ភ្នំពេញ, ៨ កុម្ភៈ ២០១២ ៖ អ្នកប្រើប្រាស់ទូរស័ព្ទ Nokia N8, Nokia E7, Nokia E6, Nokia X7, Nokia C6-01, Nokia C7 នាពេលបច្ចុប្បន្ននេះ អាចធ្វើការ UPGRADE កម្មវិធីទូរស័ព្ទឡើងទៅកាន់ Nokia Belle បានហើយចាប់ពីថ្ងៃនេះតទៅ។
កម្មវិធី Nokia Belle មានលក្ខណៈពិសេសជាច្រើន ដែលក្នុងនោះមានដូចជា ៖
• ICON នៃកម្មវិធីនីមួយៗមានរូបរាងថ្មីសន្លាង ប្រកបដោយពណ៌ដ៏ស្រស់ឆើតឆាយ។
• HOME SCREEN សរុបទាំងអស់ចំនួន ៦ ផ្ទាំង ដែលអាចដាក់ SHORTCUT បានរាប់សិបកម្មវិធី។
• WIDGET ថ្មី ធំជាងមុន ដែល UPDATE ផ្ទាល់នៅលើ HOMESCREEN ផ្ទាល់តែ ម្តង។
• ដំណើរការកាន់តែប្រសើរឡើង។
• អាចចាប់កម្មវិធីពី HOMESCREEN មួយទៅដាក់ HOMESCREEN មួយទៀតយ៉ាងងាយ ដោយគ្រាន់តែយកម្រាមដៃទៅចុចលើវាឲ្យយូរបន្តិចរួចទាញយកទៅដាក់នៅខាងនៃ HOMESCREEN រួចទាញទៅ HOMESCREEN ណាមួយជាការស្រេច។
• មានកម្មវិធីសំរាប់ទំនាក់ទំនងពីក្រុមហ៊ុន Microsoft ជាច្រើន។ ចំពោះកម្មវិធី Lync និង OneNote នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃក្នុងពេលដ៏ខ្លីខាងមុខនេះ។
• ផ្ទាំង Notification ដែលអាចទាញទំលាក់ពីផ្នែកខាងលើនៃអេក្រង់ ។ល។
ដោយហេតុថា Nokia Belle មានការ UPDATE ច្រើន ដូច្នេះដើម្បីតំលើងកម្មវិធីនេះឲ្យបានប្រសិទ្ធភាពខ្ពស់ តំរូវឲ្យអ្នកប្រើប្រាស់យកទូរស័ព្ទទៅតភ្ជាប់នឹងកុំព្យូរទ័រ។ ជំហាន ដំបូងមុននឹងចាប់ផ្តើម អ្នកប្រើប្រាស់ត្រូវពិនិត្យមើលថាតើនៅក្នុងកុំព្យូទ័រ នោះមានកម្មវិធី Nokia Suite ដែលមាន Version ថ្មីហើយឬនៅ? ពោលគឺចាប់ពី Version 3.3 ឡើងទៅ។ សំរាប់វិធីតំលើងពិស្តារ សូមចូលទស្សនាវីដេអូណែនាំបង្ហាញតាមរយៈ Link ដូចផ្តល់ជូនខាងក្រោម ៖
http://conversations.nokia.com/2012/02/07/nokia-belle-download-begins-today/