no-alternative title

DxOMARK បង្ហាញថា កាមេរ៉ារបស់ OnePlus 6 ដំណើរការល្អជាង Galaxy Note 8 និង iPhone 8 Plus

ប្រសិនបើលោកអ្នកពិនិត្យឡើងវិញនៃកាមេរ៉ា OnePlus 6 នៅលើ DXOMark នោះអ្នកនឹងភ្លឺភ្នែក។ ស្មាតហ្វូននេះ ពិតជាបង្ហាញ ពីគោលដៅសំខាន់នៅក្នុងការរចនាស្មាតហ្វូន ដែលនឹងមានតុល្យភាព គុណភាពខ្ពស់ ជាមួយនឹងតម្លៃទាបជាងទូរស័ព្ទដទៃទៀត។ OnePlus 6 មិនបានធ្វើឲ្យមានការខកចិត្ត ចំពោះការរចនារបស់វាទេ ពីព្រោះថា ស្មាតហ្វូនមានលក្ខណៈពិសេសមួយ ដែលរួម បញ្ចូលទាំងការរចនាដ៏ប្រណីត ដែលរួមមាន Snapdragon 845។ ការវាយតំលៃ DXOMark គឺពិតជាបង្ហាញថា ទូរស័ព្ទនេះ គឺជាប្រភពថាមពល ដែលមានតំលៃសមរម្យ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា OnePlus 6 ដំណើរការល្អជាង Galaxy Note 8 និង iPhone 8 Plus ប៉ុន្តែនៅទាបជាង iPhone X ត្រឹមតែ មួយពិន្ទុប៉ុណ្ណោះ។ អ្នកនឹងយល់ច្បាស់ថា តើពិន្ទុគួរឱ្យចាប់អារម្មណ៍នៅពេលដែលតម្លៃ OnePlus 6 ត្រូវបានប្រៀបធៀបជាមួយ ទូរស័ព្ទ iPhone 8 Plus ឬ Galaxy Note 8 ។ OnePlus 6 ចាប់ផ្តើមនៅតម្លៃប្រហែល 520 €។ OnePlus 6 ទទួលបានពិន្ទុយ៉ាង ពេញចិត្ត  នៅក្នុងមុខងារថតរូបភាព ដែលគ្របដណ្តប់លើការធ្វើតេស្តលើតំបន់ ដូចជា autofocus, color, និង exposure។ ទូរស័ព្ទនេះ ក៏រក្សាបាននូវវិធីសាស្ត្រ ដែលមានតុល្យភាពល្អ ដើម្បីរក្សាកម្រិតលម្អិត និងកម្រិតសំលេងរំខាន។ 

DXO Mark កត់សំគាល់ថា កាមេរ៉ាកញ្ចក់ពីរ OP6 Dual Len និងមុខងារកែវពង្រីក មានកម្រិតទាបជាងឧបករណ៍ ដែលមានកែវ ពង្រីក។ OnePlus 6 អាចនឹងដំណើរការបានល្អប្រសើរជាងចំណាត់ថ្នាក់របស់វា ប្រសិនបើមិនមានពិន្ទុទាបជាង 87 សម្រាប់វីដេអូ នោះទេ។ កាមេរ៉ាវីដេអូ មានកម្រិត autofocus ល្បឿនលឿន ក៏ប៉ុន្តែវាក៏មានប្រសិទ្ធភាពលំនឹងល្អ និងកម្រិត Noise តិច។ ការ ពិនិត្យលក្ខណះពិសេសរបស់កាមេរ៉ា  អាចរកបាននៅលើវ៉ែបសាយរបស់ DXOMark ។ អ្នកក៏អាចពិនិត្យមើលឡើងវិញនូវ OnePlus 6 រួមបញ្ចូលទាំងកាមេរ៉ារបស់វាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន