ថ្មីៗនេះ ក្រុមហ៊ុន HMD ដែលជាអ្នកគ្រប់គ្រងទៅលើស្មាតហ្វូន Nokia នេះ បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia 9 ដែលបំពាក់នូវកាមេរ៉ា 5 គ្រាប់នៅខាងក្រោយនោះ។ នៅក្នុងការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nokia 9 នោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសចេញនូវស្មាតហ្វូន Nokia 210, Nokia 3.2 និង Nokia 4.2 ផងដែរដែលមានការពង្រឹងទៅលើសមត្ថភាព និងលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត។ សម្រាប់ស្មាតហ្វូននីមួយៗគឺមានលក្ខណៈពិសេសរបស់វាខុសប្លែកពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេង។ ស្មាតហ្វូន Nokia 9 នេះបំពាក់នូវកាមេរ៉ា ៥ គ្រាប់ ខណៈពេលដែលស្មាតហ្វូន Nokia 4.2 និង 3.2 គឺមានប្រើប្រាស់នូវភ្លើង notification LED power ផងដែរ។
ដើម្បីធ្វើការរក្សាទុកនូវការរចនារូបរាងនេះ ពីការផលិតឡើងបន្តទៀត ដោយក្រុមហ៊ុនជាច្រើនផ្សេងទៀតនោះ ក្រុមហ៊ុន HMD Global ក៏ធ្វើការចុះបញ្ជី Trademark ទៅលើលក្ខណៈពិសេសនេះផងដែរ។ ជាមួយនឹងការរចនាកាមេរ៉ា 5 គ្រាប់នោះ ក្រុមហ៊ុន Nokia ក៏ចុះបញ្ជីទៅលើប៉ាតង់មួយសម្រាប់ប៊ូតុង notification LED power ដែលប្រើប្រាស់នៅលើស្មាតហ្វូន Nokia 4.2 និង 3.2 នោះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2018 នេះ ក្រុមហ៊ុន HMD ក៏ធ្វើការស្នើសុំនូវប៉ាតង់នេះទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអ៊ឺរ៉ុប (EQUIPO )នោះទេ។ ថ្មីៗនេះ EQUIPO ក៏ផ្តល់នូវប៉ាតង់ជាច្រើនទៀតសម្រាប់ស្មាតហ្វូនទាំងពីរនេះរួមទាំង Nokia 210 ផងដែរ។
សម្រាប់ប៉ាតង់ថ្មីនេះ គឺស្ថិតនៅក្នុងក្រុមនៃ “mobile phones (part of)” category។ សម្រាប់ប៊ូតុង Power ដ៏ស្រស់ស្អាតនេះគឺត្រូវធ្វើការរចនាឡើងដោយលោក Richard Choi ដែលជាអ្នករចនាដែលទទួលនូវពានរង្វាន់នៅក្នុងក្រុមហ៊ុន HMD Global ផងដែរ។ សម្រាប់ការរចនារូបរាងថ្មីនៅលើស្មាតហ្វូន Nokia 4.2 នេះ គឺមាននូវ Power Button ដែលមើលទៅលើគឺមានលក្ខណៈពិសេស និងស្រស់ស្អាតមែនទែន។ សម្រាប់ស្មាតហ្វូន Nokia 3.2 ភ្លើង LED នេះភ្លឺនៅផ្នែកខាងលើនៃប៊ូតុង Power ផងដែរ។ មុខងារនេះគឺប្រើប្រាស់នៅលើស្មាតហ្វូន Nokia 4.2 និងNokia 3.2 ។បន្ទាប់ពីទទួលនូវជោគជ័យទៅលើការចុះឈ្មោះប៉ាតង់នេះរួចនោះ ពេលនេះយើងរំពឹងថាស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុននេះនឹងភ្ជាប់ជាមួយនឹង LED power key ។
បន្ថែមពីនេះទៀតនោះ សម្រាប់ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវ waterdrop notch displays និងប្រព័ន្ធប្រតិបត្តិការ Android Pie ថែមទៀត។ ស្មាតហ្វូន Nokia 4.2 មានអេក្រង់ទំហំ 5.7-inch HD+ display ជាមួយនឹង 19:9 aspect ratio ។ វាប្រើប្រាស់នូវបន្ទះឈីប Snapdragon 439 ផងដែរ។ ចំណែកស្មាតហ្វូន Nokia 3.2 វិញនោះ វាប្រើប្រាស់នូវបន្ទះឈីប Snapdragon 429 និងអេក្រង់ទំហំ 6.2-inch HD+ display ៕