no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

នៅថ្ងៃទី 13 មេសា 2025 នេះ ក្រុមហ៊ុន ASUS បានប្រកាសជាផ្លូវការនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីដែលមានសមត្ថភាព AI ភ្ជាប់ជាមួយអង្គដំណើរការរបស់ AMD Ryzen™ AI 300 ស៊េរី៖ Zenbook S16 (UM5606KA) និង Zenbook 14 (UM3406KA)។ ម៉ូដែលនេះរចនាឡើងសម្រាប់ជីវិតឌីជីថលសម័យទំនើប កុំព្យូទ័រយួរដៃដ៏ប្រណិតទាំងពីរនេះបាននាំមកជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់សម្រាប់គ្រឿងបង្គុំ ការរចនាបទ និងការរួមបញ្ចូលបច្ចេកវិជ្ជា AI ដែលជាការចាប់ផ្ដើមក្នុងសម័យថ្មីនៃកុំព្យូទ័របញ្ញាសិប្បនិម្មិត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូដែលទាំងពីរនេះប្រើអង្គដំណើរការរបស់បច្ចេកវិទ្យា AMD Ryzen™ AI 300 ស៊េរី ដែលមាន សមត្ថភាព AI ទៅដល់ 50 TOPS (Trillion Operations Per Second)។ វាផ្តល់នូវលក្ខណៈពិសេស AI សម្រាប់ការគ្រប់គ្រងការងារច្រើនឱ្យកាន់តែឆ្លាតវៃជាងមុន សមត្ថភាព AI លើការបំបាត់សំឡេងរំខាន ជំនួយដល់សុវត្ថិភាពនៃការប្រើប្រាស់ និងការរក្សាថាមពលថ្ម។

 

Zenbook S16៖ ប្រណិតភាពជួបជាមួយបច្ចេកវិទ្យា AI

Zenbook S16 ផ្តល់នូវនិយមន័យថ្មីនៃប្រណិតភាពជាមួយរចនាបទស្តើងបំផុតគ្រាន់តែ 11 មីលីម៉ែត្រ ជាមួយផ្ទៃ Ceraluminum™ ដែលជាបច្ចេកវិជ្ជាថ្មីបញ្ចូលគ្នារវាងសេរ៉ាមិចនិងអាលុយមីញ៉ូមដែលបានលិចចេញជារូបរាងថ្មីនេះ។  ជាមួយអេក្រង់ 16” 3K OLED ល្បឿន 120Hz វាត្រូវបានរចនាឡើងសម្រាប់អ្នកច្នៃប្រឌិត ការងារជំនាញ និងអ្នកដែលចង់ទទួលយកបទពិសោធន៍កម្សាន្តជាមួយរូបភាពដ៏ជ្រៅជ្រះ និងច្បាស់។ លើសពីនេះ កុំព្យូទ័រយួរដៃមួយនេះក៏មានរហូតដល់ 16 GB LPDDR5x RAM និង 1TB PCIe® 4.0 SSD ជាមួយថ្មផ្ទុក 78Wh សម្រាប់ការប្រើប្រាស់បានរហូតដល់មួយថ្ងៃពេញ។

 

កុំព្យូទ័រយួរដៃនេះក៏រួមបញ្ចូលនូវប្រព័ន្ធសម្លេងប្រាំមួយឈុតរបស់ Dolby Atmos® ព្រមទាំងទំហំបន្ទះប៉ះ(touchpad) ធំជាងមុនដល់ 40% និងរចនាបទប្រព័ន្ធបច្ចេញខ្យល់ក្តៅបែប geometric grille ដែលជួយឱ្យលំហូរខ្យល់ប្រសើរឡើង—ធ្វើឱ្យវាជាកុំព្យូទ័រយួរដៃមួយដែលជម្រុញមុខងារ AI ពេញលេញបំផុតក្នុងទីផ្សាររបស់វា។

 

Zenbook 14៖ កំព្យូទ័រយួរដៃដ៏ស្រាល ជាមួយបញ្ញាសិប្បនិម្មិតឆ្លាតវៃ

Zenbook 14 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដោយមានទម្ងន់ត្រឹមតែ 1.2kg និងកម្រាស់ 14.9 មីលីម៉ែត្រតែប៉ុណ្ណោះ។ វាមានអេក្រង់ WUXGA OLED 14” (1920x1200) ល្បឿន 120Hz ដែលបង្ហាញបានយ៉ាងច្បាស់និងមានពណ៌ស្រស់ស្អាតសម្រាប់កម្សាន្តផ្សេងៗ។ទោះបីវាមានទំហំតូចក្តី វាបានបំពាក់ជាមួយ RAM រហូតដល់ 16GB SSD និងទំហំផ្ទុក 1TB និងថ្ម 75Wh។ ព្រមទាំងមាន Keyboard ពេញលេញ, touchpad ErgoSense ដ៏ឆ្លាតវៃ, និងរន្ធភ្ជាប់គ្រប់ប្រភេទដែលមានរួម USB 4.0, HDMI 2.1, Audio Jack, និងផ្សេងទៀត។ កាមេរ៉ា FHD IR មានផ្ទាំងគំរប និងគាំទ្រដោយ Windows Hello ដើម្បីធានាសុវត្ថិភាព និងឯកជនភាព ព្រមទាំងបច្ចេកវិទ្យា AI របស់ Dolby Atmos® និង microphone ដែលអាចបំបាត់សំឡេងរំខានបានសម្រាប់កិច្ចការសន្ទនាច្បាស់។

រចនាឡើងសម្រាប់សម័យ AI

ទាំង Zenbook S16 និង Zenbook 14 ត្រូវបានរចនាឡើងឱ្យស្របទៅនឹង Copilot+ PC របស់ Microsoft ដោយអាចប្រើប្រាស់កម្មវិធីជាច្រើនដែលមានសមត្ថភាព AI ដូចជា ការគ្រប់គ្រងភារកិច្ចឆ្លាតវៃ ការស្វែងរកឯកសារ និងការប្រើប្រាស់ AI ក្នុងការច្នៃប្រឌិត។ នេះជាជំហានមួយដ៏រឹងមាំរបស់ ASUS ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីដំបូងរបស់ AI ដោយបំពាក់អ្នកប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលមានគុណភាពខ្ពស់។

 

ការដាក់លក់ និងតម្លៃ

Zenbook S16 និង Zenbook 14 មានវត្តមាននៅលើទីផ្សារកម្ពុជាចាប់ពីថ្ងៃទី 13 មេសា 2025 នេះតទៅ។ សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

•Zenbook S16 (UM5606KA) – ចាប់ពីតម្លៃ $1,299

•Zenbook 14 (UM3406KA) – ចាប់ពីតម្លៃ $999

លក្ខណៈសម្បត្តិរបស់ផលិតផល

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ASUS Facebook : https://www.facebook.com/ASUSKH.Cambodia 

ASUS Website: 

-https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-14-oled-um3406/ 

-https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-s-16-um5606/ 

ASUS Tik Tok  https://www.tiktok.com/@asus.kh 

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួលខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម