no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Note 8 មានដល់ទៅ 4 ប្រភេទផ្សេងៗគ្នា ដែលនិងមានដាក់លក់នៅលើទីផ្សារ

នៅរយះពេលប៉ុន្មនាសប្តាហ៍នេះ លោកអ្នកបានដឹងរួចមកហើយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនសារជាថ្មីម្តងទៀត នៅក្នុងការបង្ហាញហ្វាប់ប្លេត Galaxy Note ស៊េរីថ្មីនៅថ្ងៃទី 23 ខែសីហានេះ។ ហើយពាក្យចចាមអារ៉ាមជាច្រើន ហើយយើងក៏ឃើញរូបភាព Renders ជាច្រើនផងដែរ ពិសេសថ្មីៗនេះ យើងក៏ទទួលលិខិតអញ្ជើញនៃការសម្ភោធន៍ហ្វាប់ប្លេតស៊េរីថ្មីនេះផងដែរ។ ក្រុមហ៊ុន Samsung បានប្រញាប់ប្រញាល់បញ្ចេញហ្វាប់ប្លេត Galaxy Note 8 លឿននៅក្នុងឆ្នាំនេះ ដោយសារតែខ្លាចមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងស្របគ្នាជាមួយនឹងទូរស័ព្ទ iPhone 8 ។ ឥឡូវនេះ ហ្វាប់ប្លេតនេះ ទទួលស្គាល់ការបញ្ជាក់គុណភាពនៅ FCC ជាផ្លូវការហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានព័ត៌មានជាច្រើន នៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ ដោយសារតែទិន្នន័យភាគច្រើន ត្រូវស្នើរអោយមានការលាក់សិន។ ទោះជាយ៉ាងណាក៏ដោយ យើងទទួលដំណឹងថាហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 នឹងមាន 4 ប្រភេទផ្សេងគ្នា សម្រាប់ដាក់លក់នៅលើទីផ្សារ។ មួយប្រភេទសម្រាប់ទីផ្សារពិភពលោក (ប្រើប្រាស់បន្ទះឈីប Exynos 8895 SoC) ពីរប្រភេទទៀតសម្រាប់ទីផ្សារអាមេរិច (ភ្ជាប់ជាមួយបន្ទះឈីប Snapdragon 835) និងមួយប្រភេទទៀតមិនមានភ្ជាប់បច្ចេកវិទ្យា Wireless នោះទេគឺ Display-Only Model ។

 

នេះបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung កំពុងតែយកវិធីសាស្រ្តដូចគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 ជាជាងបង្កើតគំរូឧបករណ៍ផលិតផលច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់អ្នកចែកចាយជាក់លាក់ណាមួយនោះ (ដូចអ្វីដែលខ្លួនធ្លាប់ធ្វើពីមុន) ក្រុមហ៊ុន នឹងមានពីរប្រភេទផ្សេងគ្នាគឺមួយសម្រាប់ក្រុមហ៊ុនចែកចាយ និងមួយប្រភេទទៀតសម្រាប់ចេញពីរោងចក្រមកតែម្តង។ នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្រុមហ៊ុន Samsung នៅកូរ៉េខាងត្បូងនឹងបញ្ចេញមួយប្រភេទទៀត ខណៈពេលដែលក្រុមហ៊ុន Samsung នៅប្រទេសវៀតណាម និងបញ្ចេញមួយប្រភេទទៀតផងដែរសម្រាប់ទីផ្សារ។

 

 

បើទោះបីជា FCC នៅមិនទាន់ទម្លាយព័ត៌មានលម្អិតច្រើនក្តី ប៉ុន្តែយើងបានលឺព័ត៌មានជាច្រើនរួចមកហើយពាក់ព័ន្ធទៅនឹងហ្វាប់ប្លេត Galaxy Note 8 នេះចេញពីប្រភពជាច្រន។ សរុបរួមមក ហ្វាប់ប្លេតស៊េរីថ្មីនេះ និងមានអេក្រង់ធំជាងស្មាតហ្វូន Galaxy S8 ហើយវានិងភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹង Hardware របស់ស្មាតហ្វូននេះផងដែរ។ អ្វីដែលពិសេសនោះ ហ្វាប់ប្លេត Galaxy Note 8 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងការប្រើប្រាស់ប៊ិក Galaxy Note S-Pen ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍