no-alternative title
no-alternative title
no-alternative title
no-alternative title

អីយ៉ាស់! Huawei ប្រកាសអោយអតិថិជនអាច Pre Order សម្រាប់ស្មាតហ្វូន Huawei Nova 2i ដែលបំពាក់នូវកាមេរ៉ា 4 គ្រាប់របស់ខ្លួនហើយ

ថ្ងៃនេះ ក្រុមហ៊ុនHuawei បានប្រកាសទទួលកម្ម៉ង់ទុកមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា កាមេរ៉ា 4 គ្រាប់ (ភ្លោះមុខក្រោយ) Huawei nova 2i ជាមួយនឹង តម្លៃដ៏ភ្ញាក់ផ្អើល និងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ចាប់ទីថ្ងៃនេះ តទៅ។ សម្រាប់ការកម្ម៉ង់ទុកនូវស្មាតហ្វូនស៊េរីថ្មី Huawei nova 2i អតិថិជន អាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ ពីក្រុមហ៊ុន Huawei រួមមាន ដងថតរូប (Selfie Stick), ក្រវិលទម្រទូរស័ព្ទ (Phone Ring), កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Big Head Ear Phone) និងស៊ីមស្មាតជាមួយនឹងកញ្ចប់សេវាកម្ម ធំម្ម៉ង់រយៈពេល 24 សប្តាហ៍ ឥតគិតថ្លៃ ។ អតិថិជន អាចអញ្ជើញសាកសួរព័ត៌មានអំពី កម្មវិធី កម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន Huawei ស៊េរីថ្មី កាមេរ៉ាភ្លោះមុខ ភ្លោះក្រោយ nova 2i នៅតាមបណ្តាហាង សាខាលក់ទូរសព្ទ ដែលមាន ភ្នាក់ងារបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei ចាប់ពីថ្ងៃនេះតទៅ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា អតិថិជន អាចធ្វើការ កម្ម៉ង់ទុកមុន ស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដោយគ្រាន់តែសាកសួរព័ត៌មាន តាមបណ្តា ហាងលក់ទូរសព្ទ មានស្លាកសញ្ញា Huawei រឺ បុគ្គលិកលក់ Huawei។ លោក អែម យុទ្ធូ បន្ថែមថា៖ “សូមប្រញាប់រួសរាន់ឡើង កាដូមានកំណត់! កម្ម៉ង់ភ្លាម កាដូដ៏ច្រើនសន្ធឹកសន្ធាប់ និងស្មាតហ្វូនល្អប្រណិត ពេញភែ្នក ពេញគែម កាមេរ៉ា 4 នឹងក្លាយជារបស់លោកអ្នក តម្លៃដ៍កក្រើក ដ៍អស្ចារ្យ ដ៍ភ្ញាក់ផ្អើល តែសុំលាក់សិន ។ 

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយដំបូងបង្អស់ របស់ក្រុមហ៊ុន Huawei។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញភ្នែក ពេញ គែម 5.9 អ៊ីញ (HUAWEI FullView Display) ជាមួយនឹងសមត្ថភាព កំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP  ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7.0  ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever  ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិន មែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម។  ប្រញាប់ឡើង កម្ម៉ង់ Huawei nova 2i នៅថ្ងៃនេះ អតិថិជន នឹងអាចទទួល បានស្មាតហ្វូនស៊េរីថ្មីមួយនេះ រួមជាមួយនឹងកាដូថែមច្រើនសន្ធឹកសន្ធាប់ ។   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម