បន្ទាប់ពីការជូនដំណឹងមួយរយៈមក នៅពេលនេះ ក្រុមហ៊ុន Changan Cambodia បានប្រកាសដាក់លក់ជាផ្លូវការណ៍នូវរថយន្ត Crossover PHEV ស៊េរីថ្មីម៉ូដែល Nevo Q05 នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងហើយដោយមានតម្លៃតែជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ។ សម្រាប់ការមកដល់រថយន្តប្រភេទ Crossover PHEV ស៊េរីថ្មីនេះ គឺទទួលបាននូវការចាប់អារម្មណ៌ខ្លាំងមែនទែន។
Changan Nevo Q05 គឺជាឡាន Crossover PHEV ស៊េរីថ្មី ដែលមានការ គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា BlueCore Ranger Extender ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5-liter engine និងមានកញ្ចប់ថ្មទំហំ 18.5kWh។ ឡាន Crossover PHEV ប្រណិតរបស់ Changan មួយនេះ អាចជិះបានចម្ងាយផ្លូវ 125km ដោយប្រើប្រាស់ថាមពលថ្មសុទ្ធនៅពេលសាកភ្លើងពេញម្តង និងអាចជិះបានដល់ 1,215km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។
Nevo Q05 បំពាក់នូវប្រព័ន្ធមុខងារ Intelligent Energy Management driving mode ដែលជួយសន្សំសំចៃការប្រើប្រាស់សាំង និងថាមពលថ្មបានយ៉ាងល្អប្រសើរ។ ឡានCrossover PHEV ថ្មីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារសុវត្ថិភាពក្នុងការប្រើប្រាស់បើកបរផងដែរដូចជាការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលអាចមើលឃើញជុំវិញរថយន្តប្រភេទ 540 camera system ជាដើម។
សម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Changan Nevo Q05 អាចផលិតកម្លាំងបាន 212 សេះ និងកម្លាំងរមូល 330Nm។ ក្រៅតែពីការឌីស្សាញរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ និងទាន់សម័យស៊ីវីល័យហើយ នៅផ្នែកកាប៊ីនខាងក្នុងក៏មានភាពទំនើបផងដែរ។
នៅផ្នែកខាងក្នុងរបស់ Nevo Q05 មានបំពាក់នូវកៅអីស្បែកដែលឌីស្សាញជាពីរពណ៌ ឬ two-tone leather, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting និងដំបូលបើក panorama sunroof ជាដើម។ បន្ថែមពីនេះ Nevo Q05 នៅមានភ្ជាប់មកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ម៉ាក Pioneer រួមនឹងមានអេក្រង់កម្សាន្តដែលមានទំហំ 12.3-inch គាំទ្រការភ្ជាប់ជាមួយកម្មវិធី Apple CarPlay និង Android Auto ទៀតផង៕
សំរាប់ប្រព័ន្ធសុវត្ថិភាពក៏បានបំពាក់មកជាមួយមុខជាច្រើនដូចជា មុខងារបញ្ជាប្រព័ន្ធកំណត់ល្បឿនក្នុងការបើកបរលើដៃចង្កូត ប្រព័ន្ធបញ្ឆេះ និងពន្លត់ម៉ាស៊ីនរថយន្តពីចម្ងាយដោយស្វ័យប្រវត្តិ ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តិ កាន់តែទំនើបទៀតនោះជាមួយប្រព័ន្ធបញ្ជាទៅមុខ ឬថយក្រោយដោយគ្រាន់តែចុចបញ្ជា Smart Key លើសពីនេះក៌មានប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀតផងដែរ។