no-alternative title
no-alternative title

ក្រុមហ៊ុន MSI ទទួលពានរង្វាន់ប៉ាតង់សម្រាប់ម៉ូនីទ័រលេងហ្គេមអេក្រង់កោង MSI Curved Gaming Monitor

MSI ដែលជាក្រុមហ៊ុនឈានមុខគេ និងនាំមុខគេនៅក្នុងពិភពហ្គេមនោះប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន បានទទួលនូវការធានាទៅលើការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់ Platforms នៃផលិតផលរបស់ខ្លួនជាមួយនឹងទម្រង់នៃការប្រើប្រាស់ប៉ាតង់ TW M556865 សម្រាប់ការប្រើប្រាស់នៅលើអេក្រង់ម៉ូនីទ័រលេងហ្គេម Curved Gaming Monitor ថ្មីរបស់ខ្លួននោះ។ ប៉ាតង់នេះ នឹងបំពេញនូវតួនាទីបន្ថែមទៀតសម្រាប់អេក្រង់ម៉ូនីទ័រ MSI Curved Gaming Monitor នៅក្នុង Module នៃការបង្ហាញ Microcontroller និង Module សម្រាប់ទំនាក់ទំនងផងដែរ។  ប៉ាតង់ជាច្រើនដ៏អស្ចារ្យដូចជាប៉ាតង់នេះ គឺជាភស្តុតាងដែលបង្ហាញថា ក្រុមហ៊ុន MSI តែងតែគិតអំពីការភិវឌ្ឍ និងគម្រោងនៅក្នុងការផ្លាស់ប្តូរជាច្រើនដែលមានការទទួលស្គាល់ពីទីផ្សារ និងជាតម្រូវការដ៏ចាំបាច់ដ៏មានប្រយោជន៍ថែមទៀតផង។

ក្រុមហ៊ុន MSI គឺមានមោទនភាពក្នុងការពង្រីកនូវវិសាលភាពនៃអេក្រង់ Curved Gaming Monitor សម្រាប់លេងហ្គេមរបស់ខ្លួននៅក្នុងត្រកូល MPG series ដែលទើបតែទទួលបានពានរង្វាន់ CES 2018 Innovation Award នោះ។ សម្រាប់ប្រភេទ MSI Optix MPG27 series គឺជាអេក្រង់លេងហ្គេមដំបូងបំផុត ដែលប្រើប្រាស់នូវបច្ចេកវិទ្យា SteelSeries GameSense ដែលអនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់នូវ RGB Zones ចំនួន 5 នៅលើគែមដ៏ស្តើងរបស់វាផ្នែកខាងមុខនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Zones នេះ គឺអាចប្រើប្រាស់នៅក្នុង SteelSeries GameSense ក្នុងការធ្វើរឿងជាច្រើនដូចជា អ្នកលេងហ្គេមអាចធ្វើការប្រើប្រាស់នូវ Lighting Effects កាន់តែងាយស្រួល ការមើលទៅលើ Notification ដែលចាំបាច់ថែមទៀត។ ជាមួយនឹងការប្រើប្រាស់នូវ 144hz refresh rate និងរយៈ ពេលឆ្លើយតប 1ms response time នោះ អេក្រង់ VA LED panel ក៏នាំយកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរនៅក្នុងប្រភេទនៃការលេងហ្គេមនោះ។

ក្រុមហ៊ុន MSI បានបញ្ជាក់ថា ឧស្សាហកម្មលេងហ្គេម គឺមិនឋិតថេរនោះទេ ហើយវានៅតែបន្តអភិវឌ្ឍទៅមុខ និងរីកចម្រើនជានិច្ច។ សម្រាបន់ការគិតទៅមុខនេះ នឹងអនុញ្ញាតឱ្យអ្នកលេងហ្គេមជាច្រើន បានធ្វើការផ្តោតសំខាន់ទៅលើជ័យជំនះ ស្របពេលដែលក្រុមហ៊ុន MSI នឹងជាអ្នកដែលគិតទៅលើរឿងផ្សេងគ្រប់បែបយ៉ាងនោះ។ អេក្រង់កោង MSI Curved Gaming Monitors នេះផ្តល់នូវសារៈសំខាន់ជាច្រើនសម្រាប់អ្នកលេងហ្គេម និងអ្នកប្រើប្រាស់កម្រិតខ្ពស់នោះ។

អេក្រង់កោង MSI Curved Gaming Monitor នឹងធ្វើការសម្គាល់អ្នកលេងប្រើប្រាស់ថាជាអ្នកលេងហ្គេមពិតប្រាកដនោះ។ សូមទទួលនូវអារម្មណ៍រីករាយជាមួយនឹងអេក្រង់លេងហ្គេមលើតុរបស់ក្រុមហ៊ុន MSI និងអេក្រង់កោង Curved Gaming Monitors ដែលជាការលេងហ្គេមពិតៗ ហើយនេះមានឈ្មោះហៅថាការលេងហ្គេមគ្មានដែនកំណត់ G.A.M.E. UNLIMITED ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

Huawei ឈរលេខ 1 នៅលើទីផ្សារចិននៅត្រីមាសទី 2 ដោយបាននាំចេញស្មាតហ្វូនបានជាង 12 លានគ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ក្រុមហ៊ុនសាមសុង មានមោទកភាពចំពោះភាពជោគជ័យរបស់និស្សិតពីវគ្គបណ្ដុះបណ្ដាល Samsung Innovation Campus

ដោយ ប៉េងលីន