no-alternative title
no-alternative title
no-alternative title
no-alternative title

All-new Xpeng P7 ឡានអគ្គិសនី Sedan ស៊េរីថ្មីកំលាំង 586 សេះមានតម្លៃខ្ទង់ជាង 4 ម៉ឺនដុល្លារ

ឡានអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីរបស់ក្រុមហ៊ុន Xpeng ម៉ូដែល Xpeng P7 ត្រូវបានទម្លាយចេញនៅគុណសម្បត្តិតាមរយះបញ្ជីសុំអាជ្ញាប័ណ្ណលក់របស់ប្រទេសចិន នៅមុនការចេញលក់ផ្លូវការណ៍មកដល់។ All-New Xpeng P7 Sedan មានប្រវែងតួរខ្លួន 5 ម៉ែត្រ មានការឌីស្សាញដៃទ្វារលាក់ចូលក្នុងជាមួយទា្វរបើកឡើងទៅលើ ឬ ហៅថា Scissor door និងដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ មានកំលាំង 586 សេះ។ ឡានអគ្គិសនី sedan ថ្មីនេះ ក្រុមហ៊ុនត្រៀមចេញលក់ផ្លូវការណ៍នៅត្រីមាសទី 3 នៃឆ្នាំ 2025 នេះ ដែលអាចមានតម្លៃចាប់ពីខ្ទង់ $41,650 នៅទីផ្សារប្រទេសចិន។

រូបភាពពាណិជ្ជកម្ម
no-alternative title

Xpeng P7 ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 5,017mm/ ទឹទឹង 1,970mm/ កំពស់ 1,427mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,008mm។ ឡានអគ្គិសនីថ្មីនេះ មានប្រវែងខ្លីជាងប្រមាណ 43mm ធៀបនឹងម៉ូដែល BMW 5 Series G60 ប៉ុន្តែ មានគម្លាតចន្លោះកង់មុខទៅកង់ក្រោយវែងជាងប្រមាណ 13mm។ Xpeng P7 បំពាក់យ៉ាន់កង់ទំហំ 20-inch ជាមួយសម្បកខ្នាត 245/45 សម្រាប់កង់មុខ និង 265/40 សម្រាប់កង់ក្រោយ។ បន្ថែមពីនេះ Xpeng ក៏ផ្តល់ជូននៅជម្រើសយ៉ាន់ទំហំ 21-inch ជាមួយខ្នាតសម្បកកង់ 245/40 និង 275/35 ផងដែរ។

Xpeng P7 មានជម្រើសប្រើម៉ូទ័រមួយ ឬប៉ុងមួយ និងម៉ូទ័រពីរ ឬប៉ុងពីរ។ ដោយជម្រើសម៉ូដែលប្រើម៉ូទ័រមួយត្រូវបានដំណើរការដោយម៉ូទ័រស៊េរី TZ230XY01E29X កំលាំង 363 សេះបំពាក់នៅផ្នែកខាងក្រោយ និងប្រើកញ្ចប់អាគុយស៊េរី LFP battery ដែលផលិតដោយក្រុមហ៊ុន EVE Energy ប៉ុន្តែ មិនទាន់ដឹងពីទំហំ។

 

ម៉ូដែលនេះមានទំងន់សរុប 2,125kg និងអាចជាន់ល្បឿនលឿនបំផុតបាន 230km/h។ សម្រាប់ម៉ូដែល long-range វិញដំណើរការដោយម៉ូទ័រអគ្គិសនីដូចគ្នា គ្រាន់តែបំពាក់កញ្ចប់អាគុយ ternary NMC ដែលផលិតដោយក្រុមហ៊ុន CALB ម៉ូដែលនេះមានទំងន់ 2,092kg ហើយអាចជាន់ល្បឿនដល់ 230km/h ដូចគ្នា។

ដោយឡែកសម្រាប់ Xpeng P7 ម៉ូដែលប្រើប៉ុងពីរ ឬ 4WD វិញ បានដំឡើងមកជាមួយម៉ូទ័រអគ្គិសនីខាងមុខជាប្រភេទ  asynchronous YS230XY01E29X ផលិតដោយ Xpeng ផ្ទាល់តែម្តង ហើយវាមានកំលាំង 223 សេះ បំពាក់នៅខាងមុខ និងម៉ូទ័រក្រោយស៊េរី TZ230XY01E29X កំលាំង 363 សេះ សរុបកំលាំងបញ្ចូលគ្នា គឺធ្វើបានដល់ 586 សេះ។

 

ម៉ូដែល 4WD បានបំពាក់កញ្ចប់ថ្មប្រភេទ ternary NMC ផលិតដោយក្រុមហ៊ុន CALB ប៉ុន្តែ មិនទាន់ដឹងពីទំហំ។ ម៉ូដែលនេះមានទំងន់ចាប់ពី 2,188kg ទៅ 2,220 kg អាស្រ័យទៅលើជម្រើសម៉ូដែល។ Xpeng P7 4WD អាចជាន់ល្បឿនកប់បានដល់ 230km/h។ ហើយបើតាមរូបភាពដែលបានបង្ហាញ ឃើញថា All-new Xpeng P7 EV Sedan បានប្រើប្រាស់ប្រព័ន្ធប្រអប់ហ្វ្រាំងជាប្រភេទ Brembo brake calipers ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម