ពេលនេះទូ រស័ព្ទ Premium ថ្នាក់មធ្យមជំនាន់ថ្មីរបស់ SONY ពីរម៉ូដែលគឺ Sony Xperia XA1 និង XA1 Ultra បានបង្ហាញខ្លួនចេញលក់ជាផ្លូវការណ៍នៅទីផ្សារប្រទេសប៉ែកអឺរ៉ុបហើយ។ គេឃើញមានវត្តមានទូរស័ព្ទស្មាតហ្វូនទាំងពីរនេះ ដាក់លក់ក្នុងហាងលក់មួយចំនួនក្នុងបណ្តាប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប។ Xperia XA1 ត្រូវបានគេដាក់លក់ក្នុងតម្លៃរបស់ €280 ខណះដែរ XA1 Ultra មានតម្លៃ €380។ អតិថនជនដែលរស់នៅក្នុងប្រទេសអាឡឺម៉ង់ដែលមានបំណងចង់ធ្វើជាម្ទាស់នៃស្មាតហ្វូនទាំងពីរនេះ អាចធ្វើដំណើរទៅកាន់ហាង MediaMaekt ដែលហាងមួយនេះបានសន្យាថានឹងពាំនាំទូរស័ព្ទ Xperia XA1 មកដល់ដៃអតិថិជនដែលបានជាវមួយថ្ងៃបន្ទាប់ និង Xperia XA1 Ultra នឹងមកដល់នៅក្រោយ 11 ទៅ 12 ថ្ងៃបន្ទាប់ពីបានធ្វើការកុម្ម៉ង់។
សម្រាប់បណ្តាញចែកចាយ Amazon វិញអាចរាងយឺតយ៉ាវបន្តិចដោយ Xperia XA1 នឹងពាំនាំមកដល់ដៃអតិជនរបស់ខ្លួននៅថ្ងៃទី 12 ឬ 15 ឧសភានេះ ប៉ុន្តែសម្រាប់ម៉ូដែល Xperia XA1 Ultra វិញប្រហែលជាមួយខែ ឬក៏ពីរខែទៀត។ រីឯហាង Otto វិញបានបញ្ជាក់ថានឹងពាំនាំទូរស័ព្ទស្មាតហ្វូនទាំងពីរនេះមកដាក់លក់ក្នុង 3 សប្តាហ៍ទៀត។ បណ្តាហាង MediaMarkt មួយចំនួនក្នុងទីផ្សាររបស់អឺរ៉ុបគឺមានទូរស័ព្ទនេះនៅក្នុងហាងហើយដោយក្នុងនោះ Dutch Store មានម៉ូដែល Xperia XA1 ពណ៌មាស ហើយពណ៌ខ្មៅ និងសនឹងមានដាក់លក់ក្នុងនៅរយះពេល 3 ទៅ 4 ថ្ងៃទៀត។
ចំពោះហាង Hungarian Store វិញនឹងធ្វើការចែកចាយទូរស័ព្ទ Xperia XA1 ទៅកាន់ដៃអតិថិជនក្នុងរយះពេល 6 ទៅ 10 ថ្ងៃក្រោយពីបានបញ្ជាទិញ។ ប៉ុន្តែសម្រាប់ម៉ូដែល Xperia XA1 Ultra ហាងធំៗទាំងពីរនេះមិនទាន់បង្ហើបពីកាលបរិច្ឆេទក្នុងចេញលក់នៅឡើយទេ។ ក្នុងនោះក្រុមហ៊ុន Amazon សន្យាថានឹងពាំនាំទូរស័ព្ទស្មាតហ្វូនរបស់ SONY ទាំងពីរនេះទៅដាក់លក់ក្នុងបណ្តាប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុបផងដែរ ប៉ុន្តែតម្លៃរបស់ពួកវាអាចនឹងកើនឡើងបន្តិច ដោយក្នុងប្រទេសអ៊ីតាលីន និងបារំាងមានតម្លៃ €300 សម្រាប់ម៉ូដែល XA1។ ក្រៅពីបណ្តាហាងចែកចាយធំៗទាំងនេះ ក៏នៅមានបណ្តាហាងចែកចាយបន្តជាច្រើនទៀតដែលត្រៀនខ្លួនពាំនាំ ទូរស័ព្ទ Premium ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន SONY ទាំងពីរនេះទៅដាក់លក់ក្នុងហាងរបស់ពួកគេផងដែរ៕