no-alternative title
no-alternative title

LG V30 លេចចេញគុណសម្បត្តិមួយចំនួននៅលើ GeekBench បញ្ជាក់ថាមានរ៉េមទំហំ 4GB និងដំណើរការដោយ Android 7.1.2 Nougat

ក្រុមហ៊ុន Samsung និង LG បាននឹងកំពុងត្រៀមបញ្ចេញអាវុធកំពូលទីពីររបស់ខ្លួនក្នុងឆ្នាំនេះដើម្បីជំនូសដំណែងស្មាតហ្វូនរបស់ពួកគេដែលបានប្រកាសចេញកាលពីដើមឆ្នាំនេះ (Galaxy S8/S8 Plus និង LG G6)។ មានព័ត៌មានចចាមអារាមជាច្រើន បានចុះផ្សាយទាក់ទងនឹងកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុនទាំងពីរនេះ។ ហើយខណះពេលនេះ LG V30 ត្រូវបានបង្ហាញចេញនូវគុណសម្បត្តិមួយចំនួននៅលើកម្មវិធីតេស្តសមត្ថភាពទូរស័ព្ទដ៏ពេញនិយម GeekBench ដែលបានបង្ហាញថាម៉ូដែលថ្មីនេះបានបំពាក់បន្ទះ Snapdragon 835 ជាមួយរ៉េមទំហំ 4GB។ 

នៅក្នុងលទ្ធផលដដែលនេះបញ្ជាក់ទៀតថា LG V30 ដំណើរការដោយ Android 7.1.2 Nougat ហើយសម្រាប់លទ្ធផលពិន្ទុកំលាំងម៉ាស៊ីនរបស់វាវិញគឺប្រហែល 6,300 ពិន្ទុសម្រាប់ Multi-Core ដែលពិន្ទុនេះនៅទាបជាង Xiaomi Mi6 ដែលមានពិន្ទុរហូតដល់ទៅ 6,700។ របាយការណ៍មួយចំនួនបានបញ្ជាក់ថា LG V30 អាចនឹងបំបាត់កញ្ចក់អេក្រង់ទីពីរនៅផ្នែកខាងលើពីស៊េរី “V Series” ជំនាន់មុន។ V30 នឹងប្រើប្រាស់កញ្ចក់អេក្រង់ទំហំ 6.0” ប្រភេទ FullVision ដូច G6 ដែរជាមួយការរចនាបថរូបរាងបែបថ្មី, មិនអាចដោះថ្មចេញបាន, ប្រើប្រាស់បច្ចេកវិទ្យាការពារជ្រាបទឹក និងភ្ជាប់បច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយះលិខិតអញ្ជើញផ្លូវការណ៍របស់ LG បានឲ្យដឹងថាក្រុមហ៊ុននឹងប្រកាសចេញកំពូលស្មាតហ្វូន V30 នៅថ្ងៃទី 31 ខែសីហានៅទីក្រុងប៉ែកឡាំងគឺមុនមួយថ្ងៃនៃព្រឹត្តិការណ៍ IFA ចាប់ផ្តើម។ យើងកត់សំគាល់ថាឆ្នាំនេះក្រុមហ៊ុនផលិតម៉ាកទូរស័ព្ទ Android ល្បីៗហាក់មានភាពស្ងប់ស្ងាត់ដោយមិនទាន់បានបញ្ចេញកំពូលស្មាតហ្វូនដែលបង្កើនផ្នែករឹងខ្ពស់ (RAM) ខណះពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនបានបញ្ចេញទូរស័ព្ទកំពូលរបស់ខ្លួនដែលមានរ៉េមទំហំកប់រហូតដល់ទៅ 6GB  រួចហើយដូចជាទូរស័ព្ទជំនាន់ថ្មី Xiaomi Mi 6 និង OnePlus 5 ដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ដោយ ប៉េងលីន