no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូន ASUS ZenFone 4 & ZenFone 4 Pro ចាប់ផ្តើមបង្ហាញវត្តមាននៅក្នុងប្រទេសកាណាដាហើយ!

ថ្ងៃនេះ ក្រុមហ៊ុន ASUS បានចាប់ផ្តើមបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី ZenFone 4 និង ZenFone 4 Pro របស់ខ្លួន នៅតាមបណ្តាហាងជាច្រើនហើយ នៅក្នុងប្រទេសកាណាដា ជាមួយនឹងតម្លៃ $550 CAD និង $900 CAD ហើយអតិថិជនជាច្រើន ក៏អាចធ្វើការកម្មង់ទិញតាមរយៈហាងជាច្រើននៅលើ Amazon, Best Buy, Memory Express, Canada Computers, Staples និង Newegg។ សម្រាប់ស្មាតហ្វូន ZenFone 4 អាចរកទិញបានជាមួយនឹងពណ៌ Midnight Black និង Moonlight White ខណៈពេលដែលស្មាតហ្វូន  ZenFone 4 Pro មានតែពណ៌ Pure Black តែប៉ុណ្ណោះ។

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនរបស់តៃវ៉ាន់នេះ ទើបតែបង្ហាញស្មាតហ្វូន ZenFone 4 និង ZenFone 4 Pro រួមជាមួយនឹងស្មាតហ្វូន ZenFone 4 Selfie និង ZenFone 4 Selfie Pro នៅក្នុងសហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅ។ ហើយកាលពីខែមុននេះ ក្រុមហ៊ុន ក៏បានចាប់ផ្តើមដាក់លក់ស្មាតហ្វូននេះ នៅក្នុងកោះតៃវ៉ាន់ផងដែរ ហើយអតិថិជននៅកោះនេះ ថែមទាំងអាចកម្មង់ទិញ ZenFone 4 Max បានទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ស្មាតហ្វូននេះ ទើបតែបង្ហាញខ្លួននៅក្នុងប្រទេសកាណាដា ដែលមានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗ ដូចស្មាតហ្វូនដែលលក់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ សម្រាប់ស្មាតហ្វូន ASUS ZenFone 4 ភ្ជាប់ជាមួយអេក្រង់ទំហំ 5.5 អ៊ីង មានកម្រិតភាពច្បាស់ Full HD 1920x1080 ភិចសែល។ ហើយស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 630 និងមានរ៉េមទំហំ 4GB ហើយនិងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀត។ ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងមានថាមពលថ្ម 3300mAh រួមជាមួយនិងបច្ចេកវិទ្យា Rapid Charging Technology ផងដែរ។ 

សម្រាប់ស្មាតហ្វូន ZenFone 4 Pro ដែលជាស្មាតហ្វូន កម្រិតខ្ពស់វិញ គឺមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD ហើយនឹងដំណើការដោយបន្ទះឈីប Qualcomm Snapdragon 835 មានរ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថាមពលថ្ម 3600mAh ភ្ជាប់ជាមួយបច្ចេកវិទ្យា Fast Charging ព្រមទាំងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយទំហំ 12MP+16MP ។ សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មីជាច្រើន ត្រូវបានដាក់លក់នៅក្នុងហាងជាច្រើនក្នុងប្រទេសកាណាដា នៅក្នុងរួមមានដូចជា ZenFone 4 Max និង ZenFone AR ជាដើម។ ចំពោះស្មាតហ្វូន ZenFone 4 Selfie និង 4 Selfie Pro ដែលគ្រោងដាក់លក់នៅក្នុងប្រទេសនេះ នៅមិនទាន់ច្បាស់នោះទេ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន