no-alternative title
no-alternative title
no-alternative title
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន vivo X30

ក្រុមហ៊ុន vivo ទើបតែបញ្ចេញនូវរូបភាព Poster ដែលមានការប្រកាសថា ក្រុមហ៊ុននេះ នឹងរៀបចំនូវព្រឹត្តិការណ៍រួមគ្នា vivo & Samsung សម្រាប់ព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 7 ខែវិច្ឆិកាខាងនេះ។ អ្នកអាចមើលឃើញនូវរូបភាពនេះដែលមាននការបង្ហើបថា ការប្រកាសនេះ ប្រហែលជាប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo 5G ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 980 SoC របស់ក្រុមហ៊ុន Samsung។ ព្រឹត្តិការណ៍នេះអាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន vivo X30 ។ vivo មិនមានការបង្ហាញនូវព័ត៌មានជាក់លាក់នោះទេអំពីផលិតផលដែលនឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិននេះ ត្រូវគេដឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន 5G ដែលត្រូវគេដឹងថា នេះគឺជាស្មាតហ្វូន vivo X30 ជាមួយនឹងបន្ទះឈីប Exynos 980 5G SoC របស់ក្រុមហ៊ុន Samsung ។ ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងដាក់លក់នៅក្នុងខែធ្នូខាងមុខនេះ។ ស្មាតហ្វូន vivo X30 ប្រហែលជាផលិតផលរួមគ្នារបស់ក្រុមហ៊ុន vivo និង Samsung សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខនេះ។ Exynos 980 គឺជាបន្ទះឈីបថ្នាក់កណ្តាលដំបូងបំផុតដែលមានការបញ្ចូលគ្នានូវម៉ូដឹម 5G។ វាគឺជាបន្ទះឈីប 8nm ដែលមានអង្គគណនា 2x Cortex-A77 cores ជាមួយនឹង 6 x A55 cores។ 

បន្ថែមពីនេះទៀត វាក៏មានប្រើប្រាស់នូវក្រាហ្វិកកាត Mali-G76 MP5 GPU និងភ្ជាប់ជាមួយនឹង NPU ថែមទៀត។ អ្វីដែលគួរអោយកត់សម្គាល់នោះ ការប្រើប្រាស់នូវម៉ូដឹម 5G នេះគឺជាដំណោះស្រាយដែលមានតម្លៃថោកជាងចាប់តាំងពីពួកគេបង្កើតនូវ motherboard នោះ។ ក្រុមហ៊ុននេះ ក៏មានការបង្កើនទៅលើប្រសិទ្ធិភាពក្នុងការ Boot និងការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថែមទៀត។ បន្ទះឈីប SoCទ្រទ្រង់នូវ NSA (non-standalone) និង SA (standalone) 5G dual-mode networks ថែមទៀត។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការប្រកាសច្រើននោះទេ អំពីស្មាតហ្វូន vivo X30 នេះ ប៉ុន្តែវាមានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់ និងអេក្រង់ពេញគែម។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Exynos 980 ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន