no-alternative title
no-alternative title

iPhone ជំនាន់បន្ទាប់អាចនឹងមានរ៉េមទំហំ 4GB និងថាមពលថ្ម 2-Cell នេះបើយោងតាមការបញ្ជាក់របស់ KGI

អ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities ដែលតែងតែជាអ្នកចែកចាយព័ត៌មានដែលប្រមូលបានមកពីប្រភពនៃខ្សែសង្វាក់របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊ី នៅថ្ងៃនេះ ចែករំលែកនូវការសា្រវជ្រាវថ្មីៗរបស់ខ្លួនថែមទៀតទៅលើទូរស័ព្ទ iPhone X ស៊េរីថ្មី iPhone X Plus និងទូរស័ព្ទ iPhone អេក្រង់ 6.1 អ៊ីង នោះដែលត្រូវគេជឿជាក់ថានឹងបង្ហាញខ្លួននៅឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំបូងនេះ និយាយពីទូរស័ព្ទ iPhone អេក្រង់ 6.1 អ៊ីញជាមួយអេក្រង់ LCD : ក្រុមហ៊ុន Pegatron, Foxconn និង Wistron នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ទូរស័ព្ទ iPhone អេក្រង់ទំហំ 6.1 អ៊ីង ជាមួយនឹងការផ្គត់ផ្គត់រៀងគ្នា 60%, 30% និង 10%។ ចំពោះក្រុមហ៊ុន Japan Display នឹងផ្គត់ផ្គត់ទៅលើអេក្រង់ដល់ទៅ 70% នៃអេក្រង់ LCD Panels សម្រាប់ iPhone អេក្រង់ 6.1 អ៊ីងនេះ។ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា Apple នឹងប្រើប្រាស់អេក្រង់ Full Active LCDs របស់ក្រុមហ៊ុន Japan Display ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងទំហំ 0.5mm នៅគ្រប់ជ្រុងតែម្តង។ 

 

សម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ នឹងមានការរចនាជាមួយនឹងប៊ូតុង Home និង Notch ប្រើប្រាស់នូវសេនស័រ TrueDepth Sensors, 3D Sensing សម្រាប់បច្ចេកវិទ្យា Face ID និង Animoji ថាមពលថ្មចន្លោះពី 2850mAh-2950mAh ដែលមានទំហំធំជាងទូរស័ព្ទ iPhone X ដល់ទៅ 8.5%។ សម្រាប់តម្លៃរបស់ទូរស័ព្ទ iPhone ស៊េរីថ្មីនេះ នឹងមានតម្លៃចន្លោះ $700-$800 នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ទូរស័ព្ទ iPhone អេក្រង់ 6.1 អ៊ីង នេះនឹងមានតម្លៃថោកជាងទូរស័ព្ទ iPhone X ហើយលោក Kuo បានជឿជាក់ថា ទូរស័ព្ទថ្មីនេះ នឹងប្រើប្រាសនូវស៊ុមព័ទ្ធអាលុយមីញ៉ូម ការប្រើប្រាស់កាមេរ៉ាមួយគ្រាប់ រ៉េមទំហំ 3GB និងម៉េមូរីតូចជាងគេក្នុងចំណោម iPhones ស៊េរីថ្មីឆ្នាំ 2018 នេះ។

 

សំរាប់ទូរស័ព្ទ iPhone X ជំនាន់បន្ទាប់ និង iPhone X Plus វិញនោះ បើយោងតាមការបញ្ជាក់របស់លោក Kuo សម្រាប់ទូរស័ព្ទ iPhone X ជំនាន់បន្ទាប់ និងទូរស័ព្ទ iPhone X Plus ដែលមានអេក្រង់ទំហំដល់ទៅ 6.5 អ៊ីងនឹងមានរ៉េមទំហំដល់ទៅ 4GB។ សម្រាប់ iPhone X Plus ត្រូវគេដឹងថានឹងមានថាមពលថ្មខ្លាំងជាងមុនដល់ទៅ 25% គឺនៅចន្លោះពី 3300mAh ទៅ 3400mAh បើធៀបជាមួយនឹង iPhone X ។ លោក Kuo បានបន្ថែមថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវថាមពលថ្មចំនួន 2-Cells ដែលមានការរចនារូបរាង L-Shaped សម្រាប់ទូរស័ព្ទ iPhone X ជំនាន់បន្ទាប់ និង iPhone X Plus ដែលមានប្រើប្រាស់តែ 1-Cells ។ លោក Kuo បន្ថែមទៀតថា ការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាTrueDepth នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2019 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន