no-alternative title
no-alternative title
no-alternative title
no-alternative title

Dongfeng Mammi 06 ឡាន Compact Crossover EV ស៊េរីថ្មី ផ្តើម Pre-sale ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Dongfeng បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ Compact Crossover ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Nammi 06 ជាផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $12,320 ប៉ុណ្ណោះនៅទីផ្សារប្រទេសចិន។ រថយន្ត Compact Crossover ស៊េរីថ្មីនេះបំពាក់នូវម៉ូទ័រអគ្គិសនីមួយមានកំលាំង 181 សេះ និងកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 471km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Dongfeng Nammi 06 ផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Quantum Architecture 3 architecture ជាមួយការឌីស្សាញផ្នែកខាងមុខបិតជិត និងមានម៉ាណាស្ថិតនៅខាងក្រោមជិតផ្ទាំង bumper រំលេចជាមួយចង្កៀង LED daytime running light រចនារាងអក្សរ T ឬ T-Shaped រួមជាមួយចង្កៀបបំភ្លឺពេលយប់ប្រភេទគុជ។

 

នៅចំហៀងរថយន្តមានការឌីស្សាញជាមួយដៃទ្វារប្រភេទ flush door handles ជាមួយការប្រើប្រាស់យ៉ាន់កង់ទំហំ 17-inch។ សម្រាប់គូទខាងក្រោយរបស់ Nammi 06 មានការរចនាចែកចេញជាទ្វារពីរផ្នែកដោយផ្នែកខាងក្រោម គឺបើកចុះក្រោមដោយរថយន្ត Pick up នឹងអាចទ្រទំងន់បាន 150kg ហើយឃ្លប់ក្រោយរបស់ Nammi 06 អាចផ្ទុកទំងន់បាន 500 លីត្រ។

រថយន្តអគ្គិសនីប្រភេទ Compact Crossover ថ្មីនេះមានបណ្តោយខ្លួនប្រវែង 4,306mm/ ទទឹង 1,868mm/ កំពស់ 1,645mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,715mm។ ចូលមកខាងក្នុងរបស់ Nammi 06 ឃើញមានបំពាក់នូវអេក្រង់កម្សាន្តដែលមានទំហំ 12.8-inch និងអេក្រង់បង្ហាញព័ត៌មានរថយន្តនៅខាងក្រោយចង្កូតទំហំ 8.8-inch។

សម្រាប់ចង្កឹះលេខរបស់ Nammi 06 គឺស្ថិតនៅខាងក្រោយនៃដៃចង្កូតដែលឌីស្សាញរាងរង្វង់មានកាំពីរ ហៅថា two-spoke oval-shaped ហើយនៅផ្នែកកណ្តាលវិញមានកន្លែងដាក់អីវ៉ាន់ រួមនឹងកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ (wireless charging pad)។ រថយន្តនេះមានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ ខណៈម៉ូដែល Top trim បំពាក់នូវកៅអីមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សាថែមទៀតផង។

Dongfeng Nammi 06 បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយមានកំលាំង 135kW ឬ 181 សេះ។ រថយន្តនេះមានជម្រើសកញ្ចប់អាគុយចំនួនពីរទំហំផ្សេងគ្នា គឺទំហំ 44.94kWh ជាប្រភេទ LFP battery សាកភ្លើងពេញម្តងជិះបានចម្ងាយ 401km និងទំហំ 51.87kWh សាកភ្លើងពេញម្តងជិះបានចម្ងាយ 471km។ Nammi  06 គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដោយការសាកពីកម្រិតថ្ម 30% ទៅ 80% ប្រើពេលខ្ទង់ 18 នាទីប៉ុណ្ណោះ។

Dongfeng Nammi 06 មានជម្រើស 3 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃផ្តើមពីខ្ទង់ $12,320 ដល់ $16,435 នៅទីផ្សារប្រទេសចិន។ រថយន្ត Compact SUV ស៊េរីថ្មីនេះ នឹងចាប់ផ្តើមចេញដាក់លក់ជាផ្លូវការណ៍នៅត្រីមាសទីពីរនៃឆ្នាំ 2025។ ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការនាំយក Nammi 06 ទៅប្រកាសលក់នៅទីផ្សារសកលផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍