no-alternative title
no-alternative title

បែកធ្លាយព័ត៌មានថា ហ្គេមីងហ្វូនស៊េរីថ្មី Asus Zenfone Max Pro M2 នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែធ្នូខាងមុខនេះហើយ

យោងតាមព័ត៌មានមួយចេញពីកោះតៃវ៉ាន់ ដែលបញ្ជាក់កាលពីម្សិមិញនេះថា ក្រុមហ៊ុន Asus នឹងបង្ហាញនូវស្មាតហ្វូនលេងហ្គេមស៊េរីថ្មី Asus Zenfone Max Pro M2 នៅក្នុងព្រឹត្តិការណ៍នៃការមួយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 11 ខែធ្នូខាងមុខនេះ។ ស្មាតហ្វូននេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Zenfone Max Pro M1 ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺថាតើហេតុអ្វីបានជា ក្រុមហ៊ុន Asus សម្រេចដាក់បង្ហាញចេញនូវ Zenfone Max Pro M2 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្របពេលដែលស្មាតហ្វូនជំនាន់មុននេះ ត្រូវបានក្រុមហ៊ុននេះ តែងតែបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា។

ក្រុមហ៊ុន Asus បានញ្ជាក់អោយដឹងថា ស្មាតហ្វូន Zenfone Max Pro M2 គឺជាស្មាតហ្វូនលេងហ្គេមដ៏អស្ចារ្យ ដោយសារតែនេះ នឹងបំពាក់នូវកម្មវិធីលេងហ្គេមជាច្រើនដូចគ្នាទៅនឹងស្មាតហ្វូន Honor Play ជាជាងការផលិតជាស្មាតហ្វូនលេងហ្គេម ដែលមានលក្ខណៈដូចទៅនឹងស្មាតហ្វូន ROG Phone។ យោងតាមពាក្យចចាមអារ៉ាមកាលពីពេលមុនមក ក៏បានបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6-3inch IPS LCD display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានរ៉េមទំហំ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនដល់ទៅ 2 ទំហំគឺ 64GB និង 128GB ។ អ្នកតាមដាននានា រំពឹងថា ជំនាន់នៃស្មាតហ្វូននេះ ដែលមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Asus Zenfone Max Pro M2 នេះ នឹងដំណើរការនូវបន្ទះឈីប octa-core 14nm Snapdragon 660 AIE នៅក្រោមម៉ាស៊ីននេះ ហើយនឹងមានការពង្រឹងទៅលើសមត្ថភាពយ៉ាងខ្លាំងក្លានៃក្រាហ្វិកកាន់តែល្អជាងមុន បើធៀបជាមួយនឹងបន្ទះឈីប Snapdragon 636 ដែលប្រើប្រាស់នៅលើម៉ូដែលជំនាន់មុននោះ។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ដែលកាមេរ៉ាមួយមានទំហំ 13MP។ ស្មាតហ្វូននេះ ទំនងប្រហែលជាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុត។ ក្រុមហ៊ុន Asus នៅមិនទាន់ទម្លាយនៅឡើយទេ ខ្លួននឹងប្រកាសបង្ហាញនូវស្មាតហ្វូន Zenfone Max M2 ជាមួយនឹងស្មាតហ្វូន Zenfone Max Pro M2 នៅខែក្រោយនេះនោះទេ។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន