no-alternative title
no-alternative title

ចង់ដឹងទេថា iPhone X មានចំណុចទាក់ទាញ និងបច្ចេកវិទ្យាទំនើបអ្វីខ្លះ សំរាប់លោកអ្នក? តោះអានទាំងអស់គ្នា

នៅទីបំផុតក្រុមហ៊ុន Apple បានបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងខួបអនុស្សាវរីយ៍លើកទី 10 របស់ខ្លួនរួចរាល់ហើយ ជាមួយនឹងវត្តមានរបស់ទូរស័ព្ទចំនួនបីស៊េរី គឺ iPhone X, iPhone 8 និង iPhone 8 Plus ព្រមទាំងនាឡិកាដៃជំនាន់ទីបី និង Apple TV 4K HDR 60fps។ ដើម្បីជាការរួមចំណែកផ្តល់នូវព័តមានកាន់តែជាក់លាក់ ខ្ញុំសូមលើកយក ទូរស័ព្ទ iPhone X មកបង្ហាញជូនប្រិយមិត្តទាំងអស់មុនគេ ហើយខាងក្រោមនេះ គឺលក្ខណៈពិសេសរបស់ទូរស័ព្តថ្មីនេះ៖ 

1. ការរចនារូបរាង និងអេក្រង់

អស់រយៈពេលជាង 10 ឆ្នាំមកហើយ ក្រុមហ៊ុន Apple បានបង្ហាញនូវទូរស័ព្ទ iPhone ដែលមានអេក្រង់ធំ និងមុខងារកាន់តែពិសេសៗជាច្រើនដែលលោកអ្នកមិនអាចរកមុខងារទាំងនេះបាននោះទេសម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងនោះ។ ការរចនារូបរាងរបស់ទូរស័ព្ទ iPhone ដំបូងគេធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ចាប់អារម្មណ៍ទៅលើការផលិតស្មាតហ្វូនដែលមានអេក្រង់ធំ។ ទូរស័ព្ទ iPhone X មានការរចនារូបរាងកាន់តែប្លែក និងអស្ចារ្យបំផុត។ ទូរស័ព្ទ iPhone X មានការរចនារូបរាងស្រោបពីកញ្ចក់ និងលោហធាតុដែលលោកអ្នកធ្លាប់មើលឃើញនៅលើទូរស័ព្ទ iPhone 4 ដែលបង្ហាញខ្លួននៅឆ្នាំ 2010។ ការប្រើប្រាស់កញ្ចក់ថ្មីនេះ គឺភ្ជាប់ជាមួយនឹងទង់ដែងផ្តល់ភាពរឹងមាំបំផុតបើធៀបជាមួយនឹងស្មាតហ្វូនផ្សេងទៀត។ ទូរស័ព្ទនេះមានវិមាត្រ143.6 x 70.9x7.7mm និងទម្ងន់ 174g ។ វាប្រើប្រាស់នូវវិញ្ញាបណ្ណបត្រ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់របស់ទូរស័ព្ទ iPhone X មានទំហំ 5.8 អ៊ីញប្រភេទកញ្ចក់ OLED ដែលទ្រទ្រង់កម្រិតភាពច្បាស់ដល់ទៅ 1125x2436 ភិចសែល 458 ppi ។ អេក្រង់របស់ទូរស័ព្ទ iPhone X នេះត្រូវក្រុមហ៊ុន Apple ហៅឈ្មោះថា Super Retina Display ។ ទូរស័ព្ទនេះមានអេក្រង់ទំហំដល់ទៅ 81.23% និងមានស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត។ នៅផ្នែកខាងមុខរបស់វាមានកាមេរ៉ា Selfie និង Face ID Sensor ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទនេះភ្ជាប់ជាមួយនឹង True Tone Display ដែលអាចធ្វើការកែប្រែពណ៌នៅលើអេក្រង់បានដោយស្វ័យប្រវត្តិថែមទៀត។ វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Dolby Vision, HDR 10 និង 3D Touch ផងដែរ។

2. កម្លាំងម៉ាស៊ីន Software និងបច្ចេកវិទ្យា Face ID

បន្ទះឈីប Apple A11 Bionic six-core chipset មានកម្លាំងលឿនជាងមុនដល់ទៅ 25% ហើយវាមានប្រសិទ្ធិភាពខ្លាំងជាងមុនដល់ទៅ 70% បើធៀបជាមួយនឹងបន្ទះឈីប Apple A10 Fusion ។ ទូរស័ព្ទនេះក៏ពង្រឹងទៅលើក្រាហ្វិកដែលមានល្បឿនលឿនជាងមុនដល់ទៅ 30% ហើយវាថែមទាំងពង្រឹងទៅលើប្រព័ន្ធ Stereo Speaker នៅលើទូរស័ព្ទ iPhone X ខ្លាំងជាងមុនដល់ទៅ 25% បើធៀបជាមួយនឹងទូរស័ព្ទ iPhone 7។ ទូរស័ព្ទ iPhone X ក៏ទ្រទ្រង់នូវប្រព័ន្ធ Bluetooth 5.0 ថែមទៀត។សម្រាប់ ទំហំថាមពលថ្មពិតប្រាកដរបស់ទូរស័ព្ទ iPhone X នៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការនៅឡើយទេនៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធនេះ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Apple អះអាងថា វានឹងកាន់បានថាមពលច្រើនជាង 2 ម៉ោងបើធៀបជាមួយនឹងទូរស័ព្ទ iPhone 7 ។ នៅផ្នែកខាងក្រោយរបស់ទូរស័ព្ទ iPhone X ទ្រទ្រង់នូវបច្ចេកវិទ្យា Qi Wireless Charging និងបច្ចេកវិទ្យា Quick Charge ដែលអាចបញ្ចូលថាមពលបាន 50% ចំណាយពេលត្រឹមតែ 30នាទីប៉ុណ្ណោះ។

ទូរស័ព្ទ iPhone X ភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនាំយកនូវមុខងារថ្មីៗជាច្រើនដូចជាការដោះសោរនៅលើទូរស័ព្ទ ឬការប្រើប្រាស់មុខងារ Multitasking UI ផងដែរ។ លោកអ្នកអាចប្រើប្រាស់នូវកាយវិការនៅលើ Home Screen បានផងដែរ។ ចំនែក Control Center ត្រូវផ្លាស់ទីទៅដាក់នៅផ្នែកខាងលើវិញម្តងនៅលើទូរស័ព្ទ iPhone X នេះ។ Touch ID sensor ត្រូវបានជំនួសដោយបច្ចេកវិទ្យា Face ID ដែលនៅតែអាចធ្វើការស្កេននៅកន្លែងងងឹងបានដោយគ្មានបញ្ហា ហើយវាប្រើប្រាស់សម្រាប់ធ្វើការដោះសោរទៅលើទូរស័ព្ទ iPhone X ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទនេះអាចប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់ការចំណាយនៅលើប្រព័ន្ធ Apple Pay បានថែមទៀតផង។ សម្រាប់បច្ចេកវិទ្យា Face Scanning Sensors នៅលើទូរស័ព្ទ iPhone X នាំយកនូវមុខងារ AR ថ្មីហៅថា Animoji (animated emoji) ដែលអាចប្រើប្រាស់បាននៅលើ iMessages បានថែមទៀត។ វាអនុញ្ញាតអោយប្រើប្រាស់នូវតួតុក្កតាជាច្រើនដើម្បីស៊ីគ្នាជាមួយនឹងទឹកមុខរបស់លោកអ្នក និងសំឡេងរបស់អ្នកប្រើប្រាស់ថែមទៀត។

3. ប្រព័ន្ធកាមេរ៉ា

ទូរស័ព្ទ iPhone X ភ្ចាប់ជាមួយនឹងកាមេរ៉ា 7-megapixel f/2.2aperture TrueDepth ដែលទ្រទ្រង់វីដេអូកម្រិត Full HD នៅក្នុង 30fps និងវីដេអូ HD នៅក្នុងកម្រិត 240fps ។ វាថែមទាំងភ្ជាប់ជាមួយនឹង Portrait Mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ថតជាមួយ Bokeh Effects បានផងដែរ។ ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយរបស់ទូរស័ព្ទ iPhone X មានទំហំ 12-megapixel f/1.8 wide-angle sensor និង 12-megapixel f/2.4 telephoto lens ភ្ជាប់ជាមួយមុខងារ Optical Zoom ។ ប្រព័ន្ធកាមេរ៉ានេះភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual OIS និង Quad-LED Flash ។ វាអាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 60fps និង Slow-Motion វីដេអូកម្រិត 1080p ក្នុងកម្រិត 240fps ។ Portrait Mode អាចប្រើប្រាស់ជាមួយនឹងមុខងារ Stage Light សម្រាប់ផ្លាស់ប្តូរ Background បានយ៉ាងអស្ចារ្យ។

4. ទំហំ និងតម្លៃ ហើយនិងកាលបរិច្ឆេទ

ទូរស័ព្ទ iPhone ភ្ចាប់ជាមួយនឹងពីរទំហំសម្រាប់ជ្រើសរើសគឺ 64GB និង 256GB ។ ទូរស័ព្ទទាំងពីរនេះមានតម្លៃ $999 និង $1149 ។ ទូរស័ព្ទ iPhone X អាចកម្មង់ទិញមុនបានចាប់ពីថ្ងៃទី 23 ខែតុលាខាងមុខនេះ នៅសហរដ្ឋអាមេរិក ហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 3 ខែវិច្ឆិកា។

 

ព័ត៌មានពាណិជ្ជកម្ម