no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៍កាលពីថ្ងៃ 16 ខែមីនាកន្លងទៅនេះ រថយន្តអគ្គិសនីជំនាន់ថ្មី Toyota bZ3X ត្រូវបានក្រុមហ៊ុននេះធ្វើការដឹកជញ្ជូនទៅដៃអតិថិជនរបស់ខ្លួនបានចំនួនជាង 10,000 គ្រឿងហើយ ខណលដែលចំនួន 12,000 គ្រឿងទៀត បានកំពុងតែត្រៀមបន្តដឹកជញ្ជូនទៅកាន់អតិថិជនបន្តបន្ទាប់ទៀត នេះបើតាមការប្រកាសចេញពីលោក Peng Baolinអគ្គនាយករងផ្នែកលក់របស់ GAC Toyota។ តួរលេខខាងលើនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Toyota បាននឹងកំពុងតែមានកំនើនទីផ្សារឡើងវិញហើយនៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌ 2025 Shanghai Auto Show ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញចេញនូវម៉ូដែលថ្មី bZ3X និងម៉ូដែថ្មីមួយទៀតគឺ bZ7 ដែលរថយន្តជំនាន់ថ្មីៗទាំងពីរនេះ គឺមានការអភិវឌ្ឍន៌ឡើងក្រោមការប្រើប្រាស់នូវប្រព័ន្ធ Regional Chief Engineer (RCE) system។ ឡានអគ្គិសនីជំនាន់ថ្មីនេះ មានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន ដោយសារតែឡាននេះ គឺមានការឌីស្សាញដោយវិស្វករនៅក្នុងស្រុក ហើយនិងមានការសិក្សាស្រាវនៅក្នុងប្រទេសចិនផងដែរ ។ 

សូមជំរាបថា ឡានអគ្គិសនី bZ3X គឺជាប្រភេទ compact electric SUV ផ្អែកលើប្រព័ន្ធ e-TNGA platform ដែលមានបណ្តោយខ្លួន 4,645mm, ទទឹងប្រវែង 1,885mm និងកំពស់ 1,625mm ខណៈដែលប្រវែងគម្លាតកង់មុខក្រោយ 2,750mm។ ឡានអគ្គិសនីនេះ មានម៉ូទ័រមុខកម្លាំង 150kW និងម៉ូដែលម៉ូទ័រភ្លោះមុខក្រោយកម្លាំង 80kW និង 150kW ហើយនិងមានការបំពាក់នូវអាគុយ LFP ដែលរត់បានចម្ងាយ 500km ឬ 600km តាមរយៈស្តង់ដារ CLTC range។ ផ្នែកខាងក្នុងនៃឡានអគ្គិសនី bZ3X នេះ គឺមានអេក្រង់ទំហំ 12.3-អ៊ីងគាំទ្រដោយបន្ទះឈីប Snapdragon 8155 និងមានដំបូល panoramic glass roof ហើយនិងមានការគាំទ្រដោយជំនួយការបើកបរ L2+ assisted driving ដែលឌីស្សាញដោយ Momenta ថែមទៀតផង។

តាមរយៈនៃការមកដល់នៃរថយន្តអគ្គិសនីថ្មីនេះ ក្រុមហ៊ុន Toyota ក៏មានការបង្កើងនូវក្រុមការសិក្សាស្រាវជ្រាវរួមមួយនៅក្នុងប្រទេសចិនផងដែរ ដោយក្រុមនេះមានឈ្មោះថា “One R&D” framework ដែលមានការធ្វើការរួមគ្នារវាងក្រុមហ៊ុន FAW Toyota, GAC Toyota, BYD Toyota និងមានទីតាំងនៅខេត្តជាំងស៊ូ ដែលមានឈ្មោះថា Changshu R&D Center។ នៅក្នុងនោះ លោក Liu Wenbin គឺជាវិស្វករ (bZ3X) និង Ye Zhihui គឺជាវិស្វករ (bZ7) នៅពេលនេះ អ្នកទាំងពីរនេះ កំពុងតែធ្វើជាអ្នកដឹកនាំដំណើរការផលិតកម្មរថយន្តថ្មីៗនេះ។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន