no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី All-new EZ-60 របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ Shanghai International Auto Show 2025 នៅក្នុងប្រទេសចិន។ រថយន្តអគ្គិសនីម៉ូដែល SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងតាមបរិបទនៃគំរូឌីស្សាញ ARATA concept ដែលមានការផ្តោតខ្លាំងទៅលើភាពប្រណិត ទំនើបទាន់សម័យ និងមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយនិងអនុភាពកំលាំងខ្លាំងក្នុងការបើកបរ។Mazda EZ-60 SUV នឹងផ្តល់ជូននូវជម្រើស Powertrain ចំនួនពីរកំលាំងផ្សេងគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ប្រទេសជប៉ុនដែលកិច្ចសហការជាមួយក្រុមហ៊ុនចិនមួយនេះ គឺមានតួខ្លួនទាំងមូលមានបណ្តោយ 4,850mm/ទទឹង 1,935mm/ កំពស់ 1,620mm និងមានប្រវែងគម្លាតចន្លោះកង់មុខទៅកង់ខាងក្រោយ 2,902mm ជាមួយការឌីស្សាញរូបរាងបែបស្លីមប្រណិត និងលក្ខណៈ Aerodynamic។ All-new EZ-60 SUV មានការរចនាពណ៌ខាងក្រៅជាលក្ខណៈ dual-tone body។ 

នៅផ្នែកខាងក្នុងរបស់ EZ-60 SUV ត្រូវបានបំពាក់នូវប្រព័ន្ធកាប៊ីន digital-first cabin ដែលមានមកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ទៅ 26.45-inch Ultra-wide display គាំទ្រកម្រិតបង្ហាញដល់ទៅ 5K ដែលអេក្រង់នេះគាំទ្រទាំងមុខងារបង្ហាញព័ត៌មានរថយន្ត ការកម្សាន្ត និងមុខងារគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្តជាដើម។ តាមការបញ្ជាក់ពី Mazda បានឲ្យដឹងថា EZ-60 SUV មានបំពាក់នូវប្រព័ន្ធបំពងសំឡេងដល់ទៅ 23 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេង 7.1.4-channel Dolby Atmos audio system។

នៅឃ្លប់ខាងក្រោយរបស់ EZ-60 SUV អាចផ្ទុកទំងន់បានចំណុះ 350 លីត្រ និងអាចបានដល់ 2,036 លីត្រនៅពេលបត់កៅអីខាងក្រោយចុះ និងនៅក្បាលរថយន្តអាចដាក់អីវ៉ាន់បានចំណុះ 126 លីត្រផងដែរ។ All-new EZ-60 SUV សហការផលិតរវាង Mazda និង Changan ដោយតួរគ្រោងឆ្អឹងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ EPA platform របស់ Changan ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07។ 

Mazda EZ-60 SUV មានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា ក្នុងនោះម៉ូដែល range-extended មានបំពាក់នូវម៉ាស៊ីន 1.5-Liter កំលាំង 72kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់ថ្មទំហំ 31.73 kWh ជាប្រភេទ lithium-iron-phosphate battery ខណៈប្រព័ន្ធដំណើរការបង្វិលកង់រថយន្តត្រូវពឹងលើម៉ូទ័រអគ្គិសនីកំលាំអ 190kW។ សម្រាប់កញ្ចប់ថ្មទំហំ 31.73kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 160km។ សម្រាប់ការចាក់សាំងពេញ និងសាកភ្លើងពេញម្តងរថយន្តនេះអាចបើកបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ។យ៉ាងណាមិញសម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) មិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនោះឡើយទេ។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-60 SUV ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2-level driver assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 5 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់ និងសែនស័រ ultrasonic sensors ចំនួន 12 គ្រាប់ សម្រាប់មុខងារចាប់សញ្ញាកម្រិត 360-ដឺក្រេ។

សម្រាប់ប្រព័ន្ធការពារកញ្ចប់ថ្មវិញ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CATL និង CALB ដែលរួមបញ្ចូលគ្នានូវស្រទាប់ការពាររហូតដល់ទៅ 8 ស្រទាប់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់។ តាមការបញ្ជាក់ពី Changan-Mazda រថយន្តស៊េរីថ្មី EZ-60 SUV នេះ នឹងចេញវាយលុកទីផ្សារសកលដោយប្រើឈ្មោះថា CX-6e ដែលជាម៉ាកយីហោមួយដែលជួយបង្កើនការលក់របស់ Mazda បានយ៉ាងរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនីសកល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន