no-alternative title
no-alternative title

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ថ្មីៗនេះ ស្ថាប័នវាយតម្លៃសុវត្ថិភាពយានយន្ត ANCAP របស់ប្រទេសអូស្ត្រាលី ទើបតែបានបញ្ចេញនូវវីដេអូ នៃការធ្វើតេស្តសុវត្ថិភាព ភីកអាប់ Toyota Hilux Travo ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ កាលពីពេលថ្មីៗនេះ។ នៅក្នុងការធ្វើតេស្តនេះ Toyota Hilux Travo ពិតជាធ្វើបានល្អខ្លាំង ដោយទទួលបានចំណាត់ថ្នាក់ “ផ្កាយ5”។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការធ្វើតេស្តនេះ! បង្ហាញថា ការការពារអ្នកដំណើរពេញវ័យ (Adult Occupant Protection) ទទួលបានពិន្ទុ 84%, ការការពារអ្នកដំណើរវ័យក្មេង (Child Occupant Protection) ទទួលបានពិន្ទុ 89%, ការការពារអ្នកដំណើរងាយរងគ្រោះលើដងផ្លូវ (Vulnerable Road User Protection) ទទួលបានពិន្ទុ 82%, និង មុខងារជំនួយសុវត្ថិភាព (Safety Assist) ទទួលបានពិន្ទុ 82% បន្ថែមពីនេះ វាក៏មានបំពាក់ពោងសុវត្ថិភាព និងមុខងារ Toyota Safety Sense មកស្តង់ដារជាច្រើន ផងដែរ

Toyota Hilux Travo ឆ្នាំ 2026 បំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L Turbo ទំហំ 4 ស៊ីឡាំងដដែល ប៉ុន្តែក៏មានបន្ថែមជម្រើស Mild-Hybrid និង ម៉ាស៊ីនសាំង ចំណុះ 2.7L ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺការបន្ថែមជម្រើសអគ្គិសនីសុទ្ធ ដោយប្រើម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបាន 193 HP ហើយប្រើកញ្ចប់អាគុយទំហំ 59.2 kWh ដែលអាចបើកបរបានចម្ងាយ 240 KM (WLTP) នៅពេលសាកភ្លើងពេញម្តង។ ភីកអាប់នេះនៅតែមានសមត្ថភាពអាចដឹក 1 តោន និងអូសសណ្តោង 3.5 តោនដដែល។

Toyota Hilux Travo ឆ្នាំ2026 បានប្រើប្រាស់គ្រោងឆ្អឹង IMV Ladder-frame ដែលទទួលបានការអាប់ដេត ពោលគឺមិនប្រើគ្រោងឆ្អឹង TNGA-F ដូចទៅនឹងប្រភេទ Tacoma និង Land Cruiser នោះទេ។ មកលើកនេះ Toyota Hilux Travo បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។

អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។ សូមបញ្ជាក់ឲ្យដឹងដែរថា Toyota Hilux Travo ឆ្នាំ2026 បានចេញលក់ជាស្រេចហើយ នៅប្រទេសក្បែរខាងកម្ពុជា ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $23,000 ដល់ $46,000៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន