កុំព្យូទ័រ  UM3406 នេះក៏មានបំពាក់នូវ Windows Copilot ក្នុងប្រព័ន្ធប្រតិបត្តិការ Windows 11 សម្រាប់មុខងារ AI ផងដែរ។ កុំព្យូទ័រនេះមានការឌីស្សាញប្រកបដោយនិរន្តរភាពតាមរយៈការប្រើប្រាស់នូវវត្ថុធាតុដើមកែច្នៃឡើងវិញទៅលើកុំព្យូទ័រ និងការវេចខ្ចប់ និងស្តង់ដារនៃការតេស្តទៅលើស្តង់ដារយោធាថែមទៀត។

កុំព្យូទ័រសម្រាប់អ្នកលេងហ្គេម និងអ្នកច្នៃប្រឌិតជាមួយនឹង ASUS Vivobook Pro 15 OLED (N6506)

កុំព្យូទ័រ ASUS Vivobook Pro 15 OLED (N6506) នេះមានភាពច្នៃប្រឌិតខ្ពស់ និងបំពាក់នូវបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យជាមួយនឹងបន្ទះឈីប Intel Core Ultra 9 processor ជាមួយនឹង NPU AI engine, NVIDIA GeForce RTX 4060 Laptop GPU ជាមួយនឹង low-latency MUX switch, 24 GB DDR5 RAM និង TB NVMe® SSD ថែមទៀត។ វាក៏មានបច្ចេកវិទ្យា ASUS IceCool Pro cooling technology ដែលអាចដំណើរការទៅលើ 125 W combined thermal design power (TDP) ថែមទៀត។ សម្រាប់អេក្រង់ 16:9 display នេះគឺមានកម្រិត 3K 120 Hz ASUS Lumina OLED ជាមួយនឹងពណ៌ច្បាស់ និង 0.2 ms response time។ 

 

កុំព្យូទ័រ ASUS Vivobook Pro 15 OLED នេះក៏មានមុខងារជាច្រើនទៀតដូចជា ASUS DialPad virtual rotary control, ASUS AiSense camera security និង AI noise-cancelation technology ដែលផ្តល់នូវសំឡេងច្បាស់នៅក្នុង conference ថែមទៀត។ វាក៏មានរន្ធដោត I/O ផតជាច្រើនដូចជា WiFi 6E, Thunderbolt 4, USB-C® និង Type-A ports និង HDMI 2.1 ។ កុំព្យូទ័រ ASUS Vivobook Pro 15 OLED នេះគឺសក្តិសមបំផុតសម្រាប់អ្នកលេងហ្គេម និងអ្នកច្នៃប្រឌិតថ្មីថែមទៀត។

រូបរាងស្តើង កម្លាំងខ្លាំងក្លា និងស្រាលជាមួយនឹងកុំព្យូទ័រ ASUS Vivobook S series

សម្រាប់កុំព្យូទ័រ 14-, 15.6- និង 16-inch ASUS Vivobook S series នេះគឺមានការឌីស្សាញរូបរាងថ្មី និងស្តើងក្នុងការប្រើប្រាស់។ វាក៏មានទម្ងន់ស្រាលក្នុងការប្រើប្រាស់ដែលងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែង និងការកម្សាន្តបានយ៉ាងសម្បូរបែប ហើយវាមានពណ៌យ៉ាងទាក់ទាញបំផុត។ បន្ទះឈីប Intel មានប្រើប្រាស់នៅលើកុំព្យូទ័រ ASUS Vivobook S 14/15/16 OLED (S5406 / S5506 / S5606) ខណៈពេលដែលបន្ទះឈីប AMD គឺប្រើប្រាស់នៅលើកុំព្យូទ័រ ASUS Vivobook S 14/15/16 OLED (M5406 / M5506 / M5606) ។

 

សម្រាប់កុំព្យូទ័រ Intel Evo Edition ASUS Vivobook S series laptops (S5406 / S5506 / S5606) ប្រើប្រាស់នូវបន្ទះឈីប Intel Core Ultra processors ជាមួយនឹង 45-watt TDP ហើយវាក៏មាន Intel AI Boost Neural Processing Unit (NPU) ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ទៅលើថាមពលប្រើប្រាស់ជាមួយនឹង AI កាន់តែឆ្លាតវៃថែមទៀត។ សម្រាប់កុំព្យូទ័រ ASUS Vivobook S series laptops (M5406 / M5506 / M5606) បំពាក់នូវបន្ទះឈីប AMD Ryzen 8040 Series processors ជាមួយនឹង TDP 45 watts និង Ryzen AI acceleration សម្រាប់បង្កើនទៅលើប្រសិទ្ធិភាពបានយ៉ាងល្អ។ កុំព្យូទ័រ Vivobook S series នេះក៏មានបំពាក់នូវក្តារចុច Windows Copilot key ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់នូវ Tools AI បានយ៉ាងមានប្រសិទ្ធិភាពនៅលើ Windows 11 ថែមទៀត។

 

សម្រាប់អេក្រង់ ASUS Lumina OLED displays នាំមុខគេរបស់ពិភពលោកនេះគឹមានកម្រិតភាពច្បាស់ 3.2K (S5606 / M5606) ជាមួយនឹងកម្រិត 120 Hz refresh rates, 100% DCI-P3 gamut និង DisplayHDR™ True Black 600 ។ កុំព្យូទ័រនេះប្រើប្រាស់នូវ ASUS ErgoSense keyboard ដែលពោរពេញទៅដោយស្ទាយ៍ទាន់សម័យជាមួយនឹង RGB backlighting និង ErgoSense touchpad ថែមទៀត។ គ្រប់ម៉ូឌែលនៃកុំព្យូទ័រ ASUS Vivobook នេះគឺមានប្រើប្រាស់នូវ lay-flat 180° hinge, IR camera ជាមួយនឹង physical shutter, I/O ports និងប្រព័ន្ធសំឡេង Dolby Atmos audio ដែលមានការទទួលស្គាល់ដោយ Harman Kardon ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន