no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra នឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះ Dual Periscope

យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាភ្លោះ Dual Periscope។ តាមព័ត៌មានខាងលើនេះ និយាយថា ក្រុមហ៊ុននេះ នៅមិនត្រឹមតែធ្វើការតេស្តទៅលើសិនស័រកាមេរ៉ា គោលប៉ុណ្នោះទេ គឺថែមទាំងបន្តក្នុងការរុករកនូវបច្ចេកវិទ្យាថ្មីបំផុត ដើម្បីបង្កើននូវបទពិសោធន៍នៃការថតរូបភាព Macro កាន់តែអស្ចារ្យយបំផុត។ អ្នកទម្លាយ @DigitalChatStation បានទម្លាយថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវកាមេរ៉ា Dual-Periscope សម្រាប់ស្មាតហ្វូន Pura 80 Ultra Flagship នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើពាក្យចចាមអារ៉ាមនេះ គឺជាការពិតនោះ អតិថិជនរបស់ Huawei អាចនឹងទទួលបាននូវស្មាតហ្វូនដែលមានកម្រិត Zoom ខ្លាំងនិងរូបភាពកាន់តែច្បាស់។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏នឹងភ្លក់រសជាតិជាមួយនិងស្មាតហ្វូនថ្មី ដែលដំណើរការនៅលើ Dual Periscope Telephoto Lens នៅផ្នែកកាមេរ៉ាខាងក្រោយផងដែរ។ បើអ្នកទម្លាយនេះ បានបន្ថែមថា សម្រាប់សិនស័រ Periscope Sensors ទាំងពីរនេះ នឹងមានកាមេរ៉ាទំហំ 50MP និង RYYB filter។ សម្រាប់ Red-Yellow-Yellow-Blue filter មានពន្លឺច្រើនជាងការប្រើប្រាស់នូវ RGGB filter។ ឡែននេះ នឹងកាត់បន្ថយទៅលើ Noise នៅក្នុងកន្លែងដែលមានពន្លឺទាបថែមទៀតដែលធ្វើអោយរូបភាពកាន់តែច្បាស់ និងភ្លឺជាងមុន។ 

សូមជំរាបថា កាមេរ៉ា Dual-Periscope នេះ ត្រូវបានគេរាយការណ៌ថា ក៏អាចបង្កើតរូបភាពកាន់តែប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់ជាច្រើនផងដែរ។ សម្រាប់ដំណោះស្រាយ Dual-Periscope នេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើតេស្ត ប៉ុន្តែវាមិនទាន់បានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូននៅឡើយទេ។ ផ្អែកទៅលើរូបភាពបែកធ្លាយជាច្រើននោះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់ទៅលើបច្ចេកវិទ្យាថ្មីនេះនៅលើស្មាតហ្វូន Flagship នាពេលខាងមុខនេះ។ 

 

បច្ចុប្បន្ននេះ ក្រុមហ៊ុន OPPO គឺជាម៉ាកយីហោតែមួយគត់ដែលប្រើប្រាស់នូវកាមេរ៉ា Dual-Periscope នៅលើស្មាតហ្វូន Find X8 Ultra។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP និង 50MP periscope telephotos ចំនួន 2 គ្រាប់ គាំទ្រជាមួយនឹង 3X និង 6x optical zoom ខណៈដែលមួយគ្រាប់ទៀតមានទំហំ 50MP ultrawide ។ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើស្មាតហ្វូន Pura 80 Ultra ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

ដោយ ប៉េងលីន
PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

ដោយ ប៉េងលីន
ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

ដោយ ប៉េងលីន
 ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mitsubishi ចេញ SUV 7 កៅអី ម៉ូដែលថ្មីសន្លាងបំពាក់ Option ទំនើបៗច្រើន!

Mitsubishi ចេញ SUV 7 កៅអី ម៉ូដែលថ្មីសន្លាងបំពាក់ Option ទំនើបៗច្រើន!

ដោយ ប៉េងលីន