Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលើលោក បានប្រកាស នូវអង្គគណនាម៉ូដែលថ្មីរបស់ខ្លួនមានឈ្មោះហៅថា Sandy Bridge។ អង្គគណនាថ្មីនេះ គ្រោងនឹងដាក់លក់នៅឆ្នាំ 2011 ខាងមុខនេះ។ ក្រុមហ៊ុន Intel មានជំនឿយ៉ាងមុតមាំថា ផលិតផលថ្មីរបស់ខ្លួននេះ នឹងទទួលបានការគាំទ្រយ៉ាង ខ្លាំងក្លាពីសំណាកអ្នកប្រើប្រាស់ និងពិសេសជាងនេះទៅទៀតនោះ គឺវាជុំវិញឱ្យទីផ្សារកុំព្យូទ័រកាន់តែមានភាពអស្ចារ្យឡើងមួយកំរិតទៀត។ គួរបញ្ជាក់ផង ដែរថា Sandy Bridge ជាផលិតផលដំបូងបំផុតរបស់ Intel ដែលមានតួនាទី ជាអង្គគណនា (CPU) ផង និងជាអង្គក្រាហ្វិក (GPU) ផង។ ចំពោះអ្នកវិភាគ ពីបច្ចេកវិទ្យាវិញ ពួកគេបានវាយតម្លៃថា វត្ដមានរបស់ Intel Sandy Bridge នេះនឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុន ផលិតអង្គក្រាហ្វិកមួយដ៏ធំ។
ប្រភពព័ត៌មានៈ www.bbc.co.uk