no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra បង្ហាញខ្លួនជាមួយរាងស្តើង ស្រាល និងមានការបំពាក់នូវកាមេរ៉ា 50MP Ultrawide

ដូចការគ្រោងទុកនៅថ្ងៃនេះ Samsung Galaxy S25 Ultra  បានប្រកាសចេញជាផ្លូវការណ៌ហើយ។ ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី មានមានគែមជុំវិញរាបស្មើរ និងជ្រុងទាំង 4 មានសភាពកោងខុសពីជំនាន់មុនផ្តល់នូវភាពងាយស្រួលនៅក្នុងការកាន់នៅក្នុងដៃ ហើយថែមទាំងមានការកម្រាស់ស្តើងត្រឹម 8.2mm និងមានទម្ងន់ត្រឹមតែ 218g ប៉ុណ្ណោះ។ម៉ូដែលថ្មីនេះ នៅតែបន្តប្រើប្រាស់នូវស៊ុមទីតានៀម ហើយនិងមានការគាំទ្រដោយកញ្ចក់ជំនាន់ថ្មី Corning Gorilla Armor 2 ដែលមានភាពធន់ជាងមុនទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.8-អ៊ីង QHD+ គាំទ្រដោយកញ្ចក់ Dynamic AMOLED 2X panel ល្បឿន 1-120Hz refresh rate ហើយនិងមានភ្ជាប់នូវមុខងារ Vision booster និង Adaptive color tone ទៀតផង។ សម្រាប់កម្លាំងម៉ាស៊ូនវិញ នៅលើ Galaxy S25 Ultra គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Mobile Platform for Galaxy អមដំណើរដោយរ៉េមទំហំ 12GB និងមានការពង្រីកនូវ vapor chamber cooling ទំហំធំជាងមុនដល់ទៅ 40%។ ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទះឈីបនេះ មានល្បឿនលឿនជាងមុន 40% ទៅលើ NPU និង 37% ទៅលើ CPU និង 30% ទៅលើ GPU ។ ជាមួយការបង្កើន 40% ទៅលើ NPU នេះ គឺដើម្បីជំនួយទៅលើសមត្ថភាព AI។ 

នៅលើស្មាតហ្វូននេះ លោកអ្នកក៏ប្រើប្រាស់អាចប្រើប្រាស់នូវ Gemini នៅលើប៊ូតុង Power សម្រាប់ដំណើរទៅលើមុខងារ និងកម្មវិធីផ្សេងៗបានផងដែរ។ បន្ថែមពីនេះ Circle to Search ក៏អាចធ្វើការបានល្អជាងមុនទៅលើការស្វែងរកនូវ លេខទួរស័ព្ធ អ៊ីម៉ែល និង link URLs សម្រាប់ការបានដូចគ្នា។

មួយវិញទៀត Multimodal AI agents ក៏អាចជួយបកប្រែទៅលើភាសារ ការសន្ទនា រូបភាព ក៏ដូចជាវីដអូ បានទៀតផង។ បន្ថែមពីនេះ លោកអ្នកអាចស្វែងរកភាពនៅលើ Gallery តាមរយៈ Gemini ទៀតផង។ សម្រាប់មុខងារ AI suite គឺធ្វើការនៅលើប្រព័ន្ធ Android 15 ផ្អែកលើ One UI 7 ទាំងអស់។ ហើយក្រុមហ៊ុនបានដាក់អោយមានការអាប់ដែត Software ទៅលើ Galaxy S25 Ultra នេះ រហូតដល់ទៅ 7 ឆ្នាំ។ 

និយាយពីកាមេរ៉ាវិញនៅលើ Galaxy S25 Ultra គឺមានការបន្ថែមនូវកាមេរ៉ាទំហំថ្មី 50MP f/1.9 ទៅលើឡែន ultrawide ដែលអនុញាអោយអ្នកប្រើប្រាស់ផលិតរូបភាពបានកាន់តែស្អាត។ ស្មាតហ្វូននេះមានកាមេរ៉ាមេទំហំ 200MP f/1.7 និងមួយគ្រាប់ទៀតមាមទំហំ 50MP f/3.4 5x telephoto ខណៈដែលគ្រាប់ទីបួនមានទំហំ 10MP f/2.4 3x midrange zoomអ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 12MP f/2.2 selfie camera។

ជាមួយគ្នានេះនៅលើកាមេរ៉ានេះ ក្រុមហ៊ុន Samsung ក៏មានការបំពាក់នូវបច្ចេកវិទ្យា AI ProVisual Engine ដែលផ្តល់នូវបទពិសោធន៌កាន់តែសំបូរបែបទៅលើការផលិតរូបភាពថែមទៀតផង។ នៅពេលនេះ Galaxy S25 Ultra អាចថតវីដេអូបានកម្រិត 10-bit HDR videos នៅលើកាមេរ៉ា default ហើយនេះក៏ជាម៉ូដែលដំបូងរបស់ Samsung ដែលមានមុខងារ Galaxy Log សម្រាប់ធ្វើការផលិតវីដេអូ អាចកែច្នៃទៅលើពណ៌ បានផងដែរ។ ជាមួយនិង Expert RAW នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវ Virtual Aperture mode ថ្មី ផ្តល់នូវសមត្ថភាពកាន់តែអស្ចារ្យ។ បន្ថែមពីនេះ Portrait Studio ក៏អាចអោយអ្នកប្រើប្រាស់បង្កើតនូវរូបភាពថ្មីតាមរយៈ AI ផងដែរ។

Samsung Galaxy S25 Ultra មានជម្រើសពណ៌ Titanium Silverblue, Titanium Black, Titanium Whitesilver និងTitanium Gray ហើយនិងមានទំហំ 12GB/256GB, 12GB/512GB និង 12GB/1TB ព្រមទំាងមានតម្លៃ €1,449/£1,249, €1,569/£1,349, and €1,569/£1,549។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន