no-alternative title
no-alternative title
no-alternative title
no-alternative title

Geely បញ្ចេញឡានភីកអាប់ PHEV ថ្មី ជិះបាន 1,068km និងមានតម្លៃតែជាង 1 ម៉ឺនដុល្លាប៉ុណ្ណោះ

ក្រុមហ៊ុន Geely ទើបតែបានប្រកាសចេញលក់ឡាន Pick Up truck ស៊េរីថ្មីម៉ូដែល Radar King Kong EM-P នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់$19,400។ ឡានភីកអាប់ Plug-in-hybrid ថ្មីនេះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (Dual-motor 4WD) ដែលមានកំលាំង 260kW ឬ 349hp និងអាចជិះបានចម្ងាយផ្លូវ 1,068km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង ហើយនិងមានសមត្ថភាពអាចដឹកទម្ងន់បានដល់ 1,000kg។ តាមការបញ្ជាក់ពី Geely ឡានភិចអាប់ថ្មីនេះ នឹងចេញលក់នៅលើទីផ្សារសកលក្រោមតែមស្លាកឈ្មោះថ្មីថា Riddara RD6 EM-P។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Radar King Kong EM-P គឺមិនខុសគ្នានឹងម៉ូដែលប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) នោះទេ។ ឡានភីកអាប់ថ្មីនេះ មានប្រវែងតួរខ្លួន 5,260mm/ ទទឹង 1,900mm/ កំពស់ 1,865mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,120mm ហើយនិងមានជម្រើសម៉ូដែលមានប្រវែងតួរខ្លួន 5,500mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,310mm ផងដែរ។

Radar King Kong EM-P ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ MAP modular architecture ដែលផលិតពីលោហៈធាតុ high-strength steel ដែលមានកម្រិតភាពធន់ខ្ពស់ដល់ 30,300Nm។ ផ្នែកខាងក្នុងរបស់ឡានភីកអាប់ថ្មីនេះ បំពាក់កៅអីចំនួន 5 ជាមួយប្រព័ន្ធអេក្រង់កម្សាន្តទំហំ 14.6-inch ជាប្រភេទ Touchscreen រួមនិងអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 10.2-inch LCD Instrument Panel។

 

Geely Radar King Kong EM-P ភ្ជាប់ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ 1.5-liter turbocharged engine ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ និងផ្គួរផ្គងដំណើរការដោយប្រអប់លេខប្រភេទ 3DHT gearbox ដែលអាចផលិតកំលាំងសរុបបានដល់ 260kW ឬ 349 សេះ និងកំលាំងរមូល 914Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 6.3 វិនាទី និង 8.6 វិនាទីនៅពេលមានបន្ទុកទំងន់ពេញ។

 

ជាមួយប្រព័ន្ធ 4WD System របស់ Radar King Kong EM-P គឺមានរយះពេលឆ្លើយថានៃប្រព័ន្ធដំណើរការត្រឹម 20 មីលីវិនាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Radar King Kong EM-P ក៏មានមុខងារកំនត់ក្នុងការបើកបរលើផ្លូវពិបាក ឬ off-road ចំនួន 4 ផងដែរ ដូចជា snow, mud, off-road, និង sand mode ជាដើម។ 

ជាមួយបន្ទុកទំងន់ពេញរថយន្តភីកអាប់នេះអាចបើកឡើងចំណោតកម្រិត 33 ដឺក្រេបានយ៉ាងងាយស្រួល និងមិនមានបន្ទុកទំងន់ គឺអាចបើកឡើងចំណោតទេបាន 45 ដឺក្រេ។ ទៅលើកម្រិតស៊ីសាំងរបស់ម៉ាស៊ីន Radar King Kong EM-P គឺតិចមែនទែនត្រឹមប្រមាណ 1.5L/100km ហើយនៅពេលបើកដោយផ្តាច់ប្រព័ន្ធ Hybrid ប្រើម៉ាស៊ីនសុទ្ធ គឺស៊ីប្រមាណ 6.4L/100km។ ឡាន Pick up មួយនេះប្រើប្រាស់កញ្ចប់អាគុយប្រភេទ LFP ទំហំ 19.09kWh ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 100km ហើយនៅពេលបើកផ្គូបជាមួយម៉ាស៊ីនដែលចាក់សាំងពេញចំណុះ 60 លីត្រ គឺអាចបើកបានចម្ងាយដល់ 1,068km។ 

បន្ថែមពីនេះ Radar King Kong EM-P ក៏មានមុខងារ V2L ដែលប្រើជាប្រភពផ្តល់ថាមពលសម្រាប់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចផ្សេងៗបានជាមួយកំលាំងភ្លើង 3.3kW ហើយវាក៏ដើរតួរជាប្រភេទសាកភ្លើងស្មាតហ្វូន Mobile Charging Station ដែលមានកំលាំង 21kW នៅពេលដំណើរការមុខងារ V2L Mode ផងដែរ។ Geely Radar King Kong EM-P មានជម្រើសបីម៉ូដែលផ្សេងគ្នា គឺ 1000km Standard Bed មានតម្លៃខ្ទង់ $19,400, All-Round Long Bed មានតម្លៃខ្ទង់ $20,800 និង Intelligent Long Bed មានតម្លៃខ្ទង់ $22,200៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម