no-alternative title
no-alternative title
no-alternative title
no-alternative title

ឥឡូវនេះ​!​ លោក​អ្នក​អាច​ធ្វើការ​កម្ម​ង់​ទិញ​នូវ​ទូរស័ព្ទ​ OnePlus​ 3T​ បាន​ហើយ

​សម្រាប់​លោក​អ្នក​ដែល​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​ក្នុង​ការ​កម្ម​ង់​ទិញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ OnePlus​ 3T​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ពេល​នេះ​ អ្នក​អាច​រក​ទិញ​បាន​ហើយ​។​ ទូរស័ព្ទ​នេះ​ ពេល​នេះ​ត្រូវ បាន​ដាក់​ឱ្យធ្វើ​ការ​បញ្ជា​ទិញ​ហើយ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​។​ ទូរស័ព្ទ​ OnePlus​ 3T​ បាន​ទទួល​នូវ​ការ​ពិនិត្យ​សារ​ឡើង​វី​ញ​ជា​ច្រើន​ដង​ទៅ​លើ​គុណភាព​របស់​វា​ ហើយ​វា​ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ល្អ​បំផុត​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​ វា​មើលទៅ​ហាក់ដូចជា​ថា​ ទូរស័ព្ទ​ OnePlus​ 3T​ មិន​ត្រឹមតែ​មាន​ពណ៌​ថ្មី​ដ៏​ទាក់ទាញ​នោះ​ទេ​ ប៉ុន្តែ​វា​មាន​ថាមពល​ថ្ម​កាន់តែ​ប្រសើរ​ជាង​មុន​ថែម​ទឿ​ត​ ជា​ពិសេស​ប្រព័ន្ធ​កាមេរ៉ា​ខាង​មុខរប​ស់វា​គឺ​ថតរូប​បាន​ស្រស់​ស្អាត​ និង​ថតរូប​បាន​លឿន​ថែម​ទៀត​។​ ទូរស័ព្ទ​នេះ​ មាន​ពណ៌​មាស​ស្រាល​ ប៉ុន្តែ​ពណ៌​នេះ​ នៅ​មិន​ទាន់​ដាក់​ឱ្យធ្វើ​ការ​ទិញ​បាន​នៅឡើយ​ទេ​នៅ​ខណៈ​ពេល​នេះ​។​

​តម្លៃ​របស់​ទូរស័ព្ទ​ OnePlus​ 3T​ ក៏​មានការ​ប្រកួតប្រជែង​ខ្លាំង​នៅ​លើ​ទីផ្សារ​ផង​ដែរ​ ហើយ​នេះ​ គឺជា​តម្លៃ​របស់​វា​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ទូរស័ព្ទ​ជា​ច្រើន​ស៊េរី​ផ្សេង​ទៀត​ដែល​មាន​ Hardware​ ប្រហាក់ប្រហែល​គ្នា​ដែរ​៖​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

-​​OnePlus​ 3T​ ទំហំ​ 64GB​ តម្លៃ​ 440​ ដុល្លារ​,​  

-​​LG​ V20​ ទំហំ​ 64GB​ តម្លៃ​ 670​ ដុល្លារ​.​ 

-​​Google​ Pixel​ XL​ ទំហំ​ 32GB​ តម្លៃ​ 770​ ដុល្លារ​.​ 

-​​Samsung​ Galaxy​ S7​ Edge​ ទំហំ​ 32GB​ តម្លៃ​ 600​ ដុល្លារ​ ឬ​ច្រើន​ជាង​នេះ​ 

-​​OnePlus​ 3T​ ទំហំ​ 128GB​ តម្លៃ​ 480​ ដុល្លារ​ 

-​​Apple​ iPhone​ 7​ Plus​ ទំហំ​ 128GB​ តម្លៃ​ 870​ ដុល្លារ​ 

-​​Google​ Pixel​ XL​ ទំហំ​ 128GB​ តម្លៃ​ 870​ ដុល្លារ​

​ខណៈ​ពេល​ដែល​ទូរស័ព្ទ​ OnePlus​ 3T​ មាន​តម្លៃ​ 440​ ដុល្លារ​ថ្លៃ​ជាង​ទូរស័ព្ទ​ OnePlus​ 3​ វា​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ តម្លៃ​របស់​វា​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយនឹង​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ផ្សេងៗ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ​របស់​វា​ ប្រព័ន្ធ​កាមេរ៉ា​ និង​បទ​ពិសោធន៍​ប្រើប្រាស់​។​ ទូរស័ព្ទ​ 3T​ នេះ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Dash​ Charge​ ដែល​អាច​ប្រើប្រាស់​បាន​តែ​ជាមួយនឹង​ខ្សែ​ដោត​របស់​ OnePlus​ ដែល​ចែកចាយ​នូវ​ល្បឿន​នៃ​ការ​បញ្ចូល​ថាមពល​បាន​លឿន​បំផុត​នៅ​លើ​ទូរស័ព្ទ​។​ វា​មានរឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ធ្វើការ​កត់ចំនាំ​នោះ​គឺថា​ វា​គឺ​ដូច​ទៅ​នឹង​ស៊េរី​ជំនាន់​មុន​របស់​វា​ដែរ​ ទូរស័ព្ទ​ 3T​ នេះ​មិន​ទ្រទ្រង់​នូវ​ CDMA​ ដូចនេះ​វា​មិន​អាច​ដំណើរការ​នៅ​លើ​ Verizon​ Wireless​ ឬ​ Sprint​ នោះ​ទេ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​។​ វា​ដំណើរការ​បាន​យ៉ាង​ល្អ​នៅ​លើ​ AT&T​ និង​ T-Mobile​ ហើយ​វា​ទ្រទ្រង់​នូវ​ប្រព័ន្ធ​ 4G​ LTE​ Networks​ ថែម​ទៀត​៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍