no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS បង្ហាញកុំព្យូទ័រ AI បំពាក់នូវបន្ទះឈីប Intel® Core™ Ultra Processors (Series 2) 2025

នៅថ្ងៃនេះ ក្រុមហ៊ុន  ASUS បានប្រកាសជាផ្លូវការទៅលើកុំព្យូទ័រ AI ដំបូងបំផុតជាច្រើនម៉ូឌែលនៅក្នុងឆ្នាំ 2025 នេះមកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយនឹងបន្ទះឈីប Intel® Core™ Ultra Processors (Series 2) ចុងក្រោយបំផុត។ ខណៈពេលដែលមនុស្សជាច្រើនត្រូវការកុំព្យូទ័រដែលមានរូបរាងទាន់សម័យ ប្រសិទ្ធិភាពខ្ពស់ជាងមុន និងសុវត្ថិភាពក្នុងការប្រើប្រាស់នោះ កុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុន ASUS នេះគឺផ្តោតទៅលើរូបរាងស្ទាយ៍ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់វា ជាមួយនឹងបច្ចេកវិទ្យា AI និងថាមពលថ្មប្រើប្រាស់បានយូរដែលធានាបានប្រសិទ្ធិភាពការងារខ្ពស់ និងការកម្សាន្តយ៉ាងសម្បូរបែប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការឌីស្សាញសម្រាប់អ្នកជំនាញ និងអ្នកប្រើប្រាស់ទូទៅជាមួយនឹងការយកចិត្តទុកដាក់ខ្លាំងទៅលើរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់នៅះ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប Intel® Core™ Ultra H-series processorsដែលក្រុមហ៊ុនបច្ចេកវិទ្យា Intel ទើបតែប្រកាសកាលពីដើមខែមករានេះនៅក្នុងព្រឹត្តិការណ៍ CES 2025 ជាមួយនឹងក្រាហ្វិកកាត Intel® Arc™ graphics ផងដែរ។ នៅក្នុងការបង្កើតឡើងដោយផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា ការបង្កើតមាតិកា និងហ្គេមនោះ បន្ទះឈីបនេះក៏បំពាក់នូវ Low-Power Efficient (LPE) core ជាមួយនឹង Performance (P-core)និង Efficiency (E-core)ផងដែរ។ សម្រាប់ស្ថាបត្យកម្មនេះបង្កើតឡើងសម្រាប់ជួយសន្សំសំចៃទៅលើថាមពលថ្ម ការបង្កើនល្បឿនដំណើរការលឿនជាងមុន និងការប្រើប្រាស់ថាមពលថ្មបានយូរថែមទៀត។

 

តាមរយៈការពង្រីកទៅលើផលិតផលជាច្រើនរបស់ខ្លួនតាមរយៈការប្រើប្រាស់នូវបន្ទះឈីប AI ថ្មីនោះ ក្រុមហ៊ុន ASUS នៅតែបន្តក្នុងការពង្រឹងទៅលើយុទ្ធសាស្រ្តនៃការត្រួសត្រាយផ្លូវសម្រាប់កុំព្យូទ័រ AI មកកាន់ទីផ្សាររបស់ប្រទេសកម្ពុជាជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ខណៈពេលដែលម៉ូឌែលជាច្រើនចុងក្រោយបំផុតកាលពីឆ្នាំមុននេះគឺផ្តោតទៅលើបច្ចេកវិទ្យា AI នោះ សម្រាប់កុំព្យូទ័រនៅក្នុងឆ្នាំនេះនៅតែផ្តោតទៅលើសមត្ថភាពដ៏ខ្លាំងក្លា និងបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរ និងធានាបាននូវការងារប្រចាំថ្ងៃកាន់តែរលូនជាមួយនឹងបច្ចេកវិទ្យា AI ។

Zenbook DUO (UX8406CA): កុំព្យូទ័រសមត្ថភាពខ្លាំងក្លាសម្រាប់ការងារ multitasking

 

នៅក្នុងការឌីស្សាញជាមួយនឹងការឈ្នះពានរង្វាន់អេក្រង់ភ្លោះ Lumina OLED touchscreen នោះ កុំព្យូទ័រ Zenbook DUO (UX8406CA) វិលត្រឡប់មកវិញនៅក្នុងឆ្នាំនេះជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លា និងកាន់តែមានប្រសិទ្ធិភាពជាងមុនថែមទៀត។ សម្រាប់អេក្រង់ទី ១ និងទី ២ របស់វា កុំព្យូទ័រនេះអាចភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅចំនួន ៤ ។ ជាមួយនឹងបន្ទះឈីប Intel® Core™ Ultra 9 285H processor, 32GB LPDDR5X RAM និង 1TB PCIe 4.0 SSDនោះ កុំព្យូទ័រនេះមានប្រសិទ្ធិភាពខ្ពស់ជាងមុនដែលអនុញ្ញារអោយអ្នកប្រើប្រាស់អាចធ្វើការងារ multitasking ការកែប្រែទៅលើមាតិកា និងគ្រប់គ្រងទៅលើការងារបានច្រើននៅលើអេក្រង់ទាំង ២ នេះ។ មិនថាអ្នកជំនាញ ឬអ្នកត្រូវការកុំព្យូទ័រដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លានោះទេ កុំព្យូទ័រ Zenbook DUO នេះមានសមត្ថភាពខ្លាំងក្លា និងរូបរាងតូចគួរអោយចង់ប្រើប្រាស់បំផុត។ បន្ថែមពីនេះ ជាមួយនឹងក្រាហ្វិកកាត Intel® Arc™ Graphics នោះ កម្លាំងក្រាហ្វិកកាតនៅលើកុំព្យូទ័រ 2025 Zenbook DUO គឺទ្វេរដងបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ វាអាចបង្កើននូវភាពរលូន និងលឿនជាងមុនសម្រាប់អ្នកបង្កើតមាតិកា និងការពង្រឹងទៅលើគុណភាពរូបភាពថែមទៀត។ 

 

កម្លាំងក្រាហ្វិកកាតដ៏ខ្លាំងក្លានេះគឺបង្ហាញនៅលើអេក្រង់ 14-inch Lumina OLED touchscreensទាំង ២ នេះហើយវាក៏ទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 3K resolution និង 120Hz refresh rate ដែលផ្តល់នូវការទស្សនាកាន់តែច្បាស់ និងដិតល្អក្នុងការប្រើប្រាស់ផងដែរ។ អេក្រង់ Lumina OLED នេះក៏សន្សំសំចៃទៅលើថាមពលថ្មកាន់តែប្រសើរជាងមុន។ កុំព្យូទ័រថ្មីនេះមានរូបរាងស្តើង ទម្ងន់ស្រាលត្រឹមតែ 1.65kgនិងកម្រាស់ 19.9mm ។ ជាមួយនឹង Bluetooth® keyboard ដែលអាចផ្តាច់ចេញបាន និង 180° lay-flat hinge ក៏អនុញ្ញាតអោយកុំព្យូទ័រនេះអាចប្រើប្រាស់បានច្រើនទម្រង់ផ្សេងគ្នាដូចជា dual-screen, content sharing, desktop ឬ laptop mode ។ 

 

កុំព្យូទ័រ Zenbook DUO នេះក៏មានរន្ធសម្រាប់ភ្ជាប់ទំនាក់ទំនងជាច្រើនផងដែរដូចជា 2x Thunderbolt™ 4 ports, USB 3.2 Gen 1 Type-A port, HDMI® 2.1 (TMDS) port និង 3.5mm audio jack— ដែលអ្នកមិនចាំបាច់ត្រូវការប្រើប្រាស់នូវ docking stations ឬ adapters ច្រើននោះទេ។ អ្វីដែលគួរអោយកត់សម្គាល់នោះ 2025 Zenbook DUO នេះក៏មានការ upgrade ជាមួយនឹង Thunderbolt™ 4 port នៅជ្រុងសងខាងរបស់វា (ជាជាងដាក់នៅលើជ្រុងម្ខាង) ដែលពិតជាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនសម្រាប់អ្នកប្រើប្រាស់មួយកម្រិតទៀត។

 

Zenbook 14 (UX3405CA): កុំព្យូទ័រជំនាន់ថ្មីរួមបញ្ចូលគ្នានៃការឌីស្សាញដ៏ប្រណិត និងកម្លាំងម៉ាស៊ីនខ្លាំងក្លា

Zenbook 14 in 2025 (UX3405CA) គឺជាលទ្ធផលនៃការបញ្ចូលគ្នានៃការឌីស្សាញថ្មីនៃជំនាន់ជាច្រើននៅក្នុងត្រកូលកុំព្យូទ័រ 14-inch Zenbooks ។  សម្រាប់ម៉ូឌែលនៅក្នុងឆ្នាំនេះគឺមានការឌីស្សាញរូបរាងកាន់តែស្តើង ស្រស់ស្អាតជាងម៉ូឌែលជំនាន់មុន ហើយវាក៏មានការប្រើប្រាស់នូវ Logo នៅលើគម្របថែមទៀត។ កុំព្យូទ័រនេះមានរូបរាងស្តើងជាងមុន និងស្រាលជាងមុនជាមួយនឹងទម្ងន់ត្រឹមតែ 1.2kg និងកម្រាស់ស្តើងត្រឹមតែ 14.9mm ដែលវាមើលទៅពិតជាប្រណិតបំផុតក្នុងការប្រើប្រាស់។

ក្រៅពីការឌីស្សាញរូបរាងថ្មីនេះ កុំព្យូទ័រ Zenbook 14 នេះក៏មានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប o Intel® Core™ Ultra 9 185H ជាមួយនឹងក្រាហ្វិកកាត Intel Arc™ graphics, 32GB LPDDR5X RAM និង 1TB PCIe 4.0 SSD ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ទៅលើការងារជាច្រើន។ 

 

កុំព្យូទ័រថ្មីនេះក៏បំពាក់នូវអេក្រង់ Lumina OLED display ផ្តាច់មុខរបស់ក្រុមហ៊ុន ASUS ដែលកាត់បន្ថយពន្លឺពណ៌ខៀវបានដល់ទៅ 70% ដែលការពារភ្នែកបានយ៉ាងល្អ។ ជាមួយនឹងបច្ចេកវិទ្យា high dynamic range (HDR) ការបង្កើនពណ៌ខ្មៅដិត និង ultra-wide color gamut អេក្រង់របស់កុំព្យូទ័រនេះពិតជាច្បាស់មែនទែនក្នុងការប្រើប្រាស់។  បន្ថែមពីនេះ ក្រុមហ៊ុន ASUS ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀតដូចជា ASUS OLED Care, ASUS Splendid សម្រាប់កែប្រែទៅលើពណ៌, Target Mode សម្រាប់ power saving និង ASUS Tru2Life សម្រាប់បង្កើនភាពម៉ត់ទៅលើវីដេអូដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាថែមទៀត។

សម្រាប់ថាមពលថ្មទំហំ 75Wh អាចប្រើប្រាស់បានដល់ទៅ 15 ម៉ោង ខណៈពេលដែល USB-C® Easy Charge ធានាបាននូវការសាកថ្មលឿន។ កុំព្យូទ័រ Zenbook 14 នេះក៏មានផត I/O port ដូចទៅនឹង Zenbook DUO ដោយអ្នកមិនចាំបាច់ត្រូវទិញនូវ adapters បន្ថែមទេ។

 

ASUS Vivobook S16 (S5606CA): កុំព្យូទ័រដែលផ្តល់នូវភាពល្អឥតខ្ចោះសម្រាប់ការងារប្រចាំថ្ងៃ

កុំព្យូទ័រស៊េរីថ្មី ASUS Vivobook S16 (S5606CA) ក៏នាំយកនូវបន្ទះឈីបដ៏ខ្លាំងក្លា Intel® Core™ Ultra 7 255H processor ជាមួយនឹង  NPU ដែលផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ បន្ថែមពីនេះ កុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 1.5kg និងកម្រាស់ស្តើង 1.39cm ប៉ុណ្នោះជាមួយនឹងកញ្ចក់អេក្រង់ 3K ASUS Lumina OLED ថែមទៀត។ វាក៏មានបំពាក់នូវ  RGB-backlit keyboard, touchpad ធំក្នុងការប្រើប្រាស់ និងកាមេរ៉ា AI សម្រាប់ការប្រជុំតាមអនឡាញដែលពិតជាល្អបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។

សករាជថ្មីនៃការច្នៃប្រឌិតដ៏សម្បូរបែប

ជាមួយនឹងការប្រកាសបង្ហាញនូវកុំព្យូទ័រ Zenbook DUO, Zenbook 14 និង Vivobook S16 2025 edition នេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS នៅតែបន្តក្នុងការនាំមុខទៅលើកុំព្យូទ័របំពាក់នូវបច្ចេកវិទ្យា AI នៅក្នុងប្រទេសវៀតណាម។ គ្រប់ម៉ូឌែលទាំងនេះក៏មានការតម្លើងស្រាប់មកជាមួយនឹង Windows 11 Home និងការធានាជាសកលរយៈពេល 2 ឆ្នាំ និងការធានា Perfect Warranty ១ ឆ្នាំដំបូងថែមទៀត។ កុំព្យូទ័រនេះអាចរកទិញបាននៅក្នុងតម្លៃ 1,799 USD សម្របា់ Zenbook DUO តម្លៃចាប់ផ្តើមពី 1,249 USD សម្រាប់ Zenbook 14 និងតម្លៃចាប់ផ្តើមពី 1,099 USD សម្រាប់ Vivobook S16 ។ 

 

បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់អាចនឹងទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ AI នេះនៅក្នុង ASUS AI Innovation Hubs នៅទីក្រុងភ្នំពេញថែមទៀត។ សម្រាប់មជ្ឈមណ្ឌលផ្តល់បទពិសោធន៍ថ្មីនេះគឺជាកិច្ចសហការជាមួយនឹងដៃគូផ្លូវការរបស់ក្រុមហ៊ុន ASUS ដែលមានគោលដៅក្នុងការផ្តល់អោយអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាអាចទទួលបាននូវកុំព្យូទ័រ AI ចុងក្រោយបំផុត។ 

 

លោក Eric Lee នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ASUS (វៀតណាម មីយ៉ាន់ម៉ា ថៃ កម្ពុជា និងឡាវ) និយាយថា “យើងពិតជារីករាយណាស់ក្នុងការក្លាយជាម៉ាកយីហោដំបូងបំផុតដែលនាំយកនូវបន្ទះឈីប Intel® Core™ Ultra Processors (Series 2) 2025 ចុងក្រោយបំផុតនេះមកកាន់ទីផ្សារនៃប្រទេសកម្ពុជានៅក្នុងកុំព្យូទ័រជំនាន់ចុងក្រោយរបស់យើង។ ជាមួយនឹងការលក់នេះ ក្រុមហ៊ុន ASUS មានគោលដៅក្នុងការឆ្ពោះទៅកាន់តែសករាជថ្មីនៃកុំព្យូទ័រ AI តាមរយៈការផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវកម្លាំងម៉ាស៊ីនខ្លាំងក្លា ភាពងាយស្រួលក្នុងការចល័ត កម្មវិធីដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់ និងការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងទំនើបចុងក្រោយបំផុតថែមទៀត។”

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន