no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung​ ឈរ​នៅ​លំដាប់​ជួរ​មុខ​ក្នុង​ការ​លក់​ Smart​ Watch​ នៅ​លើ​ទីផ្សារ​ពិភពលោក​

 

​យើង​បានដឹង​ហើយ​ថា​ Samsung​ គឺជា​ក្រុមហ៊ុន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​ 1​ ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​ក៏​ទទួល​បាន​លំដាប់​ជួរ​មុខ​បន្ថែម​ទៀត​ជាមួយនឹង​ការ​លក់​ Smart​ Watch​ របស់​ខ្លួន​ក្នុង​ទីផ្សារ​បើ​ប្រៀបធៀប​ទៅ​បណ្តា​ក្រុមហ៊ុន​ល្បីៗ​ដទៃ​ទៀត​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​យោង​ទៅ​លើ​សម្រង់​ស្ថិតិ​ពី​ទីផ្សារ​លក់​ចុង​ក្រោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្នុង​ឆ្នាំ​ 2014​ ក្រុមហ៊ុន​ Samsung​ លក់​ SmartWatch​ របស់​ខ្លួន​បាន​ចំនួន​រហូត​ដល់​ទៅ​ 1.2​ លាន​គ្រឿង​ ដែល​ធ្វើ​ឲ្យ​ចំណែក​ទីផ្សារ​នៃ​ការ​លក់​កើន​ដល់​ទៅ​ 17.65​ %​។​ ក្នុង​ស្ថិតិ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ដែល​ឈរ​លំដាប់​បន្ទាប់​គឺ​ក្រុមហ៊ុន​ Pebble​ លក់​បាន​ 700.000​ គ្រឿង​ បន្ទាប់​មក​ទៀត​មាន​ក្រុមហ៊ុន​ Fitbit,​ Sony​  និង​ Lenovo​ ដែល​មាន​ចំនួន​នៃ​ការ​លក់​បាន​ប្រមាណ​ 600.000,​ 550.000​ និង​ 500.000​ គ្រឿង​តែ​ប៉ុណ្ណោះ​។​

 

សម្រាប់​ឆ្នាំ​ 2015​ នេះ​វិញ​ តើ​ក្រុមហ៊ុន​ Samsung​ អាច​រក្សា​ដំណែង​ជួរ​មុខ​គេ​ក្នុង​ការ​លក់​ SmartWatch​ របស់​ខ្លួន​បាន​ដែរ​រឺ​អត់​ ព្រោះថា​មាន​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​បាន​នឹង​កំពុង​សម្រុក​បញ្ចេញ​ SmartWatch​  របស់​ខ្លួន​ដើម្បី​ប្រ​គូ​ត​ប្រជែង​ក្នុង​ទីផ្សារ​មួយ​នេះ​ជា​ពិសេស​ក្រុមហ៊ុន​ Huawei​ និង​ Apple​ ដែល​ទើបតែ​បាន​ប្រកាស​ចេញ​ SmartWatch​ ស៊េរី​ថ្មី​របស់​ខ្លួន​កាលពី​ថ្មីៗ​នេះ​ផង​ដែរ​៕

​ប្រភព​ពី​:​ http://www.gsmarena.com/samsung_is_the_number_one_smartwatch_vendor_says_report-news-11505.php

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម