no-alternative title
no-alternative title

Mate 10 និង Mate 10 Pro បង្ហាញខ្លួនជាផ្លូវការ បំពាក់នូវសមត្ថភាពកាន់តែឆ្លាតវៃ និងមានតម្លៃមិនដល់ 1 ពាន់ដុល្លានោះទេ

ដូចគ្នាទៅនឹងស្មាតហ្វូនទំនើបៗ ដែលកំពុងតែបង្ហាញវត្តមាននៅលើទីផ្សារនាពេលកន្លងមកដែរ នៅថ្ងៃនេះនាប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សារដ៏ធំមួយរបស់ទ្វីបអ៊ឺរ៉ុប ក្រុមហ៊ុន Huawei បានធ្វើអោយពិភពលោកមានការចាប់អារម្មណ៍ និងភ្ញាក់ជាខ្លាំង ជាមួយនឹងការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីថ្នាក់ខ្ពស់ចំនួន 2 ស៊េរីម៉ូដែល រួមមានដូចជា Huawei Mate10 និង Mate 10 Pro ដែលគ្រប់ៗគ្នាបាននឹងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមក។ ហើយអាវុធថ្មីរបស់ Huawei ទាំងពីរនេះ កន្លងគ្រប់គ្នា បានហៅវាថាហ្វាប់ប្លេតដ៏ឆ្លាតវៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា Huawei Mate10 និង Mate 10 Pro គឺមានលក្ខណៈសម្បតិត្ត មិនដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនៗនោះទេ សម្រាប់ហ្វប់ប្លេតត្រកូល Mate នោះ។ Mate 10 ចេញមកពេៈនេះ គឺបានបង្ហាញអំពីការចាប់ផ្តើមនៃសករាជថ្មីរបស់ក្រុមហ៊ុនប Huawei។ ដោយកន្លងមក ក្រុមហ៊ុន Huawei ធ្លាប់បានអះអាងថា “នេះមិនមែនជាស្មាតហ្វូននោះទេ” នេះគឺជារបស់ពិសេសមួយ ដោយសារតែវត្តមានរបស់បន្ទះឈីប Kirin 970 Chipset ថ្មី ដែលបំពាក់នូវប្រព័ន្ធ NPU។ មានន័យថា កម្មវិធី Software របស់ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវមុខងារ Machine Learning ដើម្បីធ្វើការសម្របខ្លួននៃឥរិយាបទ និងបរិយាកាសជុំវិញរបស់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា ក្រៅពីស្មាតហ្វូនទាំងពីរនេះ ក្រុមហ៊ុនបានប្រកាសវត្តមានរបស់ស្មាតហ្វូន Mate 10 Porsche Design និង Mate 10 Lite ផងដែរ។ សំរាប់តម្លៃរបស់ Mate 10 គឺប្រហាក់ប្រហែល 699 អឺរ៉ូ ដែលស្មើរហ្នឹង 823 ដុល្លា និង Mate 10 Pro គឺប្រហាក់ប្រហែល 799 អឺរ៉ូ ដែលស្មើរហ្នឹង 940 ដុល្លា រីឯ Mate 10 Porsche Design គឺប្រហាក់ប្រហែល 1395 អឺរ៉ូ ដែលស្មើរហ្នឹង 1589 ដុល្លា ហើយនឹងមានដាក់លក់ជាផ្លូវការនៅដំណាច់ខែតុលានេះហើយ៕ សំរាប់លក្ខណះសម្បតិ្តផ្សេងៗ ក្រុមការងាររបស់យើងខ្ញុំ នឹងបង្ហាញជូនលំអិតនៅពេលបន្តិចទៀតនេះ សូមអរគុណ!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន