no-alternative title
no-alternative title

iPhone 11 Pro ស្រោបមាសសុទ្ធកន្លះគីឡូ ដាក់លក់ក្នុងតម្លៃជាង 70,000 ដុល្លារអាមេរិក

ក្រុមហ៊ុនច្នៃប្រឌិតផលិតផលថ្នាក់ប្រណិតដែលមានកិត្តិនាមដ៏ល្បីល្បាញបំផុតរបស់អាល្លឺម៉ងឈ្មោះថា Caviar បានធ្វើការបង្ហាញស្នាដៃថ្មីរបស់ខ្លួននៅលើកំពូលស្មាតហ្វន iPhone 11 Pro ជំនាន់ចុងក្រោយរបស់ Apple ដែល Caviar អោយឈ្មោះថ្មីថា “Discovery”។ iPhone 11 Pro Discovery នេះគឺជាការកែច្នៃបន្ថែមលម្អភាពប្រណិតថ្មីដែលធ្វើអោយវាកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកបំផុត។ Cariar បានហៅការរចនាសម្រាប់ iPhone 11 Pro នេះថា “Solar System Design”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយម៉ូដែលដែលមានតម្លៃថ្លៃជាងគេបំផុតនោះមានឈ្មោះថា “Solarius” ដែលវាត្រូវបានក្រុមហ៊ុនធ្វើការកែច្នៃឡើងដោយការស្រោបមាសសុទ្ធទំងន់ដល់ទៅកន្លះគីឡូនៅលើផ្ទៃខ្នងខាងក្រោយ និងធ្វើអោយម៉ូដែលនេះមានតម្លៃថ្លៃរហូតដល់ទៅជាង 70,000 ដុល្លារឯណោះដែលថ្លៃជាង iPhone 11 Pro ធម្មតាជិត 50 ដង។ បន្ថែមពីនេះអ្នកទិញចំនាយប្រាក់បន្ថែមប្រមាណ 1,520 ដុល្លារទៀតប្រសិនបើពួកគេជ្រើសរើសសម្រាប់ម៉ូដែល iPhone 11 Pro Mar ដែលមានទំហំផ្ទុក 512GB។ 

យ៉ាងណាមិញក្រុមហ៊ុន Caviar ក៏ផ្តល់នូវជម្រើស iPhone 11 Pro Discovery ដែលមានតម្លៃធូរថ្លៃផងដែរសម្រាប់អ្នកដែលនិយមប្រើប្រាស់ iPhone របស់ Apple ជាមួយតម្លៃចាប់ពី $8,100 ទៅ $8,260 ដុល្លារជាមួយនឹងម៉ូដែល Mars, Terra  ឬ Luna ដែលជាម៉ូដែលស្រោបដោយសារធាតុថ្មដែលមាននៅលើភពព្រះអង្គារ ភពព្រះច័ន្ទ និងថ្មអាចម៌ផ្កាយ Tsarev meteorite។ ជាងនេះទៅទៀតក្រុមហ៊ុន Caviar ក៏បង្ហាញនូវនាឡិកាដៃអមមកជាមួយនឹង iPhone 11 Pro Discovery ទាំងនេះផងដែរ។ 

នាឡិកាទាំងនោះ ក៏មានភ្ជាប់នូវសារធាតុថ្មដូចមាននៅលើ iPhone និមួយៗថែមទៀតផង ហើយនាឡិកាដៃទាំងនោះ គឺផលិតឡើងក្នុងចំនួនមានកំនត់ដូចជានាឡិកាដៃដែលស្រោបដោយថ្មរបស់ភពព្រះច័ន្ទ គឺផលិតឡើងមានចំនួន 19 គ្រឿង, ស៊េរីស្រោបថ្មភពព្រះអង្គារមានចំនួន 19 គ្រឿង និងស៊េរីស្រោបសារធាតុថ្មផ្កាយដុះកន្ទុយ Tsarev Meteorite មានចំនួន 99 គ្រឿង។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះ គឺរាល់ផលិតផលប្រណិតទាំងអស់របស់ Caviar គឺមានភ្ជាប់មកជាមួយវិញ្ញាបនប័ត្រមួយសន្លឹកពីសារមន្ទី Fersman Mineralogical ដែលជាសារមន្ទីធំបំផុតមួយក្នុងពិភពលោកដែលមានទីតាំងស្ថិតនៅទីក្រុងមូស្គូរបស់ប្រទេសរ៉ូស្ស៊ីផ្ទាល់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម