no-alternative title

Toyota Highlander XSE ស៊េរីថ្មី 2021 នឹងបង្ហាញខ្លួនជាមួយនឹងរូបរាងថ្មីដែលមានភាពទាន់សម័យបំផុត

រថយន្តស៊េរីថ្មី Toyota Highlander 2020 និងរថយន្ត Highlander Hybrid 2020 បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Auto Show 2019 គឺមានរយៈពេលជិតមួយឆ្នាំហើយ។ នៅពេលនេះ រថយន្តសេរីថ្មី crossover ប្រភេទ Mid-Sizeរបស់ក្រុមហ៊ុន Toyota គឺមានប្រភេទស្ព័រ XSE ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  Chicago Auto Show 2020 នេះ រថយន្តស៊េរីថ្មី Toyota Highlander XSE 2021 គឺមានការ upgrade ទៅលើប្រព័ន្ធហ្រ្វាំង ប្រព័ន្ធជំនួយអ្នកបើកបរ ការឌីស្សាញខាងក្រៅកាន់តែទាក់ទាញ និងការឌីស្សាញខាងក្នុងឡូយប្រកបដោយផាសុកភាពជាទីបំផុត។ 

នេះគឺជាម៉ូឌែលរថយន្តដ៏ពិសេសមួយដែលក្រុមហ៊ុន Toyota ដែលនឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ Chicago Auto Show នៅក្នុងឆ្នាំនេះ ដែលមានប្រភេទ Nightshade versions របស់ Tacoma, Tundra និង Sequoia។ ក្រុមហ៊ុន Toyota បាននិយាយថា រថយន្តស៊េរីថ្មី Highlander XSE ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តរថយន្ត SUV និងអ្នកដែលស្រឡាញ់រថយន្តស្ព័រ Sedans នោះ។ នៅក្នុងទីតាំងមួយដែលនៅចន្លោះរថយន្ត XLE និង Limited grades, សម្រាប់រថយន្ត Highlander XSE 2021 គឺមានម៉ាស៊ីន 3.5-liter V6 ដែលមានកម្លាំងដល់ទៅ 3.5-liter V6 ជាមួយនឹងចង្កឹះលេខ 8 វគ្គ។ រថយន្តនេះ មានប្រើប្រាស់នូវប្រព័ន្ធ all-wheel-drive system។

ក្រុមហ៊ុន Toyota បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធ AWD system នេះ អាចធ្វើការបង្កើននូវកម្លាំងបង្វិលរបស់ម៉ាស៊ីនបានដល់ទៅ 50% សម្រាប់កង់ខាងក្រោយ និងអាចធ្វើគ្រប់គ្រងទៅលើប្រព័ន្ធកម្លាំងបង្វិលខាងឆ្វេង និងងខាងស្តាំរបស់កង់ខាងក្រោយនេះចាមួយនឹងបទពិសោធន៍ប្រើប្រាស់យ៉ាងល្អបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Multi-Terrain Select សម្រាប់ធ្វើការឆ្លើយតបទៅនឹងស្ថានភាពនៃការបើកបរនៅលើផ្លូវប្រភេទផ្សេៗគ្នា និងអាកាសធាតុខុសគ្នាបានយ៉ាងល្អផងដែរ។

 

រថយន្ត Highlander XSE ថ្មីនេះ គឺជាប្រភេទរថយន្តស្ព័រ crossover ដែលមានកង់ទំហំ 20-inch និងភ្ជាប់ជាមួយនឹងពូកស្បែកប្រភេទ Softex ពណ៌ខ្មៅដែលមានភាពទន់ល្មើយ និងល្អបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ប្រសិនបើអ្នកពណ៌នេះមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកទេនោះ អ្នកអាចជ្រើសរើសនូវពណ៌ខ្មៅលាយពណ៌ក្រហមបានសម្រាបន់ផ្នែកខាងក្នុងរថយន្តនេះ។ បើនិយាយអំពីបច្ចេកវិទ្យាវិញនោះ រថយន្ត Highlander XSE ភ្ជាប់ជាមួយនឹងប្រព័ន្ធ Android Auto, Apple CarPlay, Amazon Alexa រួមជាមួយនឹងងរន្ធដោត 5x USB ports និងការប្រើប្រាស់នូវប្រព័ន្ធ SiriusXM រយៈពេល 3 ខែថែមទៀត។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធ JBL sound system សម្រាប់ Speakers ចំនួន 11 ថែមទៀតផង។

រថយន្ត Toyota Highlander XSE 2021 នេះនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងរដូវក្តៅខាងមុខនេះហើយតម្លៃរបស់វានឹងបញ្ជាក់នៅពេលក្រោយ។ ដោយសារតែរថយន្តនេះនៅចន្លោះរថយន្ត XLE និង Limited trims នោះ វានឹងមានតម្លៃនៅចន្លោះ $39,600 និង $43,650 ។ ក្រុមហ៊ុន Toyota រំពឹងថា រថយន្តស្ព័រ XSE នេះ នឹងជួយការលក់បាន 12% ផងដែរ សម្រាប់ការលក់រថយន្ត Highlander ទាំងអស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន