no-alternative title
no-alternative title
no-alternative title
no-alternative title

Cisco​ លក់​រោងចក្រ​ និង​កាត់​បន្ថយ​បុគ្គលិក​ 15%

 

​     កន្លង​ទៅ​នេះ​ CISCO​ ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ខាង​ផ្នែក​ផលិត​សំភារៈ​ Network​ បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​នឹង​លក់​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ ហ្ស៊​រ​រែស​ ប្រទេស​ម៉ិច​ស៊ិ​កូ​ ឱ្យទៅ​ក្រុមហ៊ុន​ HON​ HAI​ Precision​ Industry​ របស់​តៃវ៉ាន់​។​ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ក្រុមហ៊ុន​ CISCO​ ដដែល​នេះ​ ក៏​បាន​ប្រកាស​ថា​បុគ្គលិក​ 15%​ ដែល​ប្រមាណ​ជា​ 11,500​ នាក់​ ក្នុង​ចំណោម​បុគ្គលិក​ សរុប​ 73,408​ នាក់​នឹង​ត្រូវ​ជំ​រុះ​ចោល​ នេះ​នៅ​មិន​ទាន់​ បូក​បញ្ចូល​បុគ្គលិក​ប្រមាណ​ជា​ 2,100​ នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឱ្យ​ចូល​និ​វត្ស​ន៍​មុន​ពេល​កំណត់​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​លក់​ រោងចក្រ​ និង​កាត់​បន្ថយ​បុគ្គលិក​នេះ​ គឺ​ដោយសារ​តែ​ក្រុម​ ហ៊ុន​ព្យាយាម​ធ្វើការ​កាត់​បន្ថយ​ចំណាយ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ឱ្យ​បាន​ 1​ ពាន់​លាន​ដុល្លារ​.
​ប្រភព​ព័ត៌មានៈ​ www.reuters.com​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍