no-alternative title
no-alternative title

តាមការស្រាវជ្រាវរបស់ Flurry Analytics បានបង្ហាញថា ការលក់ iPhone XS មានចំនួនច្រើនជាង iPhone X និង iPhone 8

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Flurry Analytics ដែលជាក្រុមហ៊ុនមួយ មានអ្នកប្រើប្រាស់នូវកម្មវិធីរបស់ខ្លួនជាងមួយលាននាក់ ទៅលើការលក់ iPhone XS និង XS Max បានបង្ហាញថា ការលក់របស់ iPhone Xs មានភាពប្រសើរជាងការលក់ iPhone X និង iPhone 8 និង 8 Plus ប៉ុន្តែចំនួននេះ នៅតែទាបជាង iPhone 7។ Flurry Analytics បានបញ្ជាក់ទៀតថា ការប្រៀបធៀបស្រដៀងគ្នានេះ បានបង្ហាញថា ស្មាតហ្វូនស៊េរី iPhone Xs Series គឺមានការលក់កើនឡើង 7% បើធៀបជាមួយនឹង iPhone X និង iPhone 8 និង 8 Plus ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ 

រហូតមកដល់ពេលនេះ បើក្រឡេកទៅមើលទីផ្សាររបស់ iPhone 2018 របស់ក្រុមហ៊ុន Apple នៅមិនទាន់មានកំណើនលក់ខ្លាំងក្លានៅលើទីផ្សារនៅឡើយទេ ប៉ុន្តែនៅក្នុងការព្យាករណ៍កាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនទាំងនេះ គឺពិតជាលក់បានយ៉ាងល្អនៅលើទីផ្សារ។ ក្រុមហ៊ុន បានរំពឹងថា ការលក់ iPhone XS នឹងបន្តការកើនឡើងនៅក្នុងរដូវកាលនេះ ហើយនឹងនៅតែរក្សាបាននូវស្ថេរភាពនៅលើទីផ្សារ បើទោះបីជាការកើនឡើងតម្លៃក៏ដោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះបីជា iPhone XS ទទួលបានភាពជោគជ័យក៏ដោយ ក៏ iPhone 7 នៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 ដដែល។ នៅលើទីផ្សារកន្លងមក iPhone 7 (15.40%) ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 ស្របពេលដែល iPhone 7 Plus (12.73%) ឈរនៅចំណាត់ថ្នាក់លេខ 2 ហើយ iPhone 6S (12.40%) ឈរនៅចំណាត់ថ្នាក់លេខ 3។ iPhone Xs Max ក៏ឈ្នះពានរង្វាន់អេក្រង់ល្អបំផុតពី DisplayMate ផងដែរ ប៉ុន្តែតាមការបញ្ជាក់របស់ Consumer Report បានបញ្ជាក់ថា iPhone Xs Max នៅមិនទាន់អាចជំនួសកន្លែងរបស់ស្មាតហ្វូន Samsung Galaxy Note 9 នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន