no-alternative title
no-alternative title
no-alternative title
no-alternative title

Asus Zenfone Max Pro (M1) ស្មាតហ្វូនជំនាន់ថ្មី អេក្រង់ពេញ មានសមត្ថភាពខ្លាំងក្លា អាចលេងហ្គេមបានយ៉ាងរលូន

Asus Zenfone Max Pro (M1) គឺជាស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Asus ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 636 platform ដែលផ្តល់នូវកម្លាំងប្រព័ន្ធដំណើរការខ្លាំងក្លា ហើយវាមានភាពធន់ក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះ អាចធ្វើរឿងជាច្រើនដែលអ្នកនឹកស្មានមិនដល់ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6" Full HD+ (2160x1080) 18:9 Full View display ជាមួយនឹងកម្លាំងថាមពលថ្មទំហំ 5000mAh ដែលកាន់ថ្មបានយូរ និងប្រព័ន្ធកាមេរ៉ាភ្លោះ dual-camera system និងប្រព័ន្ធសំលេងអស្ចារ្យមិនធម្មតានោះទេក្នុងការប្រើប្រាស់។ ស្មាតហ្វូន Asus Zenfone Max Pro (M1) ពិតជាធ្វើឱ្យអ្នកប្រើប្រាស់រីករាយ និងមិនខកបំណងនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនខ្លាំងក្លាដែលអ្នកនឹកស្មានមិនដល់

ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់នូវដំណើរការនៃ 14nm octa-core advanced mobile នៅលើបន្ទះឈីប Qualcomm® Snapdragon™ 636 Mobile Platform ដែលផ្តល់នូវល្បឿនដំណើរការខ្លាំងក្លាសម្រាប់តម្រូវការរបស់អ្នក។ សម្រាប់បន្ទះឈីបនេះគឺខ្លាំងក្លាជាងមុនដល់ទៅ 1.54x បើធៀបជាមួយនឹងបន្ទះឈីប SDM6253 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងក្រាហ្វិកកាតដែលមានល្បឿនលឿនជាងមុនដល់ទៅ 2.71X បើធៀបជាមួយនឹងស្មាតហ្វូន ZenFone 4 Max Pro1 នោះ។

ថាមពលថ្មខ្លាំងគ្មានគូប្រៀប

នៅលើស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro(M1) នេះមានការប្រើប្រាស់ថាមពលថ្មដល់ទៅទំហំ 5000mAh lithium-polymer battery សម្រាប់បំពេញតម្រូវការរបស់អ្នក។ ការប្រើប្រាស់ថាមពលថ្មធំនេះសម្រាប់ជំនួយទៅលើការបើកមើលនៅលើការទស្សនា ការកម្សាន្ត ការលេងហ្គេម និងជាច្រើនទៀតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភអំពីការអស់ថាមពលថ្មនោះទេ។ សម្រាប់ថាមពលថ្មនេះអាចប្រើប្រាស់បាន 35 ថ្ងៃសម្រាប់ 4G standby និងការប្រើប្រាស់បាន 28 ម៉ោងសម្រាប់ Wi-Fi web browsing ។

អេក្រង់ភ្លឺច្បាស់ Full View display

លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យជាមួយនឹងស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro (M1) ដែលមានកម្រិតភាពច្បាស់ដល់ទៅ Full View display ដែលធ្វើឱ្យរូបភាព និងវីដេអូកាន់តែប្រសើរ។ ស្មាតហ្វូន ZenFone Max Pro (M1) ផ្តល់នូវការទស្សនាអស្ចារ្យជាងស្មាតហ្វូនជាច្រើនដែលមានវត្តមាននៅលើទីផ្សារដោយសារតែវាផ្តល់នូវភាពច្បាស់ ភ្លឺ និងធំជាងមុនក្នុងការទស្សនា។ស្មាតហ្វូននេះមាអេក្រង់ទំហំ 6" កម្រិតភាពច្បាស់ Full HD+ 2160x1080 display កម្រិត 18:9 Full View aspect ratio កម្រិតពន្លឺ 450nits Brightness កម្រិត 1500:1 Contrast ratio និង 85% NTSC ថែមទៀត។

ស្មាតហ្វូនដែលមានទម្ងន់ស្រាល ងាយស្រួលកាន់នៅក្នុងដៃ

ZenFone Max Pro (M1) គឺជាស្មាតហ្វូនដែលមានការប្រើប្រាស់នូវតួខ្លួនធ្វើពីលោហធាតុ រូបរាងស្តើង និងតួខ្លួនស្រាលងាយស្រួលកាន់នៅក្នុងដៃ ហើយវាពិតប្រណិតមែនទែន។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor នៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ Deepsea Black និងពណ៌ទឹកប្រាក់ Meteor Silver ។

ប្រព័ន្ធកាមេរ៉ាភ្លោះថតនូវការចងចាំដែលមិនអាចបំភ្លេចបាន

ស្មាតហ្វូនស៊េរីថ្មី ZenFone Max Pro (M1) ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ dual-camera system កម្រិតខ្ពស់សម្រាប់ធ្វើការថតរូបភាព។ ប្រព័ន្ធកាមេរ៉ាភ្លោះនេះធ្វើការចាប់រូបភាពបានលឿន នឹងនៅក្នុងកម្រិតភាពច្បាស់ខ្ពស់បំផុត high-resolution sensor ជាមួយនឹងកម្រិត high-quality wide-aperture lens ដែលធ្វើឱ្យរូបភាពម៉ត់ស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះអាចធ្វើការថតវីដេអូនៅក្នុងកម្រិតភាពច្បាស់ 4K UHD resolution ។

កាមេរ៉ានេះមានទំហំ 13 MP (f/2.2, 25mm, 1.12µm, PDAF) + 5 MP (f/2.4, 1.12µm, no AF, depth sensor), LED flash ឬទំហំ 16 MP (f/2.0, PDAF) + 5 MP (f/2.4, 1.12µm, no AF, depth sensor), LED flash  សម្រាប់ម៉ូដែលរ៉េមទំហំ 6GB ដែលអាចធ្វើការថតវីដេអូកម្រិត 4K UHD video recording នៅក្នុងល្បឿន 60fps ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8 MP (f/2.2, 26mm, 1.0µm), LED flash ឬទំហំ 16 MP, LED flash សម្រាប់ម៉ូដែលរ៉េមទំហំ 6GB ។ 

សេនស័រ និងការតភ្ជាប់កាន់តែសម្បូរបែប

ស្មាតហ្វូនស៊េរីថ្មីនេះមានការប្រើប្រាស់នូវសេនស័រជាច្រើនដូចជា Fingerprint (rear-mounted), accelerometer, proximity, compass, gyroscope, ambient light sensor រួមជាមួយនឹងការតភ្ជាប់ជាច្រើនដូចជា Wi-Fi 802.11 b/g/n, WiFi Direct, hotspot ប្រព័ន្ធ Bluetooth 4.2, A2DP, LE និងរន្ធដោត microUSB 2.0, USB On-The-Go ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 (Oreo) និងមានពីរប្រភេទសម្រាប់ធ្វើការជ្រើសរើសគឺ4/6GB/64 GB ឬ 3GB/32GB៕

Coming Soon! IT Compter: Tel : 092 222 420 / 092 626 092/ 069 800 755

Address:  #279-281Eo, Street 128 (Kampucheakrom), Khan 7 Makara, Phnom Penh Cambodia Phnom Penh

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម