no-alternative title
no-alternative title
no-alternative title
no-alternative title

ZTE នឹងបញ្ចេញស្មាតហ្វូនអេក្រង់ពីរម៉ូដែល Axon Multy ក្នុងខែតុលាខាងមុខនេះ

នៅចាំបានស្មាតហ្វូនអេក្រង់ពីរម៉ូដែល Kyocera Echo ដែលបានបង្ហាញវត្តមានកាលពីឆ្នាំ 2011 ដែរឬទេ? កាលណោះស្មាតហ្វួននេះ បានធ្វើឲ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោក បានមើលឃើញពីលក្ខណៈសម្បត្តិដ៏អស្ចារ្យនៃស្មាតហ្វូនមួយនេះ ហើយក៏ជាស្មាតហ្វូនដែលមិនមានតម្លៃថ្លៃប៉ុន្មាននោះទេសម្រាប់ជាវយកទៅប្រើប្រាស់។ ក្រុមហ៊ុន ZTE ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនមួយដែលមានសមត្ថភាពស័ក្តិសមក្នុងការបំផុសគំនិតជាថ្មីម្តងទៀតក្នុងការផលិតចេញស្មាតហ្វូន ដែលដើរតាមគន្លងនៃស្មាតហ្វូនអេក្រង់ពីរមួយនេះ។ ហើយខណៈពេលនេះ ប្រភពព័ត៌មានមួយបានបែកធ្លាយថ្មីៗនេះថា ZTE ត្រៀមប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនេះ ហើយដែលមានឈ្មោះជាផ្លូវការណ៍ថា ZTE Axon Multy។ 

តាមការបញ្ជាក់របស់ប្រភពព័ត៌មានខាងលើ នឹងបង្ហាញខ្លួនលើបណ្តាញលក់ទំនិញ AT&T នៅពាក់កណ្តាលខែតុលាឆ្នាំនេះដែលមានតម្លៃប្រហែល $650។ Axon Multy នឹងប្រើប្រាស់អេក្រង់ពីរ និងផលិតឡើងបែបរមូលបត់ ហើយនៅពេលដែលយើងបត់អេក្រង់យើង នឹងទទួលបានអេក្រង់បង្ហាញពីរដែលមួយស្ថិតនៅខាងមុខ និងមួយទៀតនៅខាងក្រោយដែលអេក្រង់ទាំងពីររបស់វាប្រើប្រាស់បន្ទះបង្ហាញកម្រិត 1080px panels។ ក៏ប៉ុន្តែនៅពេលយើងមិនបត់អេក្រង់ទាំងពីររបស់វារួមបញ្ចូលគ្នាយើងនឹងទទួលបានអេក្រង់ទំហំដល់ទៅ 6.8 អ៊ីញ ដែលមានកម្រិតបង្ហាញ 2,160 x 1,920px។ Axon Multy នឹងមានកម្រិតស្តើងល្មមត្រឹមតែ 10 ម.ម នៅពេលបទអេក្រង់បញ្ចូលគ្នា ហើយវានឹងដំណើរការលើបន្ទះឈីប Qualcomm Snapdragon 820, មានរ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ 32GB, ប្រើប្រាស់ថ្មកំលាំង 3,120 mAh ហើយវានឹងបំពាក់កាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះដែលមានទំហំ 20 មេហ្គាភិចសែល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម